ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងសោះបានជនជាតិភាគតិច​ទំពួន​មិនញ៉ាំទំពាំង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទំពួន​មិន​ទទួលទាន​ទំពាំង​ទេ។ ការ​មិន​ទទួលទាន​នេះ​តាម​ការ​ណែនាំ​របស់​មេកន្ទ្រាញ​តាំងពី​រាប់រយ​ឆ្នាំ​មក​ហើយ។ មក​​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​គោរព​តាម​មេកន្ទ្រាញ​មិន​ទទួលទាន​ទំពាំង​ទេ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​សារព័ត៌​មានបាន​សម្ភាសន៍​ជាមួយ​លោក​ទិន លួង អាយុ​៥៨​ឆ្នាំ ជនជាតិ​ទំពួន…

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទំពួន​មិន​ទទួលទាន​ទំពាំង​ទេ។ ការ​មិន​ទទួលទាន​នេះ​តាម​ការ​ណែនាំ​របស់​មេកន្ទ្រាញ​តាំងពី​រាប់រយ​ឆ្នាំ​មក​ហើយ។ មក​​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​គោរព​តាម​មេកន្ទ្រាញ​មិន​ទទួលទាន​ទំពាំង​ទេ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​សារព័ត៌​មានបាន​សម្ភាសន៍​ជាមួយ​លោក​ទិន លួង អាយុ​៥៨​ឆ្នាំ ជនជាតិ​ទំពួន ជា​ចៅសង្កាត់​បឹង​យក្ស​ឡោម រស់នៅ​ភូមិ​ឡូ​ម សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។ លោក​ទិន លួង ឱ្យ​ដឹង​ថា​ទំនៀមទម្លាប់​មិន​ទទួលទាន​ទំពាំង​នេះ​គាត់​បានដឹង​ពី ចាស់​ៗ​ក្នុងភូមិ ពី​ជីតា និង​ឪពុក​ម្តាយ​របស់​គាត់ ។ ឳ​ពុក ម្តាយ​លោក​បាន​ហាម​​ដាច់ខាត​មិន​ឱ្យ​ទទួលទាន​ទំពាំង​ទេ ដោយ​គោរព​តាម​លោកតា​ខោល ជនជាតិ​ទំពួន បាន​ស្លាប់​រាប់រយ​ឆ្នាំ​មក​ហើយ តែ​បច្ចុប្បន្ន​កេរ្តិ៍ឈ្មោះ​របស់​គាត់​នៅ​តែ​ល្បីល្បាញ​ដដែល ។

ពាក់ព័ន្ធ​នឹង​រឿង​ហាម​មិន​ឱ្យ​ហូប​ទំពាំង​នោះ​មានការ​តំណាល ត​ៗ​គ្នា​ថា​កាលពី​រាប់រយ​ឆ្នាំ​មុន​ជនជាតិភាគតិច​ទំពួន​រស់នៅ​ក្នុង​ព្រៃ ជ្រៅ​ៗ ជា ក្រុម​ៗ​របៀប​ជា​កុលសម្ព័ន្ធ ហើយ​សម័យ​នោះ​តែងតែមាន​សត្រូវ​យាយី​ច្រើន ដូច​ជា​សត្វ​ខ្លា ដំរី តោ រួម​ទាំង​ពួក​ចោរ​តែងតែ​អុកឡុក​ក្នុងភូមិ​ជា​រៀង​រាល់​យប់ ។ ពួក​ចោរ​ទាំង​អស់នោះ​បាន​លប​ចាប់​កូនក្រមុំ​របស់​អ្នក​​ភូមិ និង​ប្លន់​ទ្រព្យ​ស​ម្បិ​ត្ត​អ្នក​ភូមិ​ស្ទើរ​ជា​រៀង​រាល់​យប់ ។ ដោយសារ​បែប​នេះ​លោក​តា​ខោល ជា​មេកន្ទ្រាញ ព្រួយបារម្ភ​ខ្លាំង​ក៏​កោះហៅ​អ្នក​ភូមិ​ជួបជុំ​គ្នា​ដើម្បី​រក​វិធី​កុំឱ្យ​ចោរ​ចូល​ធ្វើបាប​អ្នក​ភូមិ​បាន ។

មេកន្ទ្រាញ និង​អ្នក​ភូមិ​បាន​ធ្វើ​ពិធីបួងសួង​សុំ​កុំ​ឲ្យ​ពួក​ចោរ និង​សត្វ​សាហាវ​ចូល​យាយី​បាន គឺ​យប់​ឡើង​មុន​នឹង​ដេក​ស៊​ឱ្យ​ពួក​ចោរ និង​សត្វ​សាហាវ​មើលឃើញ​តែ​ដើម​ឫស្សី​ដុះ​ជុំវិញ​ផ្ទះ ។ ក្រោយ​ពី​បន់ស្រន់​ហើយ ព្រឹក​ឡើង​ឃើញ​ដានជើង​ចោរ​ជា​ច្រើន​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ​របស់​អ្នក​ភូមិ ។ ហេតុនេះ​ហើយ​ធ្វើ​ឱ្យ​ជនជាតិភាគតិច​ទំពួន​មិន​ទទួលទាន​ទំពាំង​​ទេ ។

លោក​ទិន លួង ថ្លែង​ថា «​បច្ចុប្បន្ន​នេះ​បងប្អូន​ភាគតិច​ទំពួន​មិន​ទទួលទាន​ទំពាំង​៩០%​នៅ​​សល់​១០%​ទៀត​ដែល​គាត់​ហូប​ជា ក្មេង​ៗ​ស្រករ​ក្រោយ​ដែល​មិន​បានដឹង​ទំនៀម​ទម្លាប់​​របស់​មេកន្ទ្រាញ​បាន​បង្កប់​ប្រពៃណី​នេះ​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​ដូច្នេះ​ហើយ​សូម​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ក្មេង​ស្រករ​ក្រោយ​បាន​ដឹងផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ