ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​លេង​មួយ​ក្បាច់​រួច​រត់​បាត់​…​គ្រប់​គ្នា​ព្រលឹង​ចុង​សក់​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​អោយ​របស់​បេ​រ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ អ្នក​ជួល​ជា​ជនជាតិ​អូស្ត្រាលី​ចប់​កិច្ចសន្យាជួល​ហើយ​បិត​ទ្វារ​ចាក់​សោ​​ចេញ​ផុត​បាន​ប្រមាណ​៥​នាទី ។ ហេតុការណ៍​អគ្គី​ភ័យ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​អោយ​របស់​បេ​រ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ អ្នក​ជួល​ជា​ជនជាតិ​អូស្ត្រាលី​ចប់​កិច្ចសន្យាជួល​ហើយ​បិត​ទ្វារ​ចាក់​សោ​​ចេញ​ផុត​បាន​ប្រមាណ​៥​នាទី ។

ហេតុការណ៍​អគ្គី​ភ័យ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​លេខ​៥៤E ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ធ្លង់ ខណ្ឌ​សែន​​សុខ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ត្រូវ​ម្ចាស់ផ្ទះ​បាន​ជួល​ឲ្យ​ទៅ​ជនជាតិ​អូស្ត្រាលី បើក​ធ្វើ​កែ​ច្នៃ​គ្រឿង​កំប៉ុង​ស្រា​បៀ និង​ចាក់​ពុ​ម្ភ ហើយ​ត្រូវ​បាន​ចប់​កុងត្រា​នៅ​ក្នុង​ចុងខែ​នេះ​តែ​ម្តង ។ បន្ទាប់​ពី​ម្ចាស់​ឈប់​បន្ត​ឲ្យ​ជួល​តម្រូវ​ឲ្យ​អ្នក​ជួល​ជា​ជនជាតិ​បរទេស​រូប​នោះ​រើ​ឥ​វ៉ា​ន់​សម្ភារ​ចាកចេញ ។

តាម​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ក្រោយ​ពី​ជនជាតិ​អូស្ត្រាលី​រូប​នោះ​រើ​ឥ​វ៉ា​ន់​មួយ​ចំនួន​ជិះ​ម៉ូតូ​ចាកចេញ​បាន​ប្រមាណ​៥​នាទី​ស្រាប់តែ​គេ​ឮ​សូរ​សម្លេង​ផ្ទុះ និង​ភាយ​ក្លិន​សាំង​ក្រអូប​រួច​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​ចេញ​មក​ក្រៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ភ្លាម​ៗ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មួយ​គ្រឿង​ទៅ​អន្តរាគមន៍ និង​នាំ​គ្នា​ជួយ​គាស់​ទ្វារ​ដើម្បី​បាញ់​ទឹក ព្រមទាំង​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់ភ្លើង​ទាន់​ពេល​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ឡើយ ។

តាម​នគរ​បាន​បានអោយ​ដឹង​ថា សម្ភារ​ក្នុងផ្ទះ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ធុង​ហ្គា​ស​ចំនួន​៤​ធុង និង​ប៊ីដុង​សាំង​ក្រអូប​មួយ​ចំនួន​ហើយ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ថា ជនបរទេស​រូប​នោះ​ជា​អ្នក​ដុត​ហើយ​ចាកចេញ​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ