ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវបាន​បិទ​បាំងព័ត៌មាន…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ដែល​លេចឮ​ថា ស្ត្រី​ម្នាក់​បាន​បាញ់​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​នោះ ត្រូវ​បាន​គេ​បិទ​បាំង​តាំងពី​ពេល​កើតហេតុកាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាចថ្ងៃ​ទី​២៥ ខែមិថុនា ក្រោយ​ពេល​មានការ​ផ្ទុះអាវុធ ។ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​មិន​ផ្លូវការ​ថា ការ​ផ្ទុះអាវុធ​នោះ​បណ្តាល​ឱ្យ​ត្រូវ​ពោះនិង​កើតឡើង​នៅ​ក្នុងផ្ទះ​លេខ​២៣E២…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ដែល​លេចឮ​ថា ស្ត្រី​ម្នាក់​បាន​បាញ់​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​នោះ ត្រូវ​បាន​គេ​បិទ​បាំង​តាំងពី​ពេល​កើតហេតុកាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាចថ្ងៃ​ទី​២៥ ខែមិថុនា ក្រោយ​ពេល​មានការ​ផ្ទុះអាវុធ ។ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​មិន​ផ្លូវការ​ថា ការ​ផ្ទុះអាវុធ​នោះ​បណ្តាល​ឱ្យ​ត្រូវ​ពោះនិង​កើតឡើង​នៅ​ក្នុងផ្ទះ​លេខ​២៣E២ ផ្លូវ​លេខ១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភពព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ឈ្មោះ ធា អាយុប្រមាណ​២៨​ឆ្នាំ ដែល​ខ្លះ​ថា​ជា​ភរិយា​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​សាច់ញាតិ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​ឯកជន​មួយ​ដែល​នៅ​ក្បែរ​ផ្ទះ រួច​ទើប​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ទាក់ទង​នឹង​ករណី​ខាងលើ​នេះ លោក​វរ​សេនី​យ៍​ឯក នេ​ត សុ​ី​ថុ​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា​ថ្លែង​ថា គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​សហការ​ជាមួយ​សមត្ថ​​កិច្ច​ទេ ដូច្នេះ​នគរបាល​ក៏​មិនដឹង​រឿង​អី្វ​នោះ​ដែរ ។

ចំណែក​លោក​វរសេនីយ៍ឯក សយ ចាន់​ឌី មេ​បញ្ជា​ការ​កងរាជអាវុធ​ហត្ថ​ខណ្ឌ​៧​មក​រា ក៏​មាន​ប្រសាសន៍​មិន​ខុស​ពី​លោក​អធិការ​ដែរ​ថា រឿង​នេះ​ជា​រឿង​គ្រួសារ​របស់​គេ ដូច្នេះ​បើ​គេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​នោះ​ជា​សិទ្ធិ​របស់​គេ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​បន្ត​កិច្ចការ​ជំនាញ​តាម​នីតិវិធី ។

នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រុម​អ្នកកាសែត​ត្រូវ​បាន​រារាំង​ដោយ​កង​យោធា​ដែល​តាម​មើលទៅ ស្ត្រី​រង​គ្រោះ​ពិតជា​ភរិយា​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ហើយ ទើប​មាន​ទាហាន​យាម​ប្រចាំការ ។ ប្រភព​ពី​មន្ទីរពេទ្យ​ថា ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​២៦ ខែមិថុនា ។

អត្ថបទសរសេរ ដោយ