ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ច្រើនចំពោះ​សុខភាព​

5 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ទារក​កើតមក ហើយ​មាន​រូបរាង​ដូច​ឪពុក​ច្រើន ប្រហែលជា​រឿង​មួយ​ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​គេ ។ នេះ​ដោយសារ​តែ ឪពុក​ក្មេង​ទំនងជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​កូន ។ ការ​សិក្សា​នេះ​គឺ​ធ្វើ​ទៅ​លើ​ម្តាយ​៧១៥​នាក់ និង​កូន​របស់​ពួក​គេ…

យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ទារក​កើតមក ហើយ​មាន​រូបរាង​ដូច​ឪពុក​ច្រើន ប្រហែលជា​រឿង​មួយ​ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​គេ ។ នេះ​ដោយសារ​តែ ឪពុក​ក្មេង​ទំនងជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​កូន ។

ការ​សិក្សា​នេះ​គឺ​ធ្វើ​ទៅ​លើ​ម្តាយ​៧១៥​នាក់ និង​កូន​របស់​ពួក​គេ ។ ទារក​ដែល​មើលទៅ​មាន​រូបរាង​ដូច​ឪពុក​របស់​ពួក​គេ​តាំងពី​កំណើត​គឺ​មាន​សុខភាព​ល្អ​នៅ​ពេល​ពួក​កេ​អាយុ​បាន​មួយ​ឆ្នាំ ។ ឪពុក​របស់​ក្មេង​ទាំងនោះ​បាន​ចំណាយ​ពេលវេលា​ជា​មធ្យម ច្រើន​ជាង​២,៥​ថ្ងៃ​ក្នុង​មួយ​ខែ​នៅ​ជាមួយ​កូន​របស់​ពួក​គេ​ច្រើន​ជាង​ឪពុក​ដទៃ ។ ឪពុក​គឺជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន ហើយ​វា​ក៏​ជា​របៀប​ដែល​បង្ហាញ​អំពី​សុខភាព​របស់​កូន​ក្មេង​ដែរ ។ ការ​ពន្យល់​ដ៏​សំខាន់​សម្រាប់​រឿង​នេះ​គឺថា ឪពុក​គឺ​ឧស្សាហ៍​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​តាម​ការ​កំណត់ និង​មើលថែ​ច្រើន​ជាង​ធម្មតា ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​នេះ​មិន​បាន​អះអាង​ថា ឲ្យ​តែ​មាន​ឪពុក​គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ទារក​មាន​សុខភាព​ល្អ​ជាង​ធម្មតា​នោះ​ទេ ។ ការ​រក​ឃើញ​មួយ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of Health Economic ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ