ក្តៅសាច់ ! បែលហ្ស៊ិក កែច្នៃរោងយន្តហោះទៅជាកន្លែងនេះនោះ


សារ​ព័ត៌​មាន​​បរទេស​​​កាល​ពី​ពេល ​​ថ្មី​​​ៗ​​កន្លងមក​​​​ផ្សាយ​ថា​​​ ​​​​ចៅ​​ហ្វាយ​ក្រុង​​អូ​​​​​ស្តេន​ ​​​ប្រទេស​​​បែល​​​ហ្សុិក​​​ត្រៀម​​ប្ដូរ​​​​​​រោង​​ទុក​​​​យន្ត​ហោះ​​​ដែល​​បោះ​បង់​​ចោល​ធ្វើ​ជា​បន​​ពេស្យា​​ដ៏​ធំ​ ​​​ដោយ​មាន​​​រង្គ​​សាល​​ ​កន្លែង​​ក្រឡុក​​​​ស្រា​ ​​និង​​ហាង​ទំ​និញ​​​​ឈ្មោះ​​​ «Hangar d’Amour» ​ឬ​រោង​​​រក្សា​ទុក​​​យន្ត​ហោះ​​នៃ​​ក្ដី​​​​​ស្រឡាញ់ ។

​​​​លោក ​​ចូ​ហាន ​វ៉ាន់ឌ័រ​ ឡា​ណូត​(Johan Vande Lanotte) ​​ចៅ​​ហ្វាយ​​ក្រុង​​អូ​​ស្ដេន បាន​បញ្ជាក់​​ថា​​​​រោង​ផ្ទុក​​​​យន្តហោះ​​​​ដែល​​បោះ​បង់​ចោល​មួយ​នេះ​​នឹង​ក្លាយ​ជា​ទី​តាំង​​មាន​​​​សន្តិ​​សុខ​​​យ៉ាង​​ខ្លាំង​​​​សម្រាប់​​​​​​​នារី​​​​បម្រើ​ផ្លូវ​​ភេទ​ ​ព្រោះ​​​​​បាន​​​ចុះ​​​កិច្ច​សន្យា​ជួល​​​ជា​​មួយ​​​ម្ចាស់​​​​​ស្ថានី​យដោយ​​ផ្ទាល់​ មិន​ចាំ​​បាច់​​​​ឆ្លង​កាត់តាម​​រយៈ​​​អ្នក​​​​រក​កម្រៃ​ជើងសា​​​​​ដូច​​កាល​ពី​​មុន​ ។​

ក្រុម​​​ហ៊ុន​​ដែល​​​​បើក​បន​​ពេ​​ស្យា​នេះ​ ​​​ឈ្មោះ​ «Villa Tinto» ជា​​បន​​ពេស្យា​​ដ៏​ធំ​​មួយ​នៅ​ក្រុង​​​​អេន​​​វុើប​ ​​​ដោយ​មាន​បន្ទប់​​​​​​ចំ​នួ​​ន​​​៥១​​​​សម្រាប់​​បម្រើ​ភ្ញៀវ​ ។ ​បន​​ពេស្យា​​​នេះ​​មាន​​​លក្ខ​ណៈ​​​ល្អ​​ប្រ​​​សើរ​ជាង​មុន​ ព្រោះ​​​​បទ​​ល្មើស​​នានា​​មាន​​ចំនួន​​​​​តិច​ ឬ​​​​ស្ទើ​រ​តែ​​​​គ្មាន​ ។

​ក្រៅ​ពី​​នេះ​​លោក​​​បាន​បញ្ជាក់​​បន្ត​ទៀត​​​ថា​ ​នៅ​​ផ្នែក​​ខាង​​ក្នុង​​​​​​​​​​ក៏​មាន​​មជ្ឈ​​មណ្ឌល​​​​សុខ​ភាព​​ ​​កន្លែង​​​​សម្រាប់​ទាក់​ទង​ ​​និង​បន្ទប់​​​ការ​​ងារ​​​​ប៉ូ​លិស​ ។ ​​​​​អាជីព​ផ្លូវ​​ភេទ​​គឺ​ជា​​​រឿង​​​ស្រប​​​​​ច្បាប់​​នៅ​​ប្រ​ទេស​​​បែល​​ហ្សុិក​​​មាន​​​​​ស្ត្រី​​​​ជាង ​​​២៦.០០០​​​ នាក់​​​នៅ​​ក្នុង​​​​អា​ជីព​​នេះ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ