ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អោប​ថើប​មិន​បាន ដាក់​១​ដៃ បី​ចូល​បន្ទប់​បាន​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​អាយុ​១៦​ឆ្នាំ​ខឹង​នឹង​នារី​អាយុ​១៧​ឆ្នាំ​ម្នាក់​មិន​ឲ្យ​ថើប​ក៏​វាយ​មួយ​ដៃ សន្លប់ ហើយ​បី​ចូល​បន្ទប់​រំលោភ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ យុវជន​អាយុ​១៦​ឆ្នាំ​ខឹង​នឹង​នារី​អាយុ​១៧​ឆ្នាំ​ម្នាក់​មិន​ឲ្យ​ថើប​ក៏​វាយ​មួយ​ដៃ សន្លប់ ហើយ​បី​ចូល​បន្ទប់​រំលោភ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន ស្រុក​កំណើត​នៅ ខេត្តព្រៃវែង ។ ជនសង្ស័យ​ឈ្មោះ អ៊​ន រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​កំពុង​អង្គុយ​នៅ​កាំជណ្តើរ​ដោយ​កំពុងនិយាយ​ទូរស័ព្ទ​ទៅ​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​ដែល​គាត់​សម្រាក់​នៅ មន្ទីរពេទ្យ បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​បាន​មក​សួរនាំ​នាង​ថា កំពុង​ធ្វើ​អ្វី នារី​រង​គ្រោះ​បាន​និយាយ​ថា កំពុង​ខ​ល​ទៅ​ម្តាយ​នៅ​ឯ​ស្រុក​កំណើត គាត់​កំពុង​នៅ​មន្ទីរពេទ្យ នៅ​ពេល​នោះ ស្រាប់តែ​បុរស​ខាងលើ​មក​ចាប់​អោប​ថើប​នាង ហើយ​នាង​បាន​ជេ និង​ស្តីបន្ទោស​ថា អា​ងាប់​កុំ​ធ្វើ​ចរិត​ថោក​អ​ញ្ចឹ​ង ដឹង​គេ​មាន​គូ​ដណ្តឹង​ហើយ​នៅ​តែ​ធ្វើ​អ​ញ្ចឹ​ង​ទៀត ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្ញុំ​មិន​ខ្វល់​យប់​នឹង​នាង​មិន​រួចខ្លួន​ឡើយ ។ បន្ទាប់​មក​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ដាល់​ចំពោះ​នាង​មួយ​ដៃ​បណ្តាល​ឲ្យ​សន្លប់​ផង​ដែរ លុះ​នាង​ដឹងខ្លួន​ស្រាប់តែ​រូប​នាង​អាក្រាត​កាយ​ផ្នែក​ខាងក្រោម តែ​មាន​កន្សែង​គ្រប​ពីលើ នឹង​មាន​ឈាម​ប្រលាក់​ពេញ​ខ្លួន ហើយ​ឃើញ​បុរស​ខាងលើ​នៅ​ចុងជើង​នាង ហើយ​បុរស​ខាងលើ បាន​និយាយ​ទៀត​ថា ទៀត​អី ហើយ​នាង​ប្រាប់​ថា ចាំ​មើល​នាង​ប្តឹង​សមត្ថកិច្ច បុរស​ម​និយាយ​ថា ប្តឹង​ក៏​ប្តឹង​ទៅ បន្ទាប់​មក​នារី​រង​គ្រោះ​ស្លៀកខោ ហើយរ​ត់ទៅ​បន្ទប់​នាង​វិញ ។ លុះ​នៅ​ថ្ងៃ​ទី​២៧​នៅ​ថ្ងៃរសៀល​នាង​បាន​ប្រាប់​បងស្រី​នឹង​ប្រាប់​ម្ចាស់ផ្ទះ រួច​តេ​ហៅ​សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក លុះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​តែ​ម្តង ។

ចំណែក​បុរស​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​អី​ៗ​ជាមួយ​នារី​ខាងលើ​មែន គឺ​ដោយ​ត្រូវរ៉ូវ​នឹង​គ្នា ។ ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​សំណូមពរ​ថ្លៃ​ជំងឺផ្លូវចិត្ត​ចំនួន​៣០០០​ដុល្លារ តែ​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ