ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ផ្តាច់​ព្រលឹង​ភ្នំពេញ​-​កំពង់សោម ផ្តាច់ជីវិត​ជនបរទេស​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​២៧ មិថុនា មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គឺ​រថយន្ត​តាក់ស៊ី​ផ្តាច់​ព្រលឹង​ភ្នំពេញ​.​កំពង់សោម បាន​ស្លាប់​ជនបរទេស​ម្នាក់ និង​២​នាក់​របួសធ្ងន់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ចំណុច​គីឡូម៉ែត្រ…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​២៧ មិថុនា មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គឺ​រថយន្ត​តាក់ស៊ី​ផ្តាច់​ព្រលឹង​ភ្នំពេញ​.​កំពង់សោម បាន​ស្លាប់​ជនបរទេស​ម្នាក់ និង​២​នាក់​របួសធ្ងន់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ចំណុច​គីឡូម៉ែត្រ លេខ​៨៩-៩០ ផ្លូវជាតិ​លេខ​៤ ភូមិ​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៤៩២១ ជា​ប្រភេទ​រថយន្ត​រត់​តាក់ស៊ី បាន​បើក​ចេញពី​ភ្នំពេញ ក្នុង​គោលបំណង​ទៅ​ក្រុងព្រះសីហនុ ដោយ​មាន​ដឹក​ជនបរទេស​ចំនួន​៣​នាក់​។

ពេល​ដល់​ចំណុច​ខាងលើ គេ​បានឃើញ​រថយន្ត​នោះ​បើកបរ​យ៉ាង​លឿន ហើយ​ក៏​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​ជា​ច្រើន​ត្រឡប់ តែ​មិន​មាន​ប៉ះពាល់​លើ​អ្នក​ដទៃ​ទេ តែ​បណ្តាល​ឲ្យ​ជនបរទេស​ម្នាក់​ស្លាប់​ភ្លាម​នៅ​ក្នុង​រថយន្ត ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់ ម្នាក់​គាប​ជាប់​ក្នុង​រថយន្ត ម្នាក់​បាន​ដឹក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ចំណែក​តៃកុង​រត់​បាត់​ស្រមោល​៕ ប៊ុ​ន ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ