ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ស្តាប់​សម្តេច​តេ​ជោ ថ្លែង​រឿង​ក្រុមបាល់ទាត់​អា​ល្លឺ​ម៉​ង់​ហាលអាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ម្ចាស់​ជើងឯក World Cup ៤​សម័យកាល​អា​ល្លឺ​ម៉​ង់ ដែល​ចាញ់​ក្រុមបាល់ទាត់​ប្រទេស​កូរ៉េ ហើយ​ត្រូវ​ហាលអាវ​ត្រឡប់​ទៅ​ស្រុក​វិញ​បាន​ធ្វើ​ឲ្យ​ពិភពលោក​នឹង​ស្មាន​មិន​ដល់​សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ក៏​បង្ហាញ​នូវ​ភ្ញាក់ផ្អើល​ផង​ដែរ ។ សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អតីត​ម្ចាស់​ជើងឯក World Cup ៤​សម័យកាល​អា​ល្លឺ​ម៉​ង់ ដែល​ចាញ់​ក្រុមបាល់ទាត់​ប្រទេស​កូរ៉េ ហើយ​ត្រូវ​ហាលអាវ​ត្រឡប់​ទៅ​ស្រុក​វិញ​បាន​ធ្វើ​ឲ្យ​ពិភពលោក​នឹង​ស្មាន​មិន​ដល់​សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ក៏​បង្ហាញ​នូវ​ភ្ញាក់ផ្អើល​ផង​ដែរ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​នេះ​បាន​ថ្លែង​ទៅ​កាន់​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពង់ឆ្នាំង​ដោយ​ចោទ​ជា​សំនួរ​សួរ​ទៅ​អ្នកចូលរួម​ថា​៖ «​អ្នក​ណាខ្លះ​ចាក់​អា​ល្លឺ​ម៉​ង់​យប់មិញ ? ប្រវត្តិ​បាល់ទាត់​ពិភពលោក​កម្រ​ណាស់ ដែល​អា​ល្លឺ​ម៉​ង់​ហាលអាវ​នៅ​វគ្គ​ជម្រុះ​នោះ​» ។ សម្តេច​តេ​ជោ បាន​បន្ត​ថា ឥឡូវ​ស្ថានភាព​បាល់ទាត់ គឺ​ប្រែប្រួល​ខ្លាំង​ណាស់ កាលពី​សម័យកាល​មុន គឺ​តាំងពី​មុន​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទី​ន គឺ​ក្រុមបាល់ទាត់​អ៊ុយ​រ៉ា​ហ្គា​យ គឺ​ខ្លាំង​ណាស់ តែ​ក្រោយមក​ក៏​បាត់​ស​ម្លេ​ង ឥឡូវ​អ៊ុយ​រ៉ា​ហ្គា​យ គឺ​បាន​វិល​ត្រឡប់​មក​វិញ​អ​ញ្ចឹ​ង គឺថា​ហោច​ណាស់​ក្រុមបាល់ទាត់ អ៊ុយ​រ៉ា​ហ្គា​យ បាន​ចូល​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់ World Cup 2018 នៅ​រុ​ស្ស៊ី ។

សូម​រម្លឹក​ថា អា​ល្លឺ​ម៉​ង់ អតីត​ម្ចាស់​ជើងឯក World Cup 2014 បាន​បាត់បង់​៣​ពិន្ទុ​ជា​លើក​ទី​២ កាលពី​យប់​ថ្ងៃ​ទី​២៧ មិថុនា ក្រោយ​ចាញ់​កូរ៉េ​ខាងត្បូង​សម្រាប់​តារាង​ក្នុង​ពូ​ល F ដោយសារ​តែ​កូរ៉េ​ស៊ី​អា​ល្លឺ​ម៉​ង់​២​ទល់​នឹង​០ ។ ការ​ចាញ់​របស់​អា​ល្លឺ​ម៉​ង់ ហើយ​ត្រូវ​ហាលអាវ​វិល​ទៅ​ស្រុក​វិញ បាន​ធ្វើ​ឲ្យ​ហ្វេ​ន​លើ​ពិភពលោក​នឹក​ស្មាន​មិន​ដល់​សម្រាប់​លទ្ធផល​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ