ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low លាលែងពីតំណែងឬទេ ?

5 ឆ្នាំ មុន

លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា លោកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមតទៅទៀតទេ ក្រោយពីបានរងបរាជ័យក្នុងការប្រកួតដណ្តើមកៅអីនៅវគ្គ១៦ក្រុម World Cup ឆ្នាំ 2018…

លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា លោកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមតទៅទៀតទេ ក្រោយពីបានរងបរាជ័យក្នុងការប្រកួតដណ្តើមកៅអីនៅវគ្គ១៦ក្រុម World Cup ឆ្នាំ 2018 នេះ ។

គ្រូបង្វឹករូបនេះបន្តថា អាល្លឺម៉ង់មានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតពាន World Cup តាំងពីឆ្នាំ1938 មកដល់បច្ចុប្បន្ន ហើយរយៈពេល12ឆ្នាំ ដែលលោកមានអាជីពជាគ្រូបង្វឹកជាមួយនឹងក្រុមជម្រើសជាតិ តែសម្រាប់លើកនេះគឺជារឿងអាក្រក់បំផុតរបស់លោកដែលដឹកនាំក្រុមមិនបានជោគជ័យ ។

លក្ខខណ្ឌក្នុងតារាងតាមពូលនៃការប្រកួតមាន៩ពិន្ទុ សម្រាប់ក្រុមលោករកបានត្រឹមតែ៣ពិន្ទុ ក្រោយផ្តួលស៊ុយអ៊ែត នៅជុំទី២ បន្ទាប់ពីបរាជ័យក្នុងជំនួបដំបូងជាមួយប្រទេសម៉ិកស៊ិក ។ ទីបំផុតលោកមិនអាចរកយុទ្ធសាស្ត្រថ្មីជួយសង្គ្រោះក្រុមបានទៀត ត្រូវកូរ៉េខាងត្បូងដែលជាប្រទេសក្នុងទ្វីបអាស៊ីបំបាក់ក្នុងលទ្ធផល ២-០យ៉ាងអាម៉ាស់ ។

លោក Low បានប្រាប់អ្នកយកព័ត៌មានថែមទៀតថា តើលោកនឹងលាលែងទេ? វាឆាប់ពេកក្នុងការឆ្លើយសំណួរនេះ ។ លោកមានសុទិដ្ឋិនិយមលោក ហើយត្រូវការពេលខ្លះដើម្បីគិត ។ នៅថ្ងៃស្អែកលោកនឹងនិយាយ ។ ហើយគាត់ក៏បានបដិសេធមិនបោះបង់ក្រុមរបស់គាត់ដែរ ទោះមិនបានទៅលេងនៅវគ្គ១៦ក្រុមបន្ទាប់ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនេះ ៕

ប្រែសម្រួល ៖ ឃាន់ ធី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ