ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង Messi និយាយ​មិច​អត់ ក្រោយ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ឡើង​វគ្គ​១៦​ក្រុម​ទាំង​វេទនា

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្តី​សង្ឃឹម​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​សម្តែង​ការ​ដឹងគុណ​ដល់​ព្រះ​ជា​ម្ចាស់ និង​ដល់​អ្នកគាំទ្រ​ទាំងអស់​គ្នា ក្រោយ​រកបាន​មួយ​គ្រាប់​ជូន​ក្រុម​ដែល​ជា​គ្រាប់​បាល់​រួមចំណែក​ធ្វើ​ឱ្យ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ឈ្នះ​នី​ហ្សេ​រី​យ៉ា​ឡើង​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្តី​សង្ឃឹម​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​សម្តែង​ការ​ដឹងគុណ​ដល់​ព្រះ​ជា​ម្ចាស់ និង​ដល់​អ្នកគាំទ្រ​ទាំងអស់​គ្នា ក្រោយ​រកបាន​មួយ​គ្រាប់​ជូន​ក្រុម​ដែល​ជា​គ្រាប់​បាល់​រួមចំណែក​ធ្វើ​ឱ្យ​ពពក​.​សអា​ហ្ស​ង់​ទី​ន​ឈ្នះ​នី​ហ្សេ​រី​យ៉ា​ឡើង​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។

កាលពី​ការ​ប្រកួត​មុន​ជាមួយនឹង​ក្រូ​អាស៊ី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ចាញ់​យ៉ាង​ស្ពឹក​មុខ​ម្តង​មក​ហើយ ។ នា​ពេល​នេះ​អា​ហ្ស​ង់​ទី​ន​ហាក់​មាន​ពន្លឺ​ឡើង​វិញ ក្រោយ​ឈ្នះ​នី​ហ្សេ​រី​យ៉ាង ២-១ ។

ក្រោយ​ប្រកួត​សំខាន់​នេះ​តារា​ឆ្នើម Lionel Messi ម្ចាស់ Ballon d’Or ៥​សម័យកាល​បាន​និយាយ​ថា «​ខ្ញុំ​ដឹង​ថា​ព្រះ​គឺ​នៅ​ជាមួយ​ពួក​យើង ហើយ​គាត់​មិន​ដែល​ទុក​យើង​ចោល​ទេ ។ ពួក​យើង​មាន​ជំនឿ​ទុកចិត្ត​ថា យើង​អាច​នឹង​ឈ្នះ​ការ​ប្រកួត​នេះ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​យើង​ឈ្នះ​បែប​នេះ​» ។

តារា​ឆ្នើម​រូប​នេះ​ក៏​បាន​បន្ត​ថា «​ខ្ញុំ​សូម​អរគុណ​គ្រប់​គ្នា​ដែល​នៅ​ទី​នេះ ហើយនឹង​នៅ​អា​ហ្ស​ង់​ទី​ន ដែល​តែងតែ​គាំទ្រ​ពួក​យើង​» ។ ក្រោយ​ជ័យជម្នះ​ដ៏​សំខាន់​លើ​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ាង ក្រុម​ពពក​.​សអា​ហ្ស​ង់​ទី​ន​នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម​ខ្លាំង​មាន់គក​បារាំង​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ