ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយយ៉ាងណា… សត្វដែល​កម្រមានហើយ​​ ត្រូវ​ងាប់ទៀត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សត្វផ្សោត​ឈ្មោល​មួយ​ក្បាល​ មាន​ទម្ងន់​​ជិត​១០០​គីឡូក្រាម ប្រវែង​ជិត​២​មែ​ត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​​អណ្តែត​ក្នុង​ទឹកទន្លេ​មេ​គ​ង្គ ស្ថិត​ទល់មុខ​រម​នី​យ​ដ្ឋា​ន​អន្លង់​ផ្សោត​កាំ​ពី ហើយ​ការ​ងាប់​របស់​ថនិកសត្វដ៏​​កម្រ​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ឆ្មាំ​អភិរក្ស…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សត្វផ្សោត​ឈ្មោល​មួយ​ក្បាល​ មាន​ទម្ងន់​​ជិត​១០០​គីឡូក្រាម ប្រវែង​ជិត​២​មែ​ត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​​អណ្តែត​ក្នុង​ទឹកទន្លេ​មេ​គ​ង្គ ស្ថិត​ទល់មុខ​រម​នី​យ​ដ្ឋា​ន​អន្លង់​ផ្សោត​កាំ​ពី ហើយ​ការ​ងាប់​របស់​ថនិកសត្វដ៏​​កម្រ​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ឆ្មាំ​អភិរក្ស
អះ​អាង​ថា បណ្តាល​មក​ពី​ជាប់​មង​ ។

ក្រោយ​ការ​ប្រទះ​ឃើញ​ងាប់​ហើម​អណ្តែត​ទឹក សំណាក​សត្វ​ផ្សោត​ឈ្មោល​ក៏​ត្រូវ​បានក្រុម​មន្ត្រី​ឆ្មាំ​ទន្លេ​ ស្រង់​ចេញពី​ទឹក នាំ​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​អង្គការ​ដៃគូ​​អភិរក្ស​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ មិថុនា ដើម្បី​យក​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យបន្ត​ ​។

សេចក្តីរាយការណ៍បន្តថា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ និង​​ជា​ប្រធាន​ឆ្មាំ​អភិ​​រក្សា​ លោក ម៉ុ​ក ពន្លក បាន​អះ​អាង​​ថា ការ​ងាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ គឺ​បណ្តាល​មក​ពី​ការ​រុំ​ជាប់​មង របស់​ប្រជានេ​សាទ​​ដែន​​នៅ​តែ​ឆ្មក់​ឱកាស​លួច​ធ្វើការ​នេសាទ​ក្នុង​តំបន់ហាមឃាត់​ ។ ដោយ​ការ​អះអាង​របស់ លោក​ប្រធាន​ឆ្មាំ​បែប​នេះ គឺ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​នានា​ថា ការ​ងាប់​របស់​សត្វផ្សោត​ភាគច្រើន​ គឺ​បណ្តាល​មក​ពី​ឧប្បករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ឧប្បករណ៍​ឆក់​ត្រី​ជាដើម​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា សត្វ​ផ្សោត​មួយ​ក្បាល ដែល​រង​ការ​ងាប់​ដោយ​ជាប់​មង​នេះ ជា​ផ្សោត​ឈ្មោល មាន​អាយុ​ចន្លោះ​ពី​១០​ទៅ​១៥​ឆ្នាំ មាន​ទំងន់​១៩៥​គីឡូក្រាម ប្រវែង​ជិត​២ មែ​ត្រ​។​ផ្សោត​នេះ​មាន​អាយុ​ពេញវ័យ​ដើម្បី​បន្ត​ពូជ​ផង​ដែរ​។

ជុំវិញ​ការ​ងាប់​របស់​សត្វ​ផ្សោត ​ដែល​គួរ​ឲ្យ​សោកស្តាយ​មួយ​ក្បាល​នេះ លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ឆ្មាំ​២០១៨​នេះ​សត្វ​ផ្សោត​តូច​និង​ធំ​ចំនួន​២ ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​ខណៈ​ដែល​ឆ្នាំ​២០១៨​នេះ​ផ្សោត​កើត​បាន​ចំនួន​៣​ក្បាល​។

បើ​តាម​លោក​ប្រធាន​ឆ្មាំ​អភិរក្ស​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សត្វ​ផ្សោត​តូច​ធំ​មាន ចំនួន ចន្លោះ​ពី​៦៥​ទៅ​៧០​ក្បាល កំពុង​រស់នៅ​តាម​អន្លង់​ទាំង​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្ត ក្រចេះ​សព្វថ្ងៃ​។

​ព័ត៌​មានល​ម្អឹត​នឹង​មានផ្សាយជូនលើ​ទំព័រកាសែត​កោះសន្តិ​​ភាព ។

អត្ថបទសរសេរ ដោយ