ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឆក់ជីវិត១គ្រួសារ​មាន​៤​នាក់ និង៥នាក់របួសរដូករណែល

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​កាម​រី​មួយ​គ្រឿងបើកបរ​យ៉ាង​លឿន ហើយ​មិន​ប្រកាន់​ស្តាំ​ទៀត​នោះ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ឌុ​បគ្នា​១​គ្រួសារ​ មាន​ឪពុក​ម្តាយ​និង​កូន​ៗ បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ទាំង​៤​នាក់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត ​ដែល​ជា​អ្នកបើកបរ​និង​អ្នក​ជិះ​ក្នុង​រថយន្ត​ ក៏​រង​របួស…

ខេត្តសៀមរាប ៖ រថយន្ត​កាម​រី​មួយ​គ្រឿងបើកបរ​យ៉ាង​លឿន ហើយ​មិន​ប្រកាន់​ស្តាំ​ទៀត​នោះ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ឌុ​បគ្នា​១​គ្រួសារ​ មាន​ឪពុក​ម្តាយ​និង​កូន​ៗ បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ទាំង​៤​នាក់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត ​ដែល​ជា​អ្នកបើកបរ​និង​អ្នក​ជិះ​ក្នុង​រថយន្ត​ ក៏​រង​របួស
ស្រាល ។

គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា វេលា​ម៉ោង​៩​និង​៤០​នាទី នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដំណាក់​ស្លា​ញ ឃុំ​សសរស្តម្ភ ស្រុក​ពួក ។មន្ត្រី​នគរបាល​ស្រុក​និយាយ​ថា រថយន្ត​កាម​រីពណ៌​ត្រី​ឆ្លូញ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-០៩៣២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត
សញ្ញាណ ធ្វើ​ដំណើរ​ពី​ខាង​លិចទៅ​ខាងកើត ដោយ​មាន​ដឹក​អ្នកដំណើរ​៤​នាក់​ផង​។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ឈ្មោះ សុ​ន សែន​អាយុ​៣៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ច្រនៀង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​មាន​ដឹក​ប្រពន្ធ​និង​កូន​តូច​ៗ២​នាក់ ។ប្រភព​ដដែល​បន្ត​ថា គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៤​នាក់​ស្លាប់​ទាំងអស់​គឺ ឪពុក​ម្តាយ​និង​កូន​ៗ២​នាក់់ ។

ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​៥​នាក់ គឺ​អ្នកបើកបរ​ម្នាក់ និង​អ្នកដំណើរ​៤​នាក់ រង​របួសស្រាល ឯ​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​ដូច​គ្នា ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​សោក​នាដកម្ម​១​គ្រួសារ​នេះ គឺ​មក ពី​រថយន្ត​បើក​បរ​ក្នុង​ល្បឿន​លឿន​និង​មិន​ប្រកាន់​ស្តាំ ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​កសាង​សំណុំរឿង ហើយ​ទាំង​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ