ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និង​តម្លៃ​នៃ​ការ​ព្យាបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ភ្លាម​ៗ ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត ជាក់ស្តែង​ការ​ព្យាបាល​ជំងឺ​នេះ​ក៏​មាន​តម្លៃ​មិនធម្មតា​នោះ​ទេ។ លោក វិ​ន…

រាជធានី​ភ្នំពេញ ៖ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ភ្លាម​ៗ ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត ជាក់ស្តែង​ការ​ព្យាបាល​ជំងឺ​នេះ​ក៏​មាន​តម្លៃ​មិនធម្មតា​នោះ​ទេ។

លោក វិ​ន ឆាយ ដែល​ជា​អ្នកជំងឺ Stroke មួយ​រូប​បាន​ប៉ាន់​ប្រមាណ​ថា សម្រាប់​ការ​ព្យា​បាល​របស់​លោក​គឺ​អស់​ច្រើន គឺ​ច្រើន​ជាមួយ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ នេះ​សម្រាប់​ជីវភាព​គ្រួសារ​ធ​ម្យ​ម​ដូច​ជា​រូប​លោក ខណៈ​ដែល​មិត្ត​ភ័ក្ត្រ​មួយ​ចំនួន​របស់​លោក​ដែល​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ​បាន​ចំណាយ​ច្រើន​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក វិ​ន ឆាយ ដែល​ពិការ​ដៃ​ខាង និង​ជើង​ខាងស្តាំ​ដោយសារ​តែ​ជំងឺ stroke បាន​បន្ត​ថា​៖ «​កើត​មាន​ជំងឺនេះ​គឺ​ការ​ព្យាបាល​ពិតជា​ថ្លៃ​ណាស់ នេះ​ពូ​ព្យាបាល​ឈប់​ៗ​ផង បើសិ​នជា​មាន​លុយ​ចំណាយ​បន្ត​ទៀត​បែប​អស់​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ។ កន្លង​មក​ការ​ព្យាបាល​របស់​ពូ គឺ​មិន​ជាប់លាប់​ទេ ពេល​ណា​មាន​លុយ​ក៏​បន្ត​ការ​ព្យាបាល​ដោយ​​ថ្នាំពេទ្យ ពេល​ណា​អត់​លុយ​ក៏​អត់​ចាក់​ថ្នាំ​ទៅ​។ ជម្ងឺ​នេះ​គឺ​ពិតជា​ជំងឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​បើ​កើត​ហើយ​គឺ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​ឈឺចាប់​ម្តង​ៗ​ចង់​តែ​កាត់​ដៃ​ខាងស្តាំ​នេះ​ចោល​ទេ​» ។

យោង​តាម​លោក ភាព សុ​ផា ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា​នៃ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ដែល​ជា​មន្ទីរពេទ្យ​ឯកជន​មួយ​មា​នទី​តាំងនៅ​ជាយក្រុង​បាងកក ឬ​ចម្ងាយ​ប្រមាណ​ត្រឹម ២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹង​ថា កាលពី​ខែឧសភា​ថ្មី​ៗ​នេះ គឺ​មាន​អ្នកជំងឺ​បុរស​ខ្មែរ ៣ រូប​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចូឡា​រ៉ាត់ ៣ ដោយសារ​តែ​កើត​មាន​ជំងឺ Stroke ហើយ​ពួក​គេ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​១ ស​ប្តា​ហ៍ ។

លោក ភាព សុ​ផា ដែល​ដើរតួ​នាទី​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ជូន​អ្នកជំងឺ​ខ្មែរ​ផង​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺ​មាន​តម្លៃ​ផ្សេង​ៗ​គ្នា​ពី​អ្នកជម្ងឺ​ម្នាក់​ទៅ​អ្នកជម្ងឺ​ម្នាក់​ទៀត​ទៅ​តាម​ស្ថានភាព​ជំងឺ​របស់​គេ ។

យ៉ាងណាមិញ​លោក ភាព សុ​ផា បញ្ជាក់​ថា​៖ «​យើង​ដឹង​ហើយ​ថា ជំងឺ Stroke ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស និង​ធ្វើ​ឲ្យ​មាន​ពិការ​ភាព​មួយ​ជីវិត ហេតុ​ដូច្នេះ​ហើយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការ​ព្យាបាល​ក៏​ថ្លៃ​ទៅ​តាម​នោះ​ដែរ​។ សម្រាប់​​ថ្លៃ​ការ​ព្យាបាល​ជំងឺ Stroke នៅ​មន្ទីរពេទ្យ​យើង គឺ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ក៏ ៨ ០០០ ទៅ​ជាង ១ ម៉ឺន​ដុល្លារ​ដែរ​យ៉ាងតិច​។ តែបើ​ប្រៀបធៀប​តម្លៃ​នៅ​មន្ទីរពេទ្យ​របស់​យើង ជាមួយនឹង​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​ដែល​នៅ​កណ្តាល​ក្រុង​បាងកក គឺ​យើង​ធូរ​ថ្លៃ​ជាងគេ​ប្រមាណ​ជា ៥០ ទៅ ៦០% ដោយសារ​តែ​មន្ទីរពេទ្យ​យើង​នៅ​ជាយក្រុង​ទើប​រាង​ធូរ​ថ្លៃ តែ​សម្រាប់​គុណភាព​នៃ​វេជ្ជបណ្ឌិត​និង​ឧបករណ៍​ប្រើប្រាស់ គឺ​មាន​លក្ខណៈ​ទំនើប​និង​ឈានមុខ​ដូច​គ្នា​» ។

លោក​វេជ្ជបណ្ឌិត Chirapat Ukachoke ប្រធាន​ផ្នែក​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ Phyathai 3 Hospital នៅ​ទីក្រុង​បាងកក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជំងឺ Stroke ចែក​ចេញ​ជា​ពីរ​ប្រភេទ​សំខាន់​ៗ​គឺ ទី​១ ជំងឺ Stroke មាន​ពីរ​ប្រភេទ គឺ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Hemorrhagic stroke) និង​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល (Ischemic stroke) ។ ដូច្នេះ​ការ​ព្យាបាល ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Hemorrhagic stroke) គឺ​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​ការ​ហូរ​ឈាម និង​បន្ថយ​សម្ពាធ​លើ​ខួរក្បាល​។ ចំណែកឯ​ការ​ព្យាបាល​ជំងឺ​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល (Ischemic stroke) គឺ​អាច​ចាប់ផ្តើម​ដោយ​ការ​ចាក់​ថ្នាំ​ប្រឆាំង​នឹង​ការ​កកឈាម​ដើម្បី​បំបែក​កំណក​ឈាម និង​បន្ទាប់​មក​ប្រើ​ឱសថ antiplatelet ដើម្បី​រារាំង​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត​។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​​​ថា ភាគច្រើន​នៃ​អ្នក​កើត​ជំងឺ Stroke គឺ​កើត​ជំងឺ​ប្រភេទ ជំងឺ​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល (Ischemic stroke)​។

នៅ​ពេល​សាកសួរ​ថា តើ​ការ​ព្យាបាល​មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ជំងឺ Stroke តាម​រយៈ​ការ​អះអាង​នៃ​ការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ឈានមុខ លោក​វេជ្ជបណ្ឌិត Chirapat Ukachoke បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រាកដ​ណាស់ វា​ពិតជា​ថ្លៃ​សម្រាប់​ការ​ព្យាបាល Stroke»​។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​សម្រាប់​ការ​ព្យាបាល​ជា​លក្ខណៈ TPA treatment ដែល​ត្រូវ​ប្រើ​ថ្នាំ​ឱសថ​ច្រើន​គឺ​មាន​តម្លៃ​ជា​មធ្យម 150,000 bath (​ប្រហែល $4674.75 និង​ថ្លៃ MRI scanning មាន​តម្លៃ 20,000 bath ($623.30) ខណៈ​ការ​ព្យាបាល​តាម​រយៈ chemicalthum vitamin គឹ​មាន​តម្លៃ​ប្រមាណ​ជា 500,000 bath ($15,582.50)​។ តែបើ​ត្រូវ​វះកាត់​ខួរក្បាល​គឺ​មាន​តម្លៃ​ប្រហែល 200,000 bath ($6233.00) ។

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ