ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ថា Messi និយាយ​អី​ជាមួយ​ក្រុម​បានជា​ឈ្នះ​ដូចនេះ?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Marcos Rojo ដែល​ជា​កីឡាករ​រួម​ក្រុម​ជាមួយនឹង​ជើង​ខ្លាំង Lionel Messi និង​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ទី​ពីរ​របស់​ក្រុម​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​នី​ហ្សេ​រី​យ៉ា​បាន​បង្ហើប​ប្រាប់​ពី​ពាក្យ​សម្តី​របស់ Messi…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Marcos Rojo ដែល​ជា​កីឡាករ​រួម​ក្រុម​ជាមួយនឹង​ជើង​ខ្លាំង Lionel Messi និង​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ទី​ពីរ​របស់​ក្រុម​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​នី​ហ្សេ​រី​យ៉ា​បាន​បង្ហើប​ប្រាប់​ពី​ពាក្យ​សម្តី​របស់ Messi ប្រាប់​ទៅ​កាន់​ក្រុម​ពេល​ពាក់កណ្តាល​ម៉ោង​ប្រកួត ។

នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​អង្គារ​ខាង​អា​ហ្ស​ង់​ទី​ន​ឈ្នះ​នី​ហ្សេ​រី​យ៉ា​ជាមួយនឹង​លទ្ធផល 2-1 ដែល​គ្រាប់​បាល់​ទី​មួយ​រកបាន​ដោយ Messi និង​គ្រាប់​បាល់​ទី​ពីរ​ដោយ Rojo ។ វា​ជា​ការ​ប្រកួត​មួយ​ដែល​សម្រេច​ថា​អា​ហ្ស​ង់​ទី​ន​អាច​ឡើង​តទៅ​ទៀត​ឬ​អត់ ។ ដូចនេះ​ហើយ វា​ពិតជា​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​អា​ហ្ស​ង់​ទី​ន និង​ប្រជាជន​អា​ហ្ស​ង់​ទី​ន​ទាំងមូល ។

នៅ​ពេល​ពាក់កណ្តាល់​ម៉ោង​ប្រកួត​គេ​ឃើញ Messi និយាយ​ជាមួយ​មិត្ត​រួម​ក្រុម​ទាំងអស់ ។ ស្រាប់តែ​ពេល​ចូល​ប្រកួត​វិញ​អា​ហ្ស​ង់​ទី​ន​ក៏​រកបាន​មួយ​គ្រាប់​ទៀត ។ ពេល​នេះ Rojo បាន​បង្ហើប​ប្រាប់​នូវ​អ្វី​ដែល Messi និយាយ ។

Rojo ប្រាប់ TyC Sports ថា «Messi បាន​មក​និយាយ​ជាមួយ​ពួក​យើង ហើយ​ប្រាប់​យើង​ឲ្យ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​កុំ​ឲ្យ​ស្ត្រេ​ស ។ ពួក​យើង​ពេល​នោះ​មាន​អារម្មណ៍​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ។ សម្រាប់​ខ្ញុំ ពាក្យ​សម្តី​របស់ Messi ពិតជា​ជួយ​ខ្ញុំ​យ៉ាង​ខ្លាំង​» ។ Rojo បាន​បន្ត​ថា «Messi គឺជា​កា​ពី​ទែន​របស់​ពួក​យើង ហើយ​គាត់​គឺជា​អ្នកដឹកនាំ​ល្អ​បំផុត ។ វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​ស៊ុត​បាល់​មួយ​គ្រាប់​នោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ