ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​អណ្តាត​បាត់បង់​រសជាតិ​ពេល​តឹង​ច្រមុះ

5 ឆ្នាំ មុន

មនុស្ស​យើង​មានកា​រវិ​វ​ឌ្ឍ​នៃ​សរីរាង្គ​ឃានវិញ្ញាណ​មិនសូវ​ល្អ ។ ឃានវិញ្ញាណ​មិន​សំខាន់​ចំពោះ​ជីវិត​របស់​យើង​ដូច​ទៅ​នឹង​សារសំខាន់​ចំពោះ​សត្វ​នោះ​ទេ ហើយ​វា​ច្រើន​តែម​ក​តាម​​ក្រោយ​វិញ្ញាណ ផ្សេង​ៗ ។ ចក្ខុវិញ្ញាណ និង​សោតវិញ្ញាណ មាន​សារសំខាន់​បំផុត​ចំពោះ​មនុស្ស​យើង បន្ទាប់​មក​គឺ​សារសំខាន់​នៃ​ការ​ប៉ះពាល់​នឹង​ជី​វ្ហា​វិញ្ញាណ…

មនុស្ស​យើង​មានកា​រវិ​វ​ឌ្ឍ​នៃ​សរីរាង្គ​ឃានវិញ្ញាណ​មិនសូវ​ល្អ ។ ឃានវិញ្ញាណ​មិន​សំខាន់​ចំពោះ​ជីវិត​របស់​យើង​ដូច​ទៅ​នឹង​សារសំខាន់​ចំពោះ​សត្វ​នោះ​ទេ ហើយ​វា​ច្រើន​តែម​ក​តាម​​ក្រោយ​វិញ្ញាណ ផ្សេង​ៗ ។

ចក្ខុវិញ្ញាណ និង​សោតវិញ្ញាណ មាន​សារសំខាន់​បំផុត​ចំពោះ​មនុស្ស​យើង បន្ទាប់​មក​គឺ​សារសំខាន់​នៃ​ការ​ប៉ះពាល់​នឹង​ជី​វ្ហា​វិញ្ញាណ ដែល​សំខាន់​ជាង​ឃានវិញ្ញាណ ។ ប៉ុន្តែ​ចុះបើ​អ្នកមាន​តែ​ជី​វ្ហា​វិញ្ញាណ ប៉ុន្តែ​គ្មាន​ឃានវិញ្ញាណ ?

មនុស្ស​យើង​អាច​ស្គាល់​ក្លិន ផ្សេង​ៗ​គ្នា​បាន​ដល់​ទៅ ១០.០០០​ក្លិន ។ ចំណែកឯ​រសជាតិ​វិញ ត្រូវ​បាន​ចាត់​ចូល​ជា ៤​ក្រុម គឺ​៖ ផ្អែម​, ប្រៃ​, ជូរ និង​ល្វីង ។ ៧៥​ភាគរយ​នៃ​អ្វី​ដែល​យើង​​​​ដឹង​ថា ​ជា​រសជាតិ​បាន​មក​ពី​ឃានវិញ្ញាណ​។ អាហារ​បាន​បញ្ចេញ​ម៉ូ​ឡេ​គុល​ក្លិន​ដែល​​ខួរក្បាល​យើង​ស្គាល់​។ ដូច្នេះ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដែល​អណ្តាត​​អ្នក​បាត់បង់​រសជាតិ​នៅ​ពេល​ដែល​អ្នក​តឹង​ច្រមុះ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ