ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ចង់បានសត្វកំពីងដូង ស្រាប់តែគ្រោះដល់ជីវិត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិភាគតិច​ម្នាក់ ដែល​មានរ​បរចាប់​សត្វ​ក្នុង​ព្រៃ ត្រូវ​បាន​មែកឈើធំ​បាក់​សង្កត់​លើ​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​កំពុង​កាប់​ដើមឈើ​ធំ​នោះ​បំណង​ចាប់​យក​សត្វ​កំពីង​ដូង​មួយ​​ក្បាល ដែល​គាត់​បាន​ប្រដេញ​ចាប់​រត់​ចូល​ពួន​សម្ងំ​ក្នុង​គល់ឈើ​នោះ កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៦ មិថុនា…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិភាគតិច​ម្នាក់ ដែល​មានរ​បរចាប់​សត្វ​ក្នុង​ព្រៃ ត្រូវ​បាន​មែកឈើធំ​បាក់​សង្កត់​លើ​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​កំពុង​កាប់​ដើមឈើ​ធំ​នោះ​បំណង​ចាប់​យក​សត្វ​កំពីង​ដូង​មួយ​​ក្បាល ដែល​គាត់​បាន​ប្រដេញ​ចាប់​រត់​ចូល​ពួន​សម្ងំ​ក្នុង​គល់ឈើ​នោះ កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ស្ថិត​ក្នុង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ (​ក្នុង​តំបន់​ព្រៃ​មាន​ទីតាំង​ជាប់​ខេត្ត​មណ្ឌល​គី​រី​)​ ។

សេចក្តីរាយ​ការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដេ​ម គា អាយុ​៥១​ឆ្នាំ ជា​ជនជាតិភាគតិច​ក្រោល រស់នៅ​ឃុំ​ស្រែ​​ជិះ ស្រុក​សំបូរ ដែល​គេ​ស្គាល់​ថា មាន​ជំនាញ​ខាង​ទាក់​សត្វព្រៃ​នោះ​។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​​បាន​គ្រួសារ​ដឹក​តាម​រទេះគោ ចេញពី​ព្រៃ​មក​ភូមិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​គេ​ស្គាល់​ថា មាន​របរ​ជំនាញ​ចូល​ព្រៃ​ចាប់​សត្វ បាន​នាំ​គ្នា​ជិះ​រទេះគោ​សំដៅ​ចូលចាប់​សត្វព្រៃ​ជ្រៅ​ៗ​ខាងក្រោយ​ភូមិ​ដូច​ទម្លាប់ ។ ពេល​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ក្នុង​ព្រៃ ក៏​បាន​ជួប​សត្វ​កំពីងដូង​ធំ​មួយ ក៏​នាំ​គ្នា​ប្រដេញ​ជាមួយ​សត្វ​ឆ្កែ ដើម្បី​ស្ទាក់​ចាប់ ។ ពេល​ប្រដេញ​ចាប់​សត្វ​កំពីងដូង​ដែល​រត់​ចូល​ពួន​ក្នុង​គល់ឈើ ជន​រង​គ្រោះ​និង​កូនក្មួយ​ក៏​បាន​ទៅ​កាប់​គល់ឈើ​នោះ តែ​មិនដឹង​ភ្លាត់ស្នៀត​បែប​ណា ក៏​បាក់​សង្កត់​លើ​ជន​រង​គ្រោះ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ឃុំ​ខាងលើ គឺ​សម្បូរ​ដោយ​បងប្អូន​ជនជាតិភាគតិច រស់នៅ​ដូច​ជា ព្នង ក្រោល និង​ស្ទៀង ។ ចំណូល​គ្រួសារ​របស់​ពួក​គាត់​សព្វថ្ងៃ គឺ​ពឹងផ្អែក​លើ​អនុ​ផល​ព្រៃឈើ មាន​ដូច​ជា ដង​ជ័រ អារឈើ និង​ចូល​ព្រៃ​ចាប់​សត្វ​ជាដើម ។

អត្ថបទសរសេរ ដោយ