ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង៥​ម៉ឺន​នាក់​ត្រូវ​គជ​ប​ទទួលស្គាល់​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គជ​ប​បាន​ប្រកាស​ទទួលស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ប្រហែលជាង​៥០,០០០​នាក់ មក​ពី​ស្ថាប័ន​៨២ រួម​មាន​ភូមា ចិន សិង្ហ​បូ​រី ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទទួលស្គាល់​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ គជ​ប​បាន​ប្រកាស​ទទួលស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ប្រហែលជាង​៥០,០០០​នាក់ មក​ពី​ស្ថាប័ន​៨២ រួម​មាន​ភូមា ចិន សិង្ហ​បូ​រី ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទទួលស្គាល់​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ ។

នេះ​បើ​តាម​ការ​ប្រកាស​របស់​គជ​ប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ។ ពេល​នេះ គជ​ប កំពុង​ពិនិត្យ​ពាក្យសុំ​របស់​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​ចំនួន​៨០០​នាក់​ទៀត ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជ​ប បាន​បញ្ជាក់​ថា ការ​ទទួល​ពាក្យ និង​ការ​ចុះបញ្ជី​ជា​អ្នក​សង្កេតការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​នឹង​ត្រូវ​បញ្ជាប់​ថ្ងៃ​ទី​១៨ ខែកក្កដា (១០​ថ្ងៃមុន​ការ​បោះ​ឆ្នោត​) ។

គជ​ប​លើក​ឡើង​ថា ៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មេ​ភូមិ និង​កម្លាំងប្រដាប់អាវុធ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​សង្កេតការណ៍ ដើម្បី​សង្កេត​មើល​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​ទេ ៕

កែសម្រួលដោយ