ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manu កំពុង​ពុះកញ្ជ្រោល​តាម​ប្រមាញ់​យក​ខ្សែបម្រើ​ឆ្នើម Real Madrid ម្នាក់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​ពុះកញ្ជ្រោល​ក្នុង​អារម្មណ៍​ចង់បាន​កីឡាករ​ជម្រើសជាតិ​ក្រូ​អាស៊ី Mateo Kovacic ពី​ក្លិប​អធិរាជ​ស…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​ពុះកញ្ជ្រោល​ក្នុង​អារម្មណ៍​ចង់បាន​កីឡាករ​ជម្រើសជាតិ​ក្រូ​អាស៊ី Mateo Kovacic ពី​ក្លិប​អធិរាជ​ស Real Madrid ។

កីឡាករ Kovacic បាន​ចូល​លេង​ឲ្យ Real Madrid ចំនួន​ច្រើន​ជាង​១០០​ដង​តាំងពី​ប្តូរ​មក​ពី Inter Milan នៅ​ឆ្នាំ​២០១៥ ។ នៅ​រដូវ​កាល​នេះ គ្រោង​នឹង​ចាក​ចេញពី​ក្លិប​របស់​ខ្លួន​ទៅ​កាន់​ក្លិប​ផ្សេង​ទៀត ។ មាន​ក្លិប​ជា​ច្រើន​បាន​តាម​ប្រមាញ់​យក​រូបគេ ដែល​ក្នុង​នោះ​ក៏​មាន​ក្លិប​បិសាច​ក្រហម Manchester United ផង​ដែរ បើ​តាម​ប្រភព​ព័ត៌មាន Daily Mail ។

បើ​ទោះបីជា​ប្រធាន​ក្លិប​បិសាច​ក្រហម​ទើបតែ​ទិញ​យក​កីឡាករ​ប្រេ​ស៊ី​ល Fred កាលពី​ដើមខែ​នេះ​ក្តី គេ​ក៏​មិន​ទុក​ចោលការ​ទិញ​យក​កីឡាករ Kovacic ដែរ ព្រោះតែ Marouane Fellaini អាច​នឹង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

បើ​ទោះបីជា​ចិត្ត​ក្តៅ​ចង់បាន​ប៉ុនណា​ក៏​ដោយ ក៏​មិន​ឈ្នះ​អំណាច​ទឹកប្រាក់​ដែរ ។ Man Utd ហាក់បីដូចជា​ពិបាក​ក្នុង​ឆក់​យក​កីឡាករ​ដែល​ខ្លួន​លង់​ចិត្ត ដោយសារ​តែ​អ្នក​ចាស់​ទារប្រាក់​បង់​ផ្តាច់​កុងត្រា​ថ្លៃ​ពេក​ដល់​ទៅ​២៦៥​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ