ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើលក្រុងភ្នំពេញ​… ក្រោយ​​ភ្លៀងវាយប្រហារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូច​ការ​ព្យា​ករ​របស់​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុ​និយម​ ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ពីមធ្យម​ទៅ​ច្រើន ​នៅ​ក្នុង​ក្រ​ប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រ​ទេស​ រហូត​ដល់​ថ្ងៃ​៣០ មិថុនា​ ខាង​មុខ ។ ​​​ស្ថាន​ភាព​អា​​កាស​ធាតុ​នេះ​…

រាជធានីភ្នំពេញ ៖ ដូច​ការ​ព្យា​ករ​របស់​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុ​និយម​ ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ពីមធ្យម​ទៅ​ច្រើន ​នៅ​ក្នុង​ក្រ​ប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រ​ទេស​ រហូត​ដល់​ថ្ងៃ​៣០ មិថុនា​ ខាង​មុខ ។ ​​​ស្ថាន​ភាព​អា​​កាស​ធាតុ​នេះ​ ក្រៅ​ពីខេត្ត​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​នោះ ​នៅ​រាជ​ធានីភ្នំពេញ​កាល​ពី​ថ្ងៃ​២៥​ មិថុនា​ ទឹក​ភ្លៀង​ដែល​មាន​បរិ​មាណ​ច្រើន​ បាន​ពន្លិច​ទី​ក្រុង​គួរ​ឱ្យ​កត់​សម្គាល់​ ក្រោយ​ពី​ភ្លៀង​បាន​ធ្លាក់​ក្នុង​រយៈ​ពេល​ជិត​២​ម៉ោង​​ នា​​វេ​លា​រសៀល​ ។ តាម​ដង​ផ្លូវ​ជាច្រើន​កន្លែង​រាប់​ទាំង​លំ​នៅ​ឋាន​ផង​ដែរ​ ត្រូវ​បាន​ជន់​លិច​ ។

នៅ​រសៀល​ថ្ងៃ​២៦​ ខែមិថុនា​ លោក សាំ​ ពិសិដ្ឋ​ ប្រ​ធាន​មន្ទីរ​សាធារ​ណ​ការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំ​ពេញ​ បាន​ថ្លែង​ក្នុង​សន្និ​សីទ​កា​សែត​ថា​ បរិ​មាណ​ទឹក​ភ្លៀង​ដែល​បាន​បង្អុរ​ចុះ​មក​លើ​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំ​ពេញ​ មាន​កម្ពស់​​លើស​ពី​៤០​មីល្លីម៉ែត្រ ​គឺ​លើស​ពី​អ្វីដែល​អាច​ផ្ទុក​បាន​សម្រាប់​រាជ​ធានី​យើង។

ទោះ​បី​ជា​បែប​ណា​ ការ​ជន់​លិច​មិន​មាន​រយៈ​ពេល​យូរ​នោះ​ទេ​ ។ លោក​ប្រ​ធាន​មន្ទីរ​​និយាយ​ថា​ បញ្ហា​ទឹក​ជន់​លិច​ពេល​មាន​ភ្លៀង​ធំ​ម្តង​ៗ​នេះ ​មិន​មែនមាន​ន័យ​ថា អាជ្ញា​ធរ​មិន​យកចិត្ត​ទុក​ដាក់​នោះ​ទេ​ គឺ​ខិត​ខំ​ណាស់​ទាំង​សង្កាត់​ ខណ្ឌ​ និង​រាជ​ធានី​ ។​

ទោះ​បី​ជា​បែប​ណា​ បញ្ហា​ជំនន់​ទឹក​ភ្លៀង​នេះ​ យើង​កំពុង​ដោះស្រាយ​ធ្វើ​ពី​លូតូច​មកលូធំ​ តែ​មិន​ទាន់​អាច​ភ្ជាប់​គ្នា​ ដោយ​រ​លូន​នៅ​ឡើយ​ ។​ លោក​ សាំ ពិសិដ្ឋ​ បង្ហាញ​ថា​ បញ្ហា​លូ​សំខាន់​ណាស់​ សូម​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ចូល​រួម​ក្នុងពេល​មាន​ភ្លៀង​ម្តង​ៗ ​ចូល​រួមកាយ​លូ​នៅ​មុខ​ផ្ទះ​ ចៀស​វាង​ការ​កក​ស្ទះ​សំរាម ។

ចំណុច​ដែល​លិច​ខ្លាំង​គឺ​តំបន់​ផ្សារ​កណ្តាល​ និង​តំបន់​វិទ្យា​ល័យ​ឥន្ទ្រ​ទេ​វី​ តែ​លិច​មិន​យូរ​ទេ​ ចំណែក​ការ​កក​ស្ទះ​ដោយ​សំរាម​ខ្លាំង​គឺ​តំ​បន់​លូ​ទឹក​ស្អុយ ។លោក​ប្រធាន​មន្ទីរ​និយាយ​ទៀត​ថា ធ្វើ​ផ្លូវ​ខូច​មួយ​កំ​ណាត់​យើង​អាច​ចរ​ា​ចរណ​៍​បាន​ តែ​បើ​ស្ទះ​លូ​តែ​មួយ​គឺ​ច្រាល​ទាំង​អស់​ ។ លោក​ថា​ ស្ថាន​ី​យ​​បូម​ទឹក​ជាង​១០​បាន​ដំណើរ​ការ​ទាំង​អស់ ។​

លោក​ សាំ​ ពិសិដ្ឋ​ បាន​បង្ហាញ​ថា​ រាជ​ធានី​ភ្នំពេញ​​ប្រៀប​ដូច​ជា​បាត​ខ្ទះ​ដែល​មាន​ទំនប់​ទឹក​ជុំ​វិញ​ ដូច្នេះ​ពិត​ជា​អាច​ប្រ​ឈម​ពេល​មាន​កម្រិត​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី​៤០​មីល្លី​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ