ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ដៃ​អើយ​ដៃ​! ដៃ​គ្មាន​វាសនា គ្រោះថ្នាក់​ប្រហារ​ស្លា.ប់​ម្នាក់​ថែម​ទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដាច់​ដៃ​ម្ខាង​ផង​ដែរ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ដែល​រថយន្តក្រុង​ក្រុមហ៊ុន “​វ៉ាង…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដាច់​ដៃ​ម្ខាង​ផង​ដែរ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍ ដែល​រថយន្តក្រុង​ក្រុមហ៊ុន “​វ៉ាង រ៉ិ​ច​” ភ្នំពេញ​-​វៀតណាម បើក​ជែង​រថយន្ត​កុងតឺន័រ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ថ្ម​បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់​ស្រាល​តែ​ម្តង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​តាម​ប្រភព​ពី​កន្លែង​ហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងអស់ ជា​ជនជាតិ​វៀតណាម​ត្រូវ​បាន​ដឹក តាម​រថយន្ត​សង្គ្រោះ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។ សូម​បញ្ជាក់​ថា មនុស្ស​ជិះ​លើ​រថយន្តក្រុង​នោះ​មាន​ចំនួន​២៤​នាក់ ហើយ​អ្នក​រង​គ្រោះ​ទាំងអស់​៥​នាក់ ស្លាប់​ម្នាក់​ប្រុស ស្ត្រី​២​នាក់​ដាច់​ដៃ​ម្នាក់ បាក់ជើង​ម្នាក់​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង ក្រុម​ហ៊ុម វ៉ាង​រ៉ិ​ច បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដែល​បើក​ទិស​ស្របគ្នា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​បែន​ដឹក​ថ្ម​បើក​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ អ្នក​ធ្វើ​ដំណើរ​លើ​រថយន្តក្រុង​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​ដៃ​ដៃ​ម្ខាង​ធ្លាក់​មក​លើ​ថ្នល់ ស្ត្រី​ម្នាក់​បាក់ជើង និង​បុរស​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល​តែ​ម្តង​។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ហៅ រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទាំង​៤​នាក់​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ស្វាយ​រៀង​ដើម្បី​សង្គ្រោះ​។ ចំណែក​រថយន្ត​បង្ក​ទាំង​ពី​គ្រឿង​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។ រីឯ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ក្រុមហ៊ុន​យក​រថយន្ត​មក​ផ្ទេរ ដឹក​ទៅ​កាន់​រាជធានី​ភ្នំពេញ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នា​ម៉ោង​១ និង​១០​នាទី​រសៀល ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ