ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ជា​រោគ​ដ៏​កាច​សាហា.វ​បំផុត​របស់​សង្គម

5 ឆ្នាំ មុន

ករុណា​គឺ​ការ​អាណិត ជួយ​គេ​ឱ្យ​ផុត​ពី​សេចក្តី​ទុក្ខ​ជា​ព្រហ្ម​វិហារធម៌​ទី​២ ដែល​អ្នកដឹកនាំ​ត្រូវ​បំពេញ​។ ករុណា​គឺជា​ការ​បង្ហាញ​នូវ​មេត្តាចិត្ត​ដែល​ខ្លួន​មាន ឱ្យ​ប្រាកដ​ច្បាស់​ដោយ​ការ​ចូល​ទៅ​ជួយ​យក​ជា​ធុរៈ​ក្នុង​ការ​កម្ចាត់​នូវ​បញ្ហា វិបត្តិ សេចក្តី​ទុក្ខ​ទាំងឡាយ ដែល​រាស្ត្រប្រជា​កំពុង​មាន និង​ដែល​បម្រុង​កើត​មាន​។ ឧទាហរណ៍​មាន​មនុស្ស​ម្នាក់​កំពុង​លង់ទឹក…

ករុណា​គឺ​ការ​អាណិត ជួយ​គេ​ឱ្យ​ផុត​ពី​សេចក្តី​ទុក្ខ​ជា​ព្រហ្ម​វិហារធម៌​ទី​២ ដែល​អ្នកដឹកនាំ​ត្រូវ​បំពេញ​។ ករុណា​គឺជា​ការ​បង្ហាញ​នូវ​មេត្តាចិត្ត​ដែល​ខ្លួន​មាន ឱ្យ​ប្រាកដ​ច្បាស់​ដោយ​ការ​ចូល​ទៅ​ជួយ​យក​ជា​ធុរៈ​ក្នុង​ការ​កម្ចាត់​នូវ​បញ្ហា វិបត្តិ សេចក្តី​ទុក្ខ​ទាំងឡាយ ដែល​រាស្ត្រប្រជា​កំពុង​មាន និង​ដែល​បម្រុង​កើត​មាន​។ ឧទាហរណ៍​មាន​មនុស្ស​ម្នាក់​កំពុង​លង់ទឹក ហើយ​យើង​ដើរទៅ​ជួប​។ អាស្រ័យ​ដោយ​ចិត្ត​របស់​យើង​ជា​អ្នកមាន​មេត្តា ពេល​ដែល​ឃើញ​គេ​លង់ទឹក យើង​ក៏​ទៅ​ជួយ​ដោយ​ការ​ចុះ​ទឹក​ទៅ​អូស​ឡើងគោក​ក្តី ឬ​ដោយ​ការ​ហុច​ឈើ​ឱ្យ​អ្នក​នោះ​តោង​ក្តី ។ ការ​ដែល​យើង​ជួយ​ជន​នោះ​ឱ្យ​រួច​ពី​ស្លាប់​នេះ ហៅ​ថា ករុណា​ធម៌ ។

ដូច្នេះ​បើ​យល់​ពី​មេត្តាធម៌​ច្បាស់លាស់​ហើយ ករុណា​ធម៌​ក៏​ងាយ​នឹង​យល់​ណាស់​ដោយ​គ្រាន់តែ​ប្តូរ និង​ធ្វើ​មេត្តាចិត្ត​នោះ​ឱ្យ​ក្លាយទៅជា​សកម្មភាព​តែ​ប៉ុណ្ណោះ ក៏​ឈ្មោះ​ថា មាន​ករុណា​ទៅ​ហើយ ។ ព្រោះថា សេចក្តីសុខ​នេះ​ស្ថិត​នៅ​ក្នុង​សេចក្តី​ទុក្ខ​។

សេចក្តី​ទុក្ខ​របស់​រាស្ត្រប្រជា​នេះ គឺជា​បណ្តូល​របស់​ព្រះពុទ្ធ​សាសនា ដូច​ព្រះ​អង្គ​មាន​ពុទ្ធដីកា​ថា បើ​មាន​អ្នក​ណា​សួរ​ពុទ្ធបរិស័ទ​ថា ព្រះ​សមណគោតម​ប្រៀនប្រដៅ​ពី​រឿង​អ្វី ក៏​គប្បី​ឆ្លើយ​ថា ព្រះ​សមណគោតម​បង្រៀន​ឱ្យ​ស្គាល់​ពី​អ្វី​ដែល​ហៅ​ថា សេចក្តី​ទុក្ខ ពី​បញ្ហា​ជីវិត និង​ផ្លូវ​សម្រាប់​រំលត់​សេចក្តី​ទុក្ខ ។
សេចក្តី​ទុក្ខ​របស់​រាស្ត្រប្រជា​គឺ​ ៖
១-​គម្លាន​ជា​រោគ​ដ៏​កាច​ខ្លាំង​បំផុត
២-​ភាព​ក្រក្រី​គឺជា​សេចក្តី​ទុក្ខ​របស់​សង្គម និង​មនុស្ស
៣-​ការ​ជំពាក់​បំណុល​គេ គឺជា​សេចក្តី​ទុក្ខ​របស់​រាស្ត្រ និង​ជា​រោគ​ដ៏​គ្រោះថ្នាក់​បំផុត
៤-​មិន​មានទុក្ខ​ណា​ស្មើនឹង​បញ្ចក្ខន្ធ គឺ​ជីវិត​ទេ​។

ទាំង​៤​ប្រការ​ខាងលើ​នេះ ជា​សេចក្តី​ទុក្ខ​ដ៏​ខ្លាំងក្លា ដែល​កាច ដែល​ធំ​ជាងគេ​បង្អស់​ក្នុង​លោក​នេះ​។ អ្នកដឹកនាំ​ដែល​មាន​ករុណា​ធម៌ គឺ​អ្នកដឹកនាំ​ដែល​ព្យាយាម​កម្ចាត់​នូវ​បញ្ហា​ទាំង​៤​នេះ​ឱ្យ​អស់ពី​ក្នុង​សង្គម ឱ្យ​អស់ពី​ពលរដ្ឋ​ខ្លួន ។