ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុទិតា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ឥស្សា

5 ឆ្នាំ មុន

មុទិតា គឺ​ការ​ត្រេកអរ សប្បាយ​រីករាយ ពេល​ដែល​គេ​មាន គេ​បាន​សេចក្តីសុខ ជា​ព្រហ្ម​វិហារធម៌​ទី​៣ ដែល​អ្នកដឹកនាំ​គប្បី​បណ្តុះ​នៅ​ក្នុង​សន្តាន​ចិត្ត​ខ្លួន​ឱ្យ​បាន​ជាប់​ជា​និច្ច​។ មុទិតា បើ​និយាយ​ឱ្យ​ចំ គឺ​មិន​ចេះ​ច្រណែន…

មុទិតា គឺ​ការ​ត្រេកអរ សប្បាយ​រីករាយ ពេល​ដែល​គេ​មាន គេ​បាន​សេចក្តីសុខ ជា​ព្រហ្ម​វិហារធម៌​ទី​៣ ដែល​អ្នកដឹកនាំ​គប្បី​បណ្តុះ​នៅ​ក្នុង​សន្តាន​ចិត្ត​ខ្លួន​ឱ្យ​បាន​ជាប់​ជា​និច្ច​។

មុទិតា បើ​និយាយ​ឱ្យ​ចំ គឺ​មិន​ចេះ​ច្រណែន មិន​ចេះ​និន្ទាឈ្នានីស មិន​ព្យាបាទ និង​មិន​ចេះ​ផ្តន្ទា ចំពោះ​សេចក្តីសុខ​របស់​ជន​ណា​ទេ គឺ​មាន​តែ​ត្រេកអរ និង​ជួយ​អនុមោទនា សាធុ​! សាធុ​! សាធុ​! នៅ​ពេល​ឃើញ ឮ ដឹង​ថា អ្នក​ណាមួយ​បាន​សុខ​ចម្រើន ។

ពួក​យើង​ដែល​ជា​មនុស្ស​បុថុជ្ជន​នេះ តែង​មាន​រោគ​ផ្លូវចិត្ត​ដែល​តែង​ចូល​មក​យារ​យី​សុខភាព​ផ្លូវ​កាយ បន្ថយ​នូវ​សមត្ថភាព​ក្នុង​ការងារ និង​បំផ្លាញ​នូវ​គុណធម៌​ជា​មនុស្ស​ឱ្យ​ទន់ទាប​ជា​លំដាប់​។ រោគ​ផ្លូវចិត្ត​នោះ ភាសា​ធ​ម្មៈ​លោក​ហៅ​ថា កិលេស ឬ​ឧបកិលេស ដែល​តែង​រុកកួន​សន្តាន​ចិត្ត​ឱ្យ​ស្ទុះ​ទៅ​គ្មាន​ទីបំផុត ។

មាន​រោគ​មួយ​ដែល​កាច​សាហាវ​ជាងគេ​សម្រាប់​អ្នកធំ រហូត​ដល់​ព្រះសម្មាសម្ពុទ្ធ​ប្រទាន​ថ្នាំ​ទិព្វ​ឈ្មោះ មុទិតា​ឱ្យ​ទុក​សម្រាប់​ព្យាបាល​អ្នក​កើតរោគ​នោះ​។ រោគ​សម្រាប់​អ្នកធំ​នេះ​ឈ្មោះ​ឥស្សា ឬ​ការ​ច្រណែនឈ្នានីស ធ្វើ​ឱ្យ​មាន​ជំងឺ​ចិត្ត​កាន់តែ​ពិបាក​ព្យាបាល ។