ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសីល​ឆ្នាំ​កុង្សីយ៍​ទាំង​៦​សម្បូរ​លុយ​ចាយ​ហូរហៀរ

5 ឆ្នាំ មុន

ពេញ​មួយ​ជីវិត​នេះ​មាន​តែ​ថ្ងៃនេះ​មួយ​ថ្ងៃ​គត់​ដែល​ឆ្នាំ​កុង្សីយ៍​ទាំង​៦​ទទួល​លាភ​សំណាង​ធំ​បំផុត ហើយ​ក៏​ជា​ឆ្នាំ​ដែល​មាន​អានុភាព​ដ៏​មហិមា​តាំងពី​កំណើត​មក ជាប់​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​តម្រា​ហុងស៊ុយ​ចិន ។ តាម​ក្បួន​ហុងស៊ុយ​ដំឡើង​រាសី បាន​លាតត្រដាង​បង្ហាញ អំពី​ឆ្នាំ​ទាំង​៦​នោះ​ថា លោក​អ្នកមាន​លាភ​សំណាង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​នៅ​ថ្ងៃនេះ​(​ទី​២៧ មិថុនា​) លុយ​ធំ…

ពេញ​មួយ​ជីវិត​នេះ​មាន​តែ​ថ្ងៃនេះ​មួយ​ថ្ងៃ​គត់​ដែល​ឆ្នាំ​កុង្សីយ៍​ទាំង​៦​ទទួល​លាភ​សំណាង​ធំ​បំផុត ហើយ​ក៏​ជា​ឆ្នាំ​ដែល​មាន​អានុភាព​ដ៏​មហិមា​តាំងពី​កំណើត​មក ជាប់​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​តម្រា​ហុងស៊ុយ​ចិន ។

តាម​ក្បួន​ហុងស៊ុយ​ដំឡើង​រាសី បាន​លាតត្រដាង​បង្ហាញ អំពី​ឆ្នាំ​ទាំង​៦​នោះ​ថា លោក​អ្នកមាន​លាភ​សំណាង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​នៅ​ថ្ងៃនេះ​(​ទី​២៧ មិថុនា​) លុយ​ធំ លាភ​ធំ​ចូល​មក​ហូរហៀរ មានទ្រព្យ​សម្បត្តិ​ដូច​មហាសេដ្ឋី ។ ស្តេច​ហោរ បាន​អះអាង​ទៀត​ថា ទោះជា​លោក​អ្នក​កើត​ឆ្នាំ​ទាំង​៦​នេះ​គេច​ទៅ​ណា​ក៏​លុយ​តាម​ជាប់​រហូត ព្រោះថា ឆ្នាំ​ទាំង​៦​នេះ​ដល់​ពេល​ដែល​ត្រូវ​ទទួល​លាភ​ធំ​ហើយ ។
សូម​បង្ហាញ​ឆ្នាំ​កុង្សីយ៍​ទាំង​៦​ដូច​ខាងក្រោម ៖

ឆ្នាំ​កុង្សីយ៍​ទី​១- ឆ្នាំឆ្លូវ cmt ៧២៩ អ្នក​កើត​ឆ្នាំឆ្លូវ មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធតែ​ត្រូវ​បាន​ទទួល​អំ​ណាយ ពី​ទឹកដី​ភ្លើង​ខ្យល់​ទាំងអស់ ហើយ​នៅ​ថ្ងៃសីល​នេះ លោក​អ្នក​ក្លាយទៅជា​មហាសេដ្ឋី មាន​លុយ មានទ្រព្យ​មហាសាល ឬ​ក៏ មាន​វត្ថុ​ជាទី​ពេញចិត្ត​ចូល​មក​ច្រើន​សន្ធឹកសន្ធាប់ ។ អ្នក​កើត​ឆ្នាំ​នេះ​មានសំណាង​ជាង ឆ្នាំ​ណា​ណា​ទាំងអស់​ត្រង់​ថា ទោះជា​គេ​មិន​ធ្វើការ ក៏​នៅ​តែ​ទទួល​បាន​លាភ​សំណាង ដោយសារ​ព្រេងសំណាង កើត​ពី​អំពើ​ល្អ​របស់​គេ​តាំងពី​កំណើត​មក​ហុច​ផល​ឱ្យ ។

ឆ្នាំកុ​ស្សី​យ៍​ទី​២- ឆ្នាំមមែ cmt ៤៩៥ អ្នក​កើត​ឆ្នាំមមែ​គឺជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត​បំផុត​តាំងពី​កំណើត​មក គេ​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ប៉ុន្តែ​មិនសូវ​ជា​បាន​គុណ​ជះ​ត្រឡប់ មក​វិញ​ទេ តែ​ទោះជា​យ៉ាងណា នៅ​ថ្ងៃនេះ អ្នក​នឹង​ក្លាយទៅជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ឬ​ក៏​ជា​បុគ្គល​ឆ្នើម​ជាងគេ នៅ​ក្នុង​នៅ​ក្នុង​ស្ថាប័ន អង្គភាព​ផង​ដែរ ដោយហេតុ ទេវតា​ដែល​តាម​ថែរក្សា​ដួង​ជតារាសី របស់​អ្នក​នឹង​ដឹកនាំ​អ្នក​ឲ្យ​ទៅ​ជួប​មនុស្ស​ល្អ​ៗ មាន​ឋានៈ​ខ្ពស់ និង​មាន​លុយ​ច្រើន​មហាសាល ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នក ឲ្យ​ផុត​ចាក​ឆ្ងាយ​អំពី​ទុក្ខ​លំបាក​នានា និង​ជួយ​បំភ្លឺ​ផ្លូវ​ដល់​អ្នក​ឲ្យ​ចាប់​យកមុខ​របរ ឬ​ការងារ​មួយ ដែល​នាំ​ឲ្យ​អ្នក​ជោគជ័យ​ធំធេង ដែល​នឹក​ស្មាន​មិន​ដល់​នា​ពេល​ខាង​មុខ​នេះ ។

ឆ្នាំ​កុង្សីយ៍​ទី​៣-​ឆ្នាំរកា cmt ៣៩៧ អ្នក​កើត​ឆ្នាំរកា ជា​មនុស្ស​ដែល​មាន​ចរិត​កាច ឆេវឆាវ​ឆាប់​ខឹង​បន្តិច ប៉ុន្តែ​មនុស្ស​នេះ មាន​ចរិត​ពី​កំណើត​មក ស្លូតបូត និង​ទៀងត្រង់​បំផុត គេ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា និង​មាន​ចរិត​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ប៉ុន្តែ​ហាក់​មិនសូវ​បាន​គុណ​ជះ​ត្រឡប់​មក​វិញ​ទេ ។ ទោះជា​យ៉ាងណា​ក្តី​ដោយ​ទឹកចិត្ត​ស្មោះត្រង់ ទេវតា​បើក​ទិព្វចក្ខុ​នៅ​ថ្ងៃនេះ​អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​លាភ​សំណាង មាន​លុយ​ច្រើន ជា​បុគ្គល​ឆ្នើម​ជាងគេ​នៅ​ក្នុង​អង្គភាព​ការងារ និង​នៅ​ក្នុង​តំបន់​ដែល​អ្នក​រស់នៅ​ផង​ដែរ ។ ដោយហេតុ​ទេវតា​ដែល​តាម​ថែរក្សា និង​ដឹកនាំ​អ្នក​ឲ្យ​ទៅ​ជួប​មនុស្ស​ល្អ​ៗ មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​មាន​លុយ​ច្រើន​ជួយ​ជ្រោមជ្រែង​អ្នក​ឲ្យ​រួច​ផុត​អំពី​ការ​ច្រណែន​និន្ទា និង​រួចពីទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​កំពុង​ជួប​ប្រទះ ។

ឆ្នាំ​កុង្សីយ៍​ទី​៤- ឆ្នាំជូត cmt ៧៥៧ អ្នក​កើត​ឆ្នាំជូត មិន​ថា​ប្រុស ឬ​ស្រី សុទ្ធតែ​ត្រូវ​ទទួល​បាន​នូវ​អំ​ណាយ​ពី​ទឹកដី​ភ្លើង​ខ្យល់ ហើយ​នៅ​ថ្ងៃនេះ អ្នក​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មាន​លុយ​ច្រើន មានទ្រព្យ​ច្រើន ឬ​ក៏ មាន​វត្ថុ​ជាទី​ពេញចិត្ត​ច្រើន​។ ឆ្នាំជូត តំណាង​ដោយ​កណ្តុ​រមាស​បែប​នេះ អ្នក​នឹង​មានសំណាង​ជាង​ឆ្នាំ​ដទៃ ត្រង់​ថា ទោះជា​អ្នក​ខ្ជិល​ធ្វើ​ការងារ ក៏​នៅ​តែ​អាច​ទទួល​បាន​សម្បត្តិ​លាភ​ទាំងនោះ​ដែរ ។

ឆ្នាំ​កុង្សីយ៍​ទី​៥- ឆ្នាំម្សាញ់ cmt ៧៤៨ អ្នក​កើត​ឆ្នាំម្សាញ់ ជា​មនុ​ស្សមានភាព​ហត់នឿយ​បន្តិច ប៉ុន្តែ ដោយសារ​តែ​សេចក្តី​ព្យាយាម​របស់​អ្នក​នោះ​ហើយ ទើប​វត្ថុ​ស័ក្តិសិទ្ធិ និង​ទេវតា ដែល​តាម​ថែរក្សា​ដួង​ជតារាសី​របស់​អ្នក ជូនពរ​ដល់​អ្នក​គ្រប់ពេលវេលា​ឲ្យ​បាន​សម្រេច​នូវ​បំណង ប្រាថ្នា​ក្នុង​ពេល​នេះ ។ ហេតុ​ដូច្នេះ​ហើយ អ្នក​ប្រាកដជា​ក្លាយជា​ឆ្នាំ​មួយ ក្នុង​ចំណោម ឆ្នាំ​ទាំងអស់ ដែល​ត្រូវ​បាន​លាភ​សំណាង​ធំ​នៅ​ថ្ងៃនេះ និង​បន្ត​ទៅ​មុខ​ទៀត​អស់​មួយ​ជីវិត ។ ប្រសិនបើ​អ្នក​ក្លាយជា​ប្តី ឬ​ក៏​ប្រពន្ធ របស់​ឆ្នាំ​ណាមួយ​ក៏​ដោយ ឆ្នាំ​កំណើត​នោះ ក៏​នឹង​មានសំណាង តាម​អ្នក​ដែរ ។

ឆ្នាំ​កុង្សីយ៍​ទី​៦- ឆ្នាំមមី cmt ៩៤៦ អ្នក​កើត​ឆ្នាំមមី គឺជា​មនុស្ស​ដែល​មានជោគ​វាសនា​ល្អ និង​មាន​មនុស្ស​ចូល​ចិត្ត​ស្រលាញ់​រាប់អាន​ច្រើន តែ​អ្នក​ដែល​ស្រលាញ់​ទាំងនោះ មិន​បាន​បញ្ចេញ​ឥរិយាបថ​ពិត​ឱ្យ​ដឹង​ទេ ។ លើស​ពី​នេះ​មនុស្ស​កើត​ឆ្នាំ​នេះ​គឺ​មាន​ចរិតល្អ​ប្រសើរ​គួរ​ឱ្យ​ស្រលាញ់ និង​គួរ​ឱ្យ​គោរព​បំផុត ហើយ​នៅ​ថ្ងៃនេះ​អ្នកមាន​សំណាងល្អ លាភ​ធំ​កើត​ឡើងជា​មិន​ខាន ព្រោះ​ទេវតា​ដែល​តាម​ថែរក្សា​គ្រប់ពេល តែងតែ​ជួយ​បំភ្លឺ​ផ្លូវ និង​ជូនពរ​ដល់​អ្នកជា​និច្ច នៅ​ទីបំផុត​អ្នក​នឹង​ទទួល​បាន​នូវ​លាភ​សំណាង​ជាទី​គាប់ចិត្ត ហើយ​បើ​បុរស ឬ​ស្ត្រី​ណា​បាន​ក្លា​យមក​ជា​ស្វាមី ឬ​ភរិយា​របស់​អ្នក បុរស​ស្ត្រី​នោះ​ក៏​នឹង​ទទួល​បាន​លាភ​សំណាង​តាម​ជោគជតារាសី​របស់​អ្នក​ជាក់​ជា​មិន​ខាន ។