ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តែងតាំង​ប្រធាន​…​បែកធ្លាយ​ពាង​ប្រហុក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មួយ​រយៈ​នេះ​គេ​សង្កេត​ឃើញ​មានការ​តែងតាំង​អភិបាលរង​ខេត្ត អភិបាលរង​ក្រុង​ស្រុក​ប្រធាន​អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ច្រើន​រូប គួ​ឲ្យ​កត់សម្គាល់ ហើយ​ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​មិន​មានការ​ឯកភាព​ពី​ប្រធាន​មន្ទីរ​ចាស់​ទេ គឺ​សម្រេច​ទៅ​លើ​អភិ​ប​សាល​ខេត្ត​តែ​ម្តង មន្ទីរ​ខ្លះ​អ្នក​សកម្ម​ក្នុង​ការងារ​មិន​បាន​តែ​តតាំង​ទេ បែរជា​ទៅ​តែងតាំង​អ្នក​អសកម្ម​ក្នុង​ការងារ​ទៅ​វិញ ។…

ខេត្ត​ប៉ៃលិន ៖ មួយ​រយៈ​នេះ​គេ​សង្កេត​ឃើញ​មានការ​តែងតាំង​អភិបាលរង​ខេត្ត អភិបាលរង​ក្រុង​ស្រុក​ប្រធាន​អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ច្រើន​រូប គួ​ឲ្យ​កត់សម្គាល់ ហើយ​ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​មិន​មានការ​ឯកភាព​ពី​ប្រធាន​មន្ទីរ​ចាស់​ទេ គឺ​សម្រេច​ទៅ​លើ​អភិ​ប​សាល​ខេត្ត​តែ​ម្តង មន្ទីរ​ខ្លះ​អ្នក​សកម្ម​ក្នុង​ការងារ​មិន​បាន​តែ​តតាំង​ទេ បែរជា​ទៅ​តែងតាំង​អ្នក​អសកម្ម​ក្នុង​ការងារ​ទៅ​វិញ ។

នៅ​ពេល​ថ្មី​ៗ​នេះ​កាលពី​វេលា​ម៉ោង​១១​និង​៣៣​នាទី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត​ប៉ៃលិន​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា ៖ សូម​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្ប និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារ សាធារណៈ​មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ផង អ៊ី លី​ឈុ​ន បាន​បំពេញការងារ​ជា​អនុប្រធាន​មន្ទីរ​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ មុន​ពេល​លោក លឹ​ម ប៊ុ​ន​ហេង ប្រធាន​មន្ទីរ​ចាស់​បាន​ចូល​និវត្តន៍ ។

គាត់​បាន​ស្នើ​សុំ​ទៅ​អភិបាលខេត្ត​ប៉ៃលិន​តែងតាំង​រូប​ខ្ញុំ​ជំនួស​រូប​គាត់ ហើយ​អភិបាលខេត្ត​ចាស់​ៗ លោក​បាន​ចូល​និវត្តន៍​អស់​ផង​ដែរ ។ ម្លោះ​ហើយ​ធ្វើ​ឲ្យ​អភិបាលខេត្ត​ថ្មី​គាត់​សម្រេចចិត្ត​តែងតាំង​លោក​ព្រហ្ម រ​ដ្ឋា​ជា​ប្រធាន​មន្ទីរ​ថ្មី ហើយ​លោក​ព្រហ្ម រ​ដ្ឋា​ទើបតែ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​បាន​១​ឆ្នាំ​៥​ខែ​ទេ​មិន​ទាន់​សម​ស្រប និង​ត្រឹមត្រូវ​តាម​ប្រកាស​លេខ​៧៨៨ របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នៅឡើយ ។ សូម​លោក​ជំទាវ​រដ្ឋមន្ត្រី​មេត្តា​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ ដោយ​ក្តី​អនុគ្រោះ​ផង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​បាន​រយៈពេល​២​ខែ​បាន​លើក​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ក្នុង​ឱកាស​ពិធី​ប្រកា ស​តែងតាំង​មុខ​តំណែង​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន​ថ្មី​បានឱ្យ​ដឹង​ថា នៅ​តាម​មន្ទីរ​អង្គភាព​ភាគច្រើន​មិនសូវ​ពូកែ​នឹង​ការងារ​របស់​ខ្លួន​នោះ​ទេ​ពូកែ​តែ​អា​ខាង​អួតអាង និង​យកមុខ ហើយ​ដណ្តើម​តំណែង​គ្នា​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា ចំណុច​សំខាន់​ផ្សេង​ទៀត គឺ​ទម្លាប់​របស់​មន្ត្រី​ក្នុង​ខេត្ត​នេះ​មិនសូវ​ពូកែ​ធ្វើការ​អភិវឌ្ឍ​ការងារ​របស់​ខ្លួន​ប៉ុន្មាន​នោះ​ទេ​ខ្លាំង​តែ​ខាង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ