ខេត្តកំពង់ឆ្នាំង ៖ អំណោយជាទឹកប្រាក់ចំនួន ១០ម៉ឺន ជារបស់សប្បុរជននៅរាជធានីភ្នំពេញត្រូវបានភ្នាក់ងារសារព័ត៌មានកោះសន្តិភាពយកទៅប្រគល់ជូនកុមារកំព្រា៤នាក់ដែលកំពង់រស់នៅជាមួយជីដូនអាយុ៦៦ឆ្នាំ រួចហើយ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ គឺដល់លំនៅដ្ឋានស្នាក់នៅបណ្តោះអាសន្ន គ្រួសារខាងលើ ស្ថិតក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ ។
ក្នុងឱកាសនោះ លោក គង់ សុខ អនុប្រធានភូមិខ្លែងព័រ ឃុំព្រៃមូលបាន ស្រុករលាប្អៀរដែលជាអ្នកប្រគល់ថវិកាចំនួន១០ម៉ឺនរៀល ដោយផ្ទាល់ដៃដល់ស្ត្រីឈ្មោះ ហ៊ឹម ហៃ អាយុ៦៦ឆ្នាំ ដែលកំពុងចិញ្ចឹមចៅកំព្រា៤នាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនលោក សេង គី អាជីវករលក់ទាខ្វៃ នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញដែលលោកមានចិត្តសប្បុរសជួយដល់គ្រួសារកុមារកំព្រាខាងលើ និងសូមប្រសិទ្ធពរជ័យដល់លោក សេង គី និងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខគ្រប់ប្រការកុំបីឃ្លាងឃ្លាតឡើយ ។ ជាមួយគ្នានេះដែរ លោក សូមថ្លែងអំណរគុណដល់សប្បុរសជនជាអាជីវករផ្សារលើខេត្តកំពង់ឆ្នាំងដែលបានឧបត្ថមជាអង្ករ៣០គីឡូក្រាមផងដែរ ។
តាមការបញ្ជាក់របស់អនុប្រធានភូមិខ្លែងព័រ លោក គង់ សុខ បានឲ្យដឹងថា កុមារកំព្រាទាំង៤នាក់មាន១-ឈ្មោះ រ៉ា ស្រីកា អាយុ១០ឆ្នាំ និង២- ឈ្មោះ រ៉ា ស្រីធា អាយុ៩ឆ្នាំ កេ្មងស្រីទាំងពីរនាក់មានឪពុកឈ្មោះ ឈ្មោះ រឿន រា អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ រិ សា អាយុ៣២ឆ្នាំ ។ ចំណែកកុមារតូចៗ២នាក់ទៀត គឺកុមារីឈ្មោះ រ៉ា ថាអ៊ី អាយុ២ឆ្នាំ និងកូនប្រុសឈ្មោះ រ៉ា សេម អាយុ៨ខែ ទាំងពីរនាក់មានឪពុកឈ្មោះ រិ សេង អាយុ៣៦ឆ្នាំ និង ម្តាយឈ្មោះ សាន ។
គាត់បានបញ្ជាក់ថាឈ្មោះ រិ សា និងឈ្មោះ រិ សេង គឺជាកូនបង្កើតរបស់ស្ត្រីឈ្មោះ ហ៊ឹម ហៃ ដែលត្រូវជាជីដូនកុមារកំព្រា៤នាក់ខាងលើ ។ សូមបញ្ជាក់ថា កុមារកំព្រាខាងលើត្រូវបានម្តាយឪពុកបង់បោះចោលខ្លះលែងលះគ្នា ដោយទៅធ្វើការនៅប្រទេសថៃ ទុកក្មេងទាំង៤នាក់ឲ្យស្ត្រីជាម្តាយជាអ្នកមើលថែរ ។ អ្វីដែលសង្វេគនោះក្មេងស្រី២នាក់ដែលមានអាយុ៩ និង១០ឆ្នាំ មិនបានចូលរៀនពួកនាងប្រាប់ថា ពួកនាងចង់ចូលរៀន ហើយបន្ទាប់ពីសារព័ត៌មានកោះសន្តិភាពចេញផ្សាយពីការលំបាករបស់ក្មេងកំព្រាខាងលើនេះក៏មានសប្បុសជនបានជួយជាថវិការ ស្បៀងអាហារ ខោអាវសម្រាប់ទៅរៀន សម្ភារសិក្សា និងកង់១គ្រឿង ។
ចំណែកអាជ្ញាភូមិបានយកក្មេងស្រីទាំង២នាក់ទៅចុះឈ្មោះចូលរៀនហើយ ។ ជាមួយគ្នានេះដែរអាជ្ញាធរភូមិ បានឲ្យមន្ត្រីសុរិយោដី វាស់ដី នៅក្រោយសាលាបឋមសិក្សាខ្លែងព័រ សម្រាប់ទុកធ្វើផ្ទះឲ្យគ្រួសារនេះបានរស់នៅសមរម្យផងដែរ ព្រោះគ្រួសារខាងលើកំពុងរស់នៅលើដីគេនោះទេ ហើយពេលនេះកំពុងរកឈើធ្វើផ្ទះ ចំណែកសង្ក័សី មានសប្បុរសជនចាំជួយរួចហើយដែរ ៕
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...