ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ឆុង​ទាំង​៥​នឹង​ជួប​រឿង​ក្រឡាប់ចាក់

5 ឆ្នាំ មុន

តាម​អាចារ្យ​ជួយ​កាត់​គ្រោះ​ស៊យ សម្រាប់​អ្នក​ដែល​មាន​ឆ្នាំ​ឆុង​បាន​បញ្ជាក់​ថា អ្វី​ដែល​ប្រជាជន​ចិន​ពិសេស​កូន​ខ្មែរ​កាត់​ចិន​ជា​ច្រើន​មិន​ភ្លេច​ទេ​នោះ​គឺ​រឿង​ឆ្នាំ​ឆុង ដោយ​អ្នក​ទាំងនោះ​តែង​គិត​ថា វា​ជា​ហេតុផល ដែល​បណ្ដាល​​​​ឲ្យ​ជោគជតារាសី​ធ្លាក់​ចុះ រកស៊ី មិន​កាក់កប និង​មាន​ជំងឺ​ដ​ង្កា​ត់​ជាដើម ។…

តាម​អាចារ្យ​ជួយ​កាត់​គ្រោះ​ស៊យ សម្រាប់​អ្នក​ដែល​មាន​ឆ្នាំ​ឆុង​បាន​បញ្ជាក់​ថា អ្វី​ដែល​ប្រជាជន​ចិន​ពិសេស​កូន​ខ្មែរ​កាត់​ចិន​ជា​ច្រើន​មិន​ភ្លេច​ទេ​នោះ​គឺ​រឿង​ឆ្នាំ​ឆុង ដោយ​អ្នក​ទាំងនោះ​តែង​គិត​ថា វា​ជា​ហេតុផល ដែល​បណ្ដាល​​​​ឲ្យ​ជោគជតារាសី​ធ្លាក់​ចុះ រកស៊ី មិន​កាក់កប និង​មាន​ជំងឺ​ដ​ង្កា​ត់​ជាដើម ។ ចុះ​សម្រាប់​នៅ​ថ្ងៃ​ទី ៣០ ដំណាច់ខែ​មិថុនា​នេះ តើ​មាន​ឆ្នាំ​ណាខ្លះ​ដែល​ឆុង​នឹង​ថ្ងៃ​នោះ ហើយ​គួរ​ធ្វើ​វិធី​កាត់​គ្រោះ ស៊យ​ទាំងនោះ​យ៉ាងដូចម្តេច ?

បើ​តាម​ក្បួន​ចិន ឆ្នាំ​២០១៨​នេះ មាន​ឆ្នាំ​ឆុង​ចំនួន​៥​គឺ ឆ្នាំម្សាញ់ ឆ្នាំកុរ ឆ្នាំខាល ឆ្នាំរោង និង​ចុង​ក្រោយ​គឺ​ឆ្នាំច ។ ក្នុង​ចំណោម​ឆ្នាំ​ទាំងនោះ ឆ្នាំ​ដែល​ឆុង​ខ្លាំង​ជាងគេ ដល់​ទៅ​មួយ​រយ​ភាគរយ​គឺ​ឆ្នាំច​នេះ​តែ​ម្ដង បន្ទាប់​មក​មាន​ឆ្នាំកុរ ម្សាញ់ ឆុង​ធ្ងន់​បង្គួរ និង ឆ្នាំរោង ខាល​ឆុង​៥០​ភាគរយ​ធុន​កណ្តាល ។ លេខស៊ែរកាត់គ្រោះគឺ លេខ១៦៨ លេខ៣៤២ និងលេខ៧៥៧ យកលេខមួយណាស៊ែរកាត់គ្រោះចង្រៃក៏បាន ព្រោះសុទ្ធតែជាលេខហុងស៊ុយស័ក្តិសិទ្ធិ ។

បើ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ចិន​សែ អ្នក​ដែល​ឆុង​ថ្ងៃ​ទាំងនោះ​ចង់​រំដោះគ្រោះ​ទាំងអស់ ត្រូវ​មាន​តង្វាយ​យ៉ាង​ពិសេស​២​មុខ (​យក​ពី​ណា​ក៏​បាន​)​គឺ ពង​ទា ឬ​ពងមាន់​បី​គ្រាប់ និង​សាច់​ជ្រូក​បី​ជាន់​មួយ​ដុំ បូក​នឹង​ក្រដាសសែន ផ្លែ​ឈើ ទៀន​ធូប​ផង ។

វិធី​កាត់​គ្រោះ អ្នក​ឆ្នាំ​ឆុង​ទាំងអស់​ត្រូវធ្វើ​ដោយ​ខ្លួនឯង ដោយ​យក​ពងមាន់​ឬ​ពង​ទា ចំនួន​៣​គ្រាប់ និង​សាច់​ជ្រូក​ឆៅ​បី​ជាន់ ទៅ​សែន​នៅ​ទីណា​ដែល​មាន​រូបសំណាក​សត្វ​តោ តែបើ​រូបសំណាក​តោ​នោះ​នៅ​ក្នុង​វត្ត​អារាម​ស័ក្តិសិទ្ធិ​បំផុត ហើយ​អុជ​ទៀន​និង​ធូប​៥​សរសៃ និយាយ​បែរបន់​តាម​អ្វី​ដែល​ជា​រឿង​ល្អ​ៗ នាំ​សុខ​ចម្រើន ។ បន្ទាប់​មក យក​សាច់​ជ្រូក​បី​ជាន់​ញាត់​ចូល​ទៅ​ក្នុង​មាត់​រូប​សត្វ​តោ​នោះ រួច​យក​ស៊ុ​យ​ទាំងនោះ​ទៅ​គោះ​នឹង​ចង្កូម​តោ​ឲ្យ​បែក​បន្តិច ទើប​យក​ពង​នោះ ទៅ​គប់​កម្ទេច​ចោល​ដើម្បី​ឲ្យ​គ្រោះ​ស៊យ​ឧបទ្រពចង្រៃ​ចេញ​ឆ្ងាយ និង​វិនាស​សាបសូន្យ​ដូច​ពង​ទា​ដែល​បែក​ខ្ទេច​នោះ ។

ទ​ង្វើ​ទាំង​អស់នេះ​ជា​និមិត្តរូប​ជួយ​រំដោះគ្រោះ​ចង្រៃ​ទាំងឡាយ ដែល​អាច​កើត​ឡើងជា យថាហេតុ​អន្តរធាន​អស់​ទៅ​។ ដូច្នេះ​ជន​ប្រុស​ស្រី​ដែល​មាន​ឆ្នាំ​ឆុង​ទាំង​៥​ឆ្នាំ ប្រញាប់​ទៅ​កាត់​គ្រោះ​ស៊យ​ចេញ ឱ្យ​បាន​មុន​ដំណាច់ខែ​មិថុនា​នេះ ដើម្បី​សុខ​ចម្រើន រក​ទទួលទាន​មានបាន រស់នៅ​ប្រជាក់​ត្រជុំ​សុខសួស្តី​ជា​រៀង​រហូត ។

ក្នុង​ករណី​អ្នក​ដែល​មិន​បាន​ទៅ​កាត់​គ្រោះ​នោះ​ទេ គ្រោះ​ចង្រៃ​ទាំ​ឡាយ​នឹង​តាម​យាយី រំខាន​ដល់​លោក​អ្នក អាច​ធ្វើ​ឲ្យ​យើង​ជួប​រឿង​មិនល្អ​ដូច​ជា មាន​ជំងឺ​ដ​ង្កា​ត់ ជួប​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ ឬថា​រឿង​ល្អ​ប្ដូរ​ទៅ​ជា​រឿង​អាក្រក់​ក្រឡាប់ចាក់​អស់ ឬ​ក៏​មានការ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​រហូត​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​ជាដើម ។