ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ កម្មករ​ងើប​បះ​បោរ​ផ្តួលរំលំ​ហ៊ុន សែន ចុះបើ​សម្តេច​បញ្ឈប់​ធ្វើ​រឿង​ម្យ៉ាង​ក្រោយ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មក​-​កម្មការិនី​រោងចក្រ​កាត់ដេរជាង២៤,៣០០នាក់ ​ឲ្យ​ងើប​បះ​បោរ​ប្រឆាំង និង​ផ្តួលរំលំ​សម្តេច​ឲ្យ​ចុះ​ចេញពី​តំណែង​ចុះ បើសិនជា​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ក្រោយ​បោះ​ឆ្នោត​ដូច​អ្វី​ដែល​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដើរ​ឃោសនា​អកុសល​នោះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មក​-​កម្មការិនី​រោងចក្រ​កាត់ដេរជាង២៤,៣០០នាក់ ​ឲ្យ​ងើប​បះ​បោរ​ប្រឆាំង និង​ផ្តួលរំលំ​សម្តេច​ឲ្យ​ចុះ​ចេញពី​តំណែង​ចុះ បើសិនជា​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ក្រោយ​បោះ​ឆ្នោត​ដូច​អ្វី​ដែល​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដើរ​ឃោសនា​អកុសល​នោះ ។

សម្តេច​បាន​ប្រតិកម្ម​បែប​នេះ​បន្ទាប់​ពី​មាន​អ្នកខ្លះ​ដែល​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ទៅ​ហើយ​នោះ​ដើរ​និយាយ​ឃោសនា​ប្រាប់​បងប្អូន​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ ដោយ​ចាប់ផ្តើម​សកម្មភាព​របស់​គេ​នៅ​រោងចក្រ​នៅ​ 7NG ថា នយោបាយ​ដាក់​គាំពារ​សង្គម​ដូច​ជា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៤០​ម៉ឺន​រៀល សម្រាប់​កម្មការិនី​ឆ្លងទន្លេ​បានកូន​មួយ​ក៏​ដូច​ជា សេវាកម្ម​ព្យាបាល​សុខភាព​មិន​គិតថ្លៃ​សម្រាប់​កម្មករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ គឺ​ធ្វើ​ត្រឹម​ពេល​បោះ​ឆ្នោត ។


ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​-​កម្ម​ការ​នី​នៅ​ខេត្តកំពង់ឆ្នាំង​សម្តេច​តេ​ជោ ហ៊ុន សែន​មាន​ប្រសាសន៍​បញ្ជាក់​ថា បើសិនជា​ដូច ការ​ឃោសនា​អកុសល​ថា ក្រោយ​ការ​បោះ​ឆ្នោត គឺ​គណបក្សកាន់អំណាច​នឹង​ឈប់​អនុវត្ត​កម្មវិធី​នេះ​ហើយ​«​ប៉ុន្តែ​ពូ​សូម​បញ្ជាក់​ជូន​ក្មួយ​ៗ​កម្មករ​នៅ​ទី​នេះ និង​កម្មករ​ទូ​ទាំង​ប្រទេស​ថា ក្មួយ​ងើប​បះ​បោរ និង​ផ្តួលរំលំ​ហ៊ុន សែន ចុះ​» បើសិន​គោលនយោបាយ​គាំពារ​សង្គម​ដែល​បាន​ដាក់​ចេញ និង​កំពុង​អនុវត្ត​ដោយ​បក្ស​កាន់​អំណាច​ពិតជា​បញ្ឈប់​ត្រឹម ក្រោយ​ថ្ងៃ​បោះ​ឆ្នោត សម្តេច​ក៏​បាន​ផ្តាំ​ថា សូម​ក្មួយ​ៗ​ត្រៀម​បាតុកម្ម​ពូ​នឹង​ចុះ​ចេញពី​តំណែង បើសិន​ពិតជា​បញ្ឈប់​កម្មវិធី​គោលនយោបាយ​គាំពារ​សង្គម​ពិតមែន ។


សម្តេច​ក៏​បាន​បញ្ជាក់​ថា អ​ញ្ចឹ​ង​សុំ​ផ្តាំ​ទៅ​អ្នក​ដើរ​ខ្សឹប​ដែល​អ្នក​ដើរ​ខ្សឹប​នោះ គឺ​គ្មាន​នរណា​ក្រៅពី​ក្រុម​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រលាយ​ទៅ​ហើយ​នោះ​ទេ​«​ដូច្នេះ​បើ​ក្រោយ​បោះ​ឆ្នោត​លែង​អនុវត្ត​មែន ក្មួយ​ៗ​ធ្វើ​បាតុកម្ម​ប្រឆាំង​ពូ​ចុះ ពូ​ឥត​មាន​ហាមឃាត់​ទេ​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្មវិធី​គាំពារ​សង្គម​នឹង​ត្រូវ​អនុវត្ត​រហូត​សម្តេច​ចប់​ភារកិច្ច​រយៈពេល​១០​ឆ្នាំ​ទៀត​យ៉ាងតិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ