ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការតែងតាំង​ប្រធាន​មន្ទីរ… មានអ្នកខកចិត្ត​បង្ហោះ​ហ្វេសប៊ុក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មួយ​រយៈ​នេះ​ មានការ​តែងតាំង​អភិបាលរង​ខេត្ត អភិបាលរង​ក្រុង​-​ស្រុក ប្រធាន​-​អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ជា​ច្រើន​រូប តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ​ត្រូវ​បានអ្នក​ជំទាស់​ចាត់​ទុក​ថា មន្ទីរ​ខ្លះ​អ្នក​សកម្ម​ក្នុង​ការងារ​មិន​បាន​តែងតាំង​ទេ បែរជា​តែងតាំង​អ្នក​អសកម្ម​ក្នុង​ការងារ​ទៅ​វិញ…

ខេត្ត​ប៉ៃលិន ៖ មួយ​រយៈ​នេះ​ មានការ​តែងតាំង​អភិបាលរង​ខេត្ត អភិបាលរង​ក្រុង​-​ស្រុក ប្រធាន​-​អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ជា​ច្រើន​រូប តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ​ត្រូវ​បានអ្នក​ជំទាស់​ចាត់​ទុក​ថា មន្ទីរ​ខ្លះ​អ្នក​សកម្ម​ក្នុង​ការងារ​មិន​បាន​តែងតាំង​ទេ បែរជា​តែងតាំង​អ្នក​អសកម្ម​ក្នុង​ការងារ​ទៅ​វិញ ។

នៅ​ពេល​ថ្មី​ៗ​នេះ គឺ​ថ្ងៃ​ទី​២៥ ខែមិថុនា​កន្លងទៅ គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អនុ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្ត បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​អំពាវនាវដល់​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ និង​លោក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប លោក​(​អុ​ី លី​ឈុ​ន​) ព្រោះ​លោក​បាន​បំពេញការងារ​ជា​អនុប្រធាន​មន្ទីរ​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ
មុន​ពេល​លោក លឹ​ម ប៊ុ​ន​ហេង ជា​ប្រធាន​មន្ទីរ​ចាស់​ចូល​និវត្តន៍ ។ លោក​ប្រធាន​មន្ទីរ​ចាស់ បាន​ស្នើ​សុំ​ទៅ​លោកអភិបាលខេត្ត ដើម្បី​តែងតាំង​រូប​លោក​ជំនួសហើយ​លោក​អភិបាលខេត្ត​ចាស់​ក៏​ចូល​និវត្តន៍​អស់ ហើយ​លោក​អភិបាលខេត្ត​ថ្មី​សម្រេចចិត្ត​តែងតាំង​លោក ព្រហ្ម រ​ដ្ឋា ជា​ប្រធាន​មន្ទីរ​ថ្មី ។

លោក ព្រហ្ម រ​ដ្ឋា ទើប​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​បាន​១​ឆ្នាំ​៥​ខែ មិន​ទាន់​សម​ស្រប​និង​ត្រឹមត្រូវ​តាម​ប្រកាស​លេខ​៧៨៨ របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នៅឡើយ ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​បាន​រយៈពេល​២​ខែ​មកនេះ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ប្រធាន​ថ្មី​មន្ទីរ​ទេសចរណ៍​ខេត្ត ដោយ​បន្លុយ​​ថា នៅ​តាម​មន្ទីរ​អង្គភាព​ភាគច្រើន មិនសូវ​ពូកែ​នឹង​ការងារ​របស់​ខ្លួន​ទេ ពូកែ​តែ​ខាង​អួតអាង​និង​យក មុខយកមាត់ ហើយ​ដណ្តើម​តំណែង​គ្នា​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ចំណុច​សំខាន់​ផ្សេង​ទៀត​គឺ​ទម្លាប់​របស់​មន្ត្រី​ក្នុង​ខេត្ត​នេះ មិនសូវ​ពូកែ​ធ្វើការ​អភិវឌ្ឍ​ការងារ​របស់​ខ្លួន​ប៉ុន្មាន​ទេ ខ្លាំង​តែ​ខាង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ។

ជាក់ស្តែង​ថ្មី​ៗ​នេះ ឃើញ​មាន​ខាង​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឱ្យ​គេ​រក​យុត្តិធម៌ ដើម្បី​បាន​ឡើង​កាន់​តំណែង​ធ្វើ​ប្រធាន ដោយ​ការងារ​មិន​គិត​ខិតខំ​ធ្វើ​នោះ​ទេ ។ រឿង​នេះ ខាង​ខេត្ត​បាន​យក​ដំណឹង​ខាងលើ​ទៅ​ជូន​ទៅ​លោក​ជំទាវ​តំណាង​រាស្ត្រ និង​បន្ត​ទៅ​ដល់​ក្រសួង​អស់ហើយ ដើម្បី​ចាត់ការ​បន្ត​ទៀត ។ កាលពី​វេលា​ម៉ោង​១១​និង​៣៣​នាទី​ថ្ងៃ​ទី​២៥ ខែមិថុនា​កន្លង​ទៅ មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្ត​ប៉ៃលិន បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា សូម​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ផង អុ​ី លី​ឈុ​ន បាន​បំពេញ​ការ​ជា​អនុប្រធាន​មន្ទីរ​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ មុន​ពេល​លោក លឹ​ម ប៊ុ​ន​ហេង ប្រធាន​មន្ទីរ​ចាស់​ចូល​និវត្តន៍ ។

គាត់​បាន​ស្នើ​សុំ​ទៅ​អភិបាលខេត្ត​ប៉ៃលិន តែងតាំង​រូប​ខ្ញុំ​ជំនួស​រូប​គាត់ ហើយ​អភិបាលខេត្ត​ចាស់​ៗ លោក​បាន​ចូល​និវត្តន៍​អស់​ផង​ដែរ ។ ម្លេ៉ាះ​ហើយ ធ្វើ​ឲ្យ​អភិបាលខេត្ត​ថ្មី​គាត់​សម្រេចចិត្ត​តែងតាំង​លោក ព្រហ្ម រ​ដ្ឋា ជា​ប្រធាន​មន្ទីរ​ថ្មី ហើយ​លោក ព្រហ្ម រ​ដ្ឋា ទើបតែ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​បាន​១​ឆ្នាំ​៥​ខែ​ទេ មិន​ទាន់​សម​ស្រប​និង​ត្រឹមត្រូវ​តាម​ប្រកាស​លេខ​៧៨៨ របស់​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារ​ណៈ​នៅឡើយ ។

គាត់​មើលឃើញ​លោក ព្រហ្ម រ​ដ្ឋា ចេញ​មុខការ​ងារ​តាម​រយៈ​កម្មវិធី​សិល្បៈ មិនដឹង​ការងារ​វប្បធម៌ មាន​រហូត​ដល់​ទៅ​៨​ការិយាល័យមើលឃើញ​តែ​ច្រៀង​និង​រាំ ហើយ​រូប​ខ្ញុំបាទ​ក៏​មិន​ធ្លាប់​ជាប់​ជា​មន្ត្រី​ឡេមឡឺម​ចេញពី​នេះ ទៅ​ចេញ​នោះះ​ដែរ បម្រើ​ការ​ដោយ​ស្មោះ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ សូ​ម្បី​តែ​អវត្តមាន​ច្បាប់ ឬ​អត់​ច្បាប់​ក៏​មិន​ធ្លាប់​មាន​ដែរ ខំ​បំពេញការងារ​អង្គភាព រួម​ជាមួយ​លោក​ប្រធាន​មន្ទីរ និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ដោយ​ស្មារតី​សាមគ្គី ទទួលខុសត្រូវ លើ​ការងារ​មិន​ដែល​ធ្វេសប្រហែស​ឡើយ ។ សូមលោក​ជំទាវ​រដ្ឋមន្ត្រី មេត្តា​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​ផង ៕ ​

អត្ថបទសរសេរ ដោយ