ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងអាថ៌កំបាំងអគារផ្អៀង ពេលគ្រោះរញ្ជួយដីខ្លាំងម្តងៗមិនអាចធ្វើអ្វីវាបាន

5 ឆ្នាំ មុន

សារ​ព័ត៌មាន​​​បរទេស​​​​កាលពី​ពេល ​​ថ្មី​​ៗ​​​កន្លង​​មក​​​ផ្សាយ​ថា​​​​​​ ​​អគារ​ផ្អៀង​​​​នៅ​ក្រុង​​ពី​​ហ្សា​ ប្រទេស​​អុី​​តាលី​ ​​បាន​​​​ឆ្លង​​កាត់​​​​អស់​​​​រយៈ​ពេល​​​ជាយូ​រ​​លង់​ ​រួ​ម​ទាំង​​​បាន​​ឆ្លង​កាត់​​​​​​​​សង្គ្រាម​​​​លោក​​ទាំង​​២​​លើក​ ​​​ឆ្លង​​កាត់​​​​ការ​ទស្សនា​​​របស់​ពលរ​​ដ្ឋ​ជា​​​ច្រើ​ន​​លាន​នាក់​ ​និង​​ការ​រញ្ជួយ​​ដី​​​​​​​ខ្លាំង​​​​យ៉ាង​​​តិច​​៤​លើក​ ​ដែល​កើត​ឡើង​តាំង​​ពី​​​​ឆ្នាំ​​​​​១២​​៨០​​​​​​​​មក​ ។…

សារ​ព័ត៌មាន​​​បរទេស​​​​កាលពី​ពេល ​​ថ្មី​​ៗ​​​កន្លង​​មក​​​ផ្សាយ​ថា​​​​​​ ​​អគារ​ផ្អៀង​​​​នៅ​ក្រុង​​ពី​​ហ្សា​ ប្រទេស​​អុី​​តាលី​ ​​បាន​​​​ឆ្លង​​កាត់​​​​អស់​​​​រយៈ​ពេល​​​ជាយូ​រ​​លង់​ ​រួ​ម​ទាំង​​​បាន​​ឆ្លង​កាត់​​​​​​​​សង្គ្រាម​​​​លោក​​ទាំង​​២​​លើក​ ​​​ឆ្លង​​កាត់​​​​ការ​ទស្សនា​​​របស់​ពលរ​​ដ្ឋ​ជា​​​ច្រើ​ន​​លាន​នាក់​ ​និង​​ការ​រញ្ជួយ​​ដី​​​​​​​ខ្លាំង​​​​យ៉ាង​​​តិច​​៤​លើក​ ​ដែល​កើត​ឡើង​តាំង​​ពី​​​​ឆ្នាំ​​​​​១២​​៨០​​​​​​​​មក​ ។

​​វេប​សាយ ​phys.org ​បញ្ជាក់​ថា​​​​មាន​​​វិ​​ស្វ​ករ​​មួយ​ក្រុម​​រក​ឃើញ​​ថា​​​កម្ពស់​​​របស់​អគារ​​​​​មាន​​រាង​​ជា​ជួង​​​​នេះ​​​​នៅ​​​លើ​​​សណ្ឋាន​​ដី​​​​​​​ទន់​ធ្វើ​ឲ្យ​​​​​​ការ​ញ័រ​រំ​ញោច​​​មាន​​តុល្យ​ភាព​​​ ​អគារ​​​មាន​​លំ​​នឹង​ ​ឬ​​​យោល​​ទៅ​​តាម​កម្លាំង​​​​រញ្ជួ​យ​​​ដី​ ។ ​​ហេតុ​​ដូច្នេះ​​​នៅ​ពេល​កើត​​មាន​​រញ្ជួយ​​​ដី​​​អគារ​ផ្អៀង​​ទើប​មាន​​ការ​ញ័រ​រំ​ញោច​​​​តិច​ជាង​​​ក​ម្លាំង​រំ​ញោច​នៅ​​​ក្នុង​​ដី​ ។

​​លោក​​សាស្ត្រា​​ចារ្យ​​ម៉ៃ​​​ឡុន​ ណា​​គីស​ ​​​​​ថ្លែង​ថា ​​​​​«ជា​​​រឿង​​ដែល​​នឹក​​​​ស្មាន​មិន​​ដល់​មួយ​​​​ដែល​​ដី​​ស្ថិត​​​​ក្នុង​​​​​​​ចំ​ណុច​​​ដ៏ល្អ​​​​​ធ្វើ​ឲ្យ​​អគារ​​ផ្អៀង​តាំង​​ពី​​​​ដំ​បូង​​ ​អា​​​​ច​​​ជួយ​​​​​ទប់​ទល់​​​​លើ​ការ​រញ្ជួ​យ​​ដី​ជា​​​​​​ច្រើន​លើក ។

​​កាលពី​​​ឆ្នាំ​​ ១៩៩០ ​​រដ្ឋា​ភិបាល​អុី​តាលី​​​បាន​បិទ​​អគារ​​ផ្អៀង​​​​មិន​​​​​ឲ្យ​​​ភ្ញៀវ​​​ទេស​ចរ​​ចូល​ទស្ស​នា​ ​និង​​​ចាប់​​​​​ផ្ដើម​​​​​ជួស​ជុល​​រយៈ​ពេល​​១០​​ឆ្នាំ​ ​។​ ​ក្រុម​ការ​ងារ​បាន​​​ជួស​ជុល​​ដោយ​​យក​​​​​​ដុំ​សំ​ណ​​​ទម្ងន់​​៩០០​​តោន​​​ទៅ​ទប់​​​គ្រោង​អគារ​​នៅ​ផ្នែក​ខាង​ជើង​​​​​​​ ​​​ដើម្បី​​​​​ដាក់​ទម្ងន់​​​ឲ្យ​មាន​​តុល្យភាព​​ ។ ​​ក្រៅ​ពី​នេះ​​ក៏​ព្យា​យាម​​រិះ​រក​​​វិធី​​សាស្ត្រ​​​​​ឲ្យ​​ប្រ​​​សើរ​ជា​ង​នេះ​​​​​​​ដើម្បី​ទប់​​​​​​ទល់​​​ដល់​ការ​ផ្អៀង​​​នៃ​​អគារ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ