ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វាយបក​អ្នក​ថា «​សង្គម​ផឹកស៊ី​» និង​បញ្ជាក់​រឿង​មិន​ប្រើប្រាស់​របស់​ប្រែ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ទំនើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ប្រទេស​សម្បូរ​សប្បាយ​គ្មាន​សង្គ្រាម ហើយ​ការ​ជួញដូរ​តាម​អន​ឡាញ​ក៏​ច្រើន​ដែរ​រហូត​មានការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​លក់​ផលិតផល​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ទំនើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ប្រទេស​សម្បូរ​សប្បាយ​គ្មាន​សង្គ្រាម ហើយ​ការ​ជួញដូរ​តាម​អន​ឡាញ​ក៏​ច្រើន​ដែរ​រហូត​មានការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​លក់​ផលិតផល​ទៀត​ផង ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​សម្តេច​តេ​ជោ បាន​វាយបក​ទៅ​អ្នក​រិះគន់​មួយ​ចំនួន​ដែល​និយាយ​ថា សង្គម​កម្ពុ​ជាមួយ​នេះ គឺជា​សង្គម​ស៊ីផឹក​ដោយ​ចោទ​ជា សំនួ​រថា បើ​មិន​ឲ្យ​ស៊ីផឹក តើ​ប្រឹងរក​លុយ​ធ្វើ​អី ព្រោះ​សូ​ម្បី​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ធំ តួយ៉ាង​ប្រទេស​បារាំង គឺជា​ប្រទេស​ដែល​ផលិត និង​ចែកចាយ​នូវ​ស្រាក្រហម និង​ស្រា​ទំពាំងបាយជូរ​ស​ក៏​ដូច​ជា ផលិតផល​ផ្សេង​ទៀត​ផង ។ ព្រោះ​បើ​មនុស្ស​គ្រាន់តែ​ដកដង្ហើម​រស់​ប្រហែលជា​គ្មាន​ទាស់​គ្នា​ទេ លើ​ពិភពលោក​នោះ​ប៉ុន្តែ​ដោយសារ​តែ​វា​ត្រូវការ​ស៊ី​នឹង​ហើយ​បាន​វា​ទាស់​គ្នា​នឹង​នោះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «​គេ​ថា​អ​ញ្ចេះ គេ​ថា​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន គឺជា​សង្គម ស៊ីផឹក ។ ខ្ញុំ​ក៏​ដូច​ជា ឆ្ងល់​ដែរ​អា​ឡូ​វ​នឹង​គេ​ទៅ​ចោទ​ថា ជា​សង្គម​ស៊ីផឹក​ទៅ​វិញ ។ ចុះបើ​មិន​ឲ្យ​ស៊ី​មិន​ឲ្យ​ផឹក តើ​រក​លុយ​មក​ធ្វើ​អី​ដូច​ឆ្ងល់? សួរ​អ​ញ្ចេះ ត្រឡប់​ទៅ​វិញ » ។ យ៉ាងណាមិញ​សម្តេច​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​-​កម្មការិនី​ប្រមាណ​ជាង​២៤០០០​នាក់​មក​ពី​រោងចក្រ​នៅ​ខេត្តកំពង់ឆ្នាំង​ថា បើសិនជា​ផឹក​គ្រឿង​ស្រវឹង​ហើយ​សូម​មេត្តា​កុំ​បើកបរ ឬ​វាយ​ធ្វើបាប​ប្រពន្ធ​កូន ឬ​បើ​មនុស្ស​ស្រី​ជា​អ្នក​ទទួលទាន​សុរា សូមកុំ​វ៉ៃ​ប្តី ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បន្ថែម​ទៀត​ថា ឥឡូវនេះ​បើក​មើល​ហ្វេ​ស​ប៊ុ​កមួយ​យប់​ៗ និយាយ​ពី​គេ​លក់ទំនិញ​ឥឡូវនេះ​គេ​លក់ទំនិញ​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ទៀត ហើយ​ក៏​មានការ​ផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​ម៉ាក ឬ​ហៅ​ថា​ប្រែ​ន​ៗ​ល្បី​លើ​ពិភពលោក ។ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​បញ្ជាក់​ប្រាប់​កម្មករ​ផង​ដែរ​ថា បើ​ទោះបីជា​សម្តេច​ជា​ប្រមុខ​ដឹកនាំ​កំពូល​ក៏​សម្តេច​មិន​បាន​ប្រើប្រាស់​របស់​ប្រែ​ន​ដែរ ជាក់ស្តែង​សម្លៀក​បំពាក់​សម្តេច​កំពុង​ស្លៀក​ជួប​កម្មករ​-​កម្មការិនី គឺ​មិនមែន​ជា​ម៉ាក​ល្បី​អ្វី​នោះ​ទេ ។

នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ព្រោះ​កុំ​មើលឃើញ​ថា​ពូ ជា​អ្នកធំ ពាក់​សុទ្ធតែ​អា​ស្អី អា​ម៉ាក​ៗ អា​ប្រែ​ន​ៗ​នឹង … មិនមែន​ទេ​ណា ។ នែ​! អាវ​នេះ គឺ​អេ​ស៊ា​ម៉ូត អាវ​ពូ​ពាក់ ខោ​នឹង គឺ​អា​ស៊ា​ម៉ូត​ទេ ។ អ​ញ្ចេះ​មនុស្ស​មាន​ចំណុច​ខុស​គ្នា បើ​ឲ្យ​ក្មួយ​ម្នាក់​ដែល​ជា​អ្នក​ក្រីក្រ​ពាក់​មាស​ពាក់​ពេជ្រ​គេ​ថា អា​នឹង​ពាក់​ក្រ​ឡៃ ។ ប៉ុន្តែ​បើសិនជា​ពូ​វិញ​ទោះបីជា​ក្រ​ឡៃ​ក៏​ដោយ​គេ​ថា​អា​នឹង​សុទ្ធតែ​ពេជ្រ​ទាំងអស់​សុទ្ធតែ​មាស​ទាំងអស់​» ។ សម្រាប់​ការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ សម្តេច​បាន​បញ្ជាក់​ថា សម្តេច​នឹង​មិន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទេ តែ​សម្តេច​អាច​នឹង​បង្ហាញ​វត្តមាន​ហូប​បាយ​ជាមួយ​កម្មករ​-​កម្មការិនី​តាម​រោងចក្រ​ដោយ​មិន​ឲ្យ​ដឹង​មុន​ជាដើម ។

ទោះជា​យ៉ាងណា​ក៏​ដោយ​សម្តេច​បាន​បញ្ជាក់​ជូន​កម្មករ​-​កម្មការិនី​នៅ​ក្នុង​ពិធី​នោះ​ថា ដើម្បី​ធានា​បាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម និង​ធានា​បាន​នូវ​ការ​ទទួល​បានការ​ងារ​ធ្វើ ដើម្បី​ជីវភាព​រីក​ចម្រើន គឺ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​លើ​សន្លឹក​ឆ្នោត ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា ថ្មី​ថា ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​-​កម្មការិនី​នឹង​ច្រើន​ជាង​១៧០​ដុល្លារ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​២០១៩​នេះ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​ចូលរួម​ហែរ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តែ​ម្តង​គត់ គឺ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ