ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ផ្កាក្រចក​កើតឡើង

5 ឆ្នាំ មុន

ផ្កាក្រចក​គឺជា​ចំណុច​ស​នៅ​លើ​ក្រចកដៃ​របស់​អ្នក ។ វា​ឧស្សាហ៍​កើត​មាន​ឡើង​ណាស់​តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ ។ ជា​ទូទៅ​វា​កើតឡើង​ដោយសារ​ការ​ក្រចក​មាន​របួស ដូច​ជា​ការ​បុក​ទង្គិច​ត្រូវ​អ្វីមួយ​ដោយ​អ្នក​មិន​ចាប់អារម្មណ៍​។ ការ​របួស​ស្បែក​គល់​ក្រចក​ក៏​អាច​បង្ករ​ឱ្យ​មាន​ផ្កាក្រចក​ពេល​ដែល​ក្រចក​ដុះ​ចេញ​មក​ក្រៅ​បាន​ដែរ ។ ដោយសារ​តែ​ក្រចក​ធម្មតា​ត្រូវការ​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ក្នុង​ការ​លូតលាស់ អ្នក​នឹង​មិនឃើញ​ផ្កាក្រចក​រហូត​ទាល់តែ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ផុត​ទៅ…

ផ្កាក្រចក​គឺជា​ចំណុច​ស​នៅ​លើ​ក្រចកដៃ​របស់​អ្នក ។ វា​ឧស្សាហ៍​កើត​មាន​ឡើង​ណាស់​តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ ។ ជា​ទូទៅ​វា​កើតឡើង​ដោយសារ​ការ​ក្រចក​មាន​របួស ដូច​ជា​ការ​បុក​ទង្គិច​ត្រូវ​អ្វីមួយ​ដោយ​អ្នក​មិន​ចាប់អារម្មណ៍​។ ការ​របួស​ស្បែក​គល់​ក្រចក​ក៏​អាច​បង្ករ​ឱ្យ​មាន​ផ្កាក្រចក​ពេល​ដែល​ក្រចក​ដុះ​ចេញ​មក​ក្រៅ​បាន​ដែរ ។

ដោយសារ​តែ​ក្រចក​ធម្មតា​ត្រូវការ​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ក្នុង​ការ​លូតលាស់ អ្នក​នឹង​មិនឃើញ​ផ្កាក្រចក​រហូត​ទាល់តែ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ផុត​ទៅ ចាប់តាំងពី​អ្នក​ធ្វើ​ឱ្យ​ក្រចក​របួស​ដោយ​មិន​ចាប់​អាម្ម​ណ៍ ។

ប្រសិនបើ​អ្នកមាន​ផ្កាក្រចក​នៅ​គ្រប់​ម្រាម ឬ​មាន​ច្រើន​លើ​ម្រាម​តែ​មួយ​នោះ វា​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ស័ង្កសី​, ប្រូតេអ៊ីន​, ឬ​កាល់ស្យូម ។ ពេល​ខ្លះ​វា​គឺជា​រោគ​សញ្ញា​នៃ​ជំងឺ​ក្រិន​ថ្លើម (cirrhosis) ប៉ុន្តែ​វា​កម្រ​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​ណាស់ ហើយ​វា​ច្រើន​តែ​លេច​ចេញ​នៅ​ពេល​រោគ​សញ្ញា សំខាន់​ៗ​កើតឡើង​រួច​ហើយ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ