ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះ​គូស្នេហ៍​មួយគូ​នេះ​ឃើញ​ខ្ទេចខ្ទី

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត​១​គីឡូក្រាម​ទៀត​​ហើយ​ត្រូវ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បង្ក្រាប និង​ឃាត់ខ្លួន​សង្សារ​មួយ​គូរ​ជា​ម្ចាស់​ថ្នាំ​ញៀន​បាន​កាលពី​នៅ​ម៉ោង​៦​និង​២៦​នាទី​ព្រលប់ ថ្ងៃ​ទី​២៦ មិថុនា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង…

ខេត្ត​រតនគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត​១​គីឡូក្រាម​ទៀត​​ហើយ​ត្រូវ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បង្ក្រាប និង​ឃាត់ខ្លួន​សង្សារ​មួយ​គូរ​ជា​ម្ចាស់​ថ្នាំ​ញៀន​បាន​កាលពី​នៅ​ម៉ោង​៦​និង​២៦​នាទី​ព្រលប់ ថ្ងៃ​ទី​២៦ មិថុនា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី។

នេះ​ជា​កិច្ច​បង្ក្រាប​ថ្មី​មួយទៀត​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដែល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​សង្សារ​នឹង​គ្នា ១-​ឈ្មោះ លឹ​ម ស៊ី​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​២-​ឈ្មោះ គឹ​ម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ពួក​គេ​សារភាព​ថា ខ្លួន​ពិតជា​ធ្លាប់​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ប្រាកដ​មែន ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា សមត្ថ​កិច្ច​​ជំនាញ​បាន​នាំ​ពួក​គេ​ចុះ​ឆែកឆេរ​នៅផ្ទះ​ជួល​របស់​ជនសង្ស័យ​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ដែល​ដឹកនាំ និង​សម្របសម្រួល​ផ្ទាល់​ដោយ​លោក រ៉ា បូ​រ៉ា​ន​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ក្រឡាបញ្ជី​២​រូប​ចូលរួម​ធ្វើ​កំណត់ហេតុ រួម​ទាំង​អាជ្ញា​មូលដ្ឋាន​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នូវ​វត្ថុ​តាង​រួម​មាន​ដូច​ជា ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០១​ថង់​ធំ ០៤​ថង់​ធំ​ល្មម និង​១០​ថង់​តូច ទម្ងន់​៧៣៩.៧៦​ក្រាម (​ជិត​១​គីឡូ​) ជញ្ជី​ង​ថ្លឹង​ថ្នាំ​ញៀន​២​គ្រឿង ថង់​សម្រាប់​ច្រក និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​កាំបិត​ស្នៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​កំពុង​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ