ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Matteo Darmian កំពុង​ច​ចារ​ជាមួយ​ក្លិប​យក្ស​មួយ​ព្រោះ​អស់​អារម្មណ៍​នឹង​បិសាច​ក្រហម

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប​បិសាច​ក្រហម Matteo Darmian អាច​នឹង​ចាក​ចេញពី​ក្លិប​ក្រោយ​ពេល​ភ្នាក់ងារ​របស់​គេ​ទៅ​ជួប​ជាមួយនឹង​នាយក​ក្លិប​សេះបង្កង់ Juventus ។…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប​បិសាច​ក្រហម Matteo Darmian អាច​នឹង​ចាក​ចេញពី​ក្លិប​ក្រោយ​ពេល​ភ្នាក់ងារ​របស់​គេ​ទៅ​ជួប​ជាមួយនឹង​នាយក​ក្លិប​សេះបង្កង់ Juventus ។

យោង​តាម​ព័ត៌មាន Sky នៅ​អ៊ី​តា​លី ភ្នាក់ងារ​របស់​កីឡាករ Darmian បាន​ទៅ​ជួប​ជាមួយនឹង​លោក Fabio Paratici រួច​មក​ហើយ ដើម្បី​ធ្វើការ​ពិភាក្សា​ទៅ​លើ​ការ​ប្តូរ​ជម្រក​ទៅ​នៅ​ក្លិប​សេះបង្កង់ នៅ​រដូវ​កាល​ក្រោយ​នេះ​។

ខ្សែការពារ​អាយុ​២៨​ឆ្នាំ​នេះ បាន​ចូល​លេង​ឲ្យ​ក្លិប​បិសាច​ក្រហម​តាំងពី​រដូវ​កាល 2015-16 ដែល​រួប​គេ​បាន​ឡើង​ទាត់​នៅ Premier League ចំនួន​២៨​ដង និង ជួយ​ក្លិប​ឲ្យ​ឈ្នះ​ពាន FA Cup ឆ្នាំ​២០១៦ ម្តង​។ តែ​ក្រោយ​ៗ​មក រូបគេ​មិនសូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចូល​ប្រកួត​នោះ​ទេ ដែល​រដូវ​កាល​មុន​នេះ បាន​លេង​ត្រឹមតែ​១៧​ដង​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​ពិត​ទៅ Darmian អាច​ធ្វើការ​បន្ត​កុងត្រា​ទៀត​បាន តែ​រូបគេ​បាន​បង្ហើប​មក​ថា ពិតជា​សប្បាយចិត្ត​ណាស់ ដែល​មាន Juventus មក​ចែចង់ ។ ជាមួយ​គ្នា​នេះ​ដែរ ក្លិប​បិសាច​ក្រហម ក៏​ចង់​លក់​រូបគេ​ផង​ដែរ​ឲ្យ​តែ​ត្រូវ​ថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ