ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសាច់ញាតិ​នៅ​ទីណា​! ឌីជេ អា​លី​យ៉ា ទទួលមរណភាព​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ឱ្យ​ដឹង​ពី​តារាចម្រៀង ​ស៊ូ ដា​ណេ​ បាន​ប្រាប់ឱ្យ​ដឹង​ថា កញ្ញា​ឌី​ជេ ​អា​លី​យ៉ា​ បាន​ទទួលមរណភាព​ហើយ​នៅ​ម៉ោង​៥​និង​២២​នាទី ថ្ងៃទី​២៨…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ឱ្យ​ដឹង​ពី​តារាចម្រៀង ​ស៊ូ ដា​ណេ​ បាន​ប្រាប់ឱ្យ​ដឹង​ថា កញ្ញា​ឌី​ជេ ​អា​លី​យ៉ា​ បាន​ទទួលមរណភាព​ហើយ​នៅ​ម៉ោង​៥​និង​២២​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ​មុន​នេះ ដោយ​សព​របស់​នាង​​បាន​យក​ទៅ​តម្កល់​​នៅ​វត្ត​ទួល​អង្គ​លោក​។​ នេះ​ពិត​ជា​ដំណឹង​ដ៏​សោកស្តាយ​មួយ​ដែល​ឌី​ជេ​មាន​កម្រិត​​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ​និង​ល្បីល្បាញ​បាន​លា​ចាកទៅ​​ដោយ​គ្មាន​វិល​ត្រឡប់​មក​វិញ​។​

កញ្ញា​ ស៊ូ ដា​ណេ​ ការ​ពិត​គឺ​បាន​លះបង់​ពេលវេលា​ជា​ច្រើន​ជាមួយ​ឌី​ជេ ​អា​លី​យ៉ា​ នាង​ពិតជា​​មានចិត្ត​បុណ្យ​ដោយ​ក្នុង​១​ថ្ងៃ​ទៅ​ពេទ្យ​២​ដង​​តាំងពី​ដឹង​ថា ​អា​លី​យ៉ា​ ឈឺ​ធ្ងន់​ដុន​ដាប​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​។ ​នាង​បាន​​ទៅ​ជួយ​ផ្លាស់​ខោ អាវ​លាងខ្លួន​ឱ្យ​អា​លី​យ៉ា​ ដោយ​ទ្រាំ​មិន​បាន​ពេល​ឃើញ​សភាព​អា​លី​យ៉ា​ ដែល​បត់​ជើង​តូច ជើងធំ​នៅ​តែ​លើ​គ្រែ​ដេកបែប​នេះ ​ ​ព្រោះតែ​ក្តី​អាណិត​ ទើប ​ស៊ូ ដា​ណេ​ ចុះ​ទៅ​ជួយ​ដោយ​មិន​អាច​ទ្រាំ​មើល​នឹង​​ភ្នែក​បាន ជា​​ពិសេស​អត់​ញាតិ​មើលថែទាំ​នេះ​ជា​កាយវិការ​ល្អ​ក្នុង​នាម​អ្នកសិល្បៈ​។

មុន​​ពេល​ធ្លាក់ខ្លួន​ឈឺ​រហូត​ចូល​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ​គួរ​ឲ្យ​អាសូរ អា​លី​យ៉ា ធ្លាប់​​បាន​សាង​ស្នាដៃ​ជា​ច្រើន​ក្នុង​សង្គម​សិល្បៈ បូក​រួម​ទាំង​ការងារ​សប្បុរសធម៌​ជា​ហូរ​ហែផង​ដែរ​។

អំឡុង​ខែមិថុនា ឆ្នាំ​២០១២ អា​លី​យ៉ា បាន​​ផ្តើមគំនិត​ក្នុង​ការ​ប្រមូល​ថវិកា​មួយ​ចំនួន​ពី​មិត្ត​រួម​អាជីព និង​ក្រៅ​រង្វង់​សិល្បៈ ដើម្បី​ជូន​ដល់​វី​រៈ​សិល្បករ​ចាប៉ី​ដ៏​ល្បីល្បាញ​លោកតា​ ភិរម្យ ប្រាជ្ញ ឈួ​ន ។ នាង​ក៏​​ដឹកនាំ​អ្នកសិល្បៈ និង​ក្រុមការងារ​មួយ​ចំនួន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ វី​រៈ​សិល្បករ​ខាងលើ​​ដោយ​ផ្ទាល់​នៅ​ស្រុក​កំណើត​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ​។

អ្វី​ដែល​គេ​កាន់តែ​​​សរសើ​អំពី​ទឹកចិត្ត​នាង ​គឺ​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១២ ​នាង​ក៏​ផ្តួច​ផ្តើម​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ដ៏​ធំ​មួយ នៅ​សាល​​​មហោស្រព​ចតុមុខ​មាន​ឈ្មោះ​ថា​ «​តន្ត្រី​មនុស្សធម៌​រៃ​អង្គាសប្រាក់​ជួយ​កុមារ​កំព្រា»​។ គេ​ក៏​​ចាប់អារម្មណ៍​ទៅ​លើ​សកម្មភាព​នៃ​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​តារា​ស្រី​រូប​នេះ​ជា​មួយ​សិល្បករ​ដទៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​ផង​ដែរ​។

មុន​ពេល​បាត់​មុខ​ពី​ការងារ​សិល្បៈ​ផង​ដែរ ​កាលពី​អំឡុង​ចុងខែ​កញ្ញា ឆ្នាំ២០១៦ តារា​ស្រី​រូប​​នេះ​ក៏​ធ្លាប់​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​សាកល​​វិទ្យាល័យ​ន័​រ​តុ​ន ដើម្បី​​រក​ថវិការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ​។ នៅ​មាន​សកម្ម​ភាព​សង្គម​ជា​ច្រើន​ទៀត​ដែល​តារា​ស្រី​រូប​នេះ ​ធ្លាប់​បាន​ចូលរួម​ចំណែក​ជាមួយ​សិល្ប​ករ​ដទៃ​ជួយ​ដល់​សង្គម ។

​សូម​អំពាវនាវ​ដល់​សាច់ញាតិ​គាត់ឱ្យ​​បាន​ដឹងផង ​បើ​ខុសឆ្គង​បែប​ណា​គួរតែ​មក​ជួយ​គាត់​នៅ​វិនាទី​ចុង​ក្រោយ​នេះ​ផង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ