ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​និគម​លើ​ជាប់​សាលាខេត្ត​ត្បូងឃ្មុំ​ជាង​១​ឆ្នាំ​ហើយ​មិន​ទាន់​មាន​អគ្គិសនី​ប្រើ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​ជាប់​តំបន់​រដ្ឋបាល​សាលាខេត្ត​ជា​ច្រើន​គ្រួសារ រយៈពេល​ជាង​១​ឆ្នាំ​ហើយ​នូវ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នូវឡើយ​ទេ ។ ដោយសារ​តែ​ទីនោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បណ្តាញ​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយ​នោះ​ពលរដ្ឋ​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​មាន​វិធានការ​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ឲ្យ​មាន​អគ្គិសនី​ប្រើ ព្រោះ​រាល់​ថ្ងៃនេះ​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង​តែ​ម្តង ។…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​ជាប់​តំបន់​រដ្ឋបាល​សាលាខេត្ត​ជា​ច្រើន​គ្រួសារ រយៈពេល​ជាង​១​ឆ្នាំ​ហើយ​នូវ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នូវឡើយ​ទេ ។ ដោយសារ​តែ​ទីនោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បណ្តាញ​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយ​នោះ​ពលរដ្ឋ​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​មាន​វិធានការ​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ឲ្យ​មាន​អគ្គិសនី​ប្រើ ព្រោះ​រាល់​ថ្ងៃនេះ​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង​តែ​ម្តង ។

បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ទៀន លី អាយុ​៦២​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៨​ថា កាលពីមុន​គាត់ និង​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ ក្រោយ​ពី​បានដឹង​ថា នៅ​ទីតាំង​ខេត្ត​ត្បូងឃ្មុំ ជាប់​នឹង​សាលាខេត្ត​គេ​មាន​បង្កើន​ឡើង​នូវ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា​ឡើងជា​ច្រើន នៅ​ពេល​ទទួល​បាន​ដំណឹង​បែប​នេះ​ក៏​បាន​ទិញ​ដី​ឡូ​ត៏​របស់​គេ​មួយ​កន្លែង​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដែល​មាន​ទទឹង​២៨​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ សាងសង់​លំនៅ​ឋាន​ពី​បេតុង​លក់​បាយ​គុយទាវ ។ គាត់​ប្រាប់​បន្ត​ថា ចាប់តាំងពី​ក្នុង​អំឡុង​ឆ្នាំ​២០១៧ គាត់​បាន​ធ្វើ​ផ្ទះ​រួចរាល់ និង​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​ស្ថិត​នៅ​ស្រុក​ពញាក្រែក ដើម្បី​ស្នើ​សុំ​តប​ណ្តា​យ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ដោយ​គេ​មិន​ព្រម​ត​ឲ្យ​នោះ​ទេ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​លើក​ហេតុផល​ថាមក​ពី​ប្រជាពលរដ្ឋ​រស់នៅ​ត្រង់​កន្លែង​របស់​គាត់​មាន​ចំនួន​តិច​ពេក ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​មិន​ព្រម​តឲ្យ​រហូត​មក​ដល់​ជិត​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ។

គាត់​មាន​តែ​ម្រាមដៃ​ដប់​សូម​អង្វរ​ដល់​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​មេត្តា​ជួយ​ជំរុញ​ដល់​ក្រុមហ៊ុន​ឯកជន​នោះ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រួសារ​របស់​គាត់​ក៏​ដូច​ជា​គ្រួសារ​ផ្សេង​ៗ​ទៀត​មាន​អគ្គិសនី​ប្រើប្រាស់​ផង ។ ត្បិត​រាល់ថ្ងៃ​គាត់​បាន​ជួប​ការ​លំបាក​ជា​ខ្លាំង​ដែល​ត្រូវ​ប្រើ​ម៉ាស៊ីនភ្លើង​ប​ញ្ជេះ​ដោយ​ចំណាយ​អស់​ប្រេង​ជា​ច្រើន ហើយ​ម៉ោង​៩​យប់​ត្រូវ​បិទ​ហើយ ព្រោះថា​ម៉ាស៊ីន​តូច​មាន​កម្លាំង​ខ្សោយ​ប្រើ​បាន​តិច​ម៉ោង ។

លោក យឿ​ន យ៉េ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​និគម​លើ​ប្រាប់​ថា រាល់​ថ្ងៃនេះ​ផ្ទះ​របស់​គាត់​មិន​មាន​ភ្លើងអគ្គិសនី
ប្រើប្រាស់​នូវឡើយ​ទេ ដោយ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​គេ​បាន​សន្យា​ត​ភ្ជាប់​មក​ផ្ទះ​របស់​គាត់ តែ​មិនដឹង
នៅ​ពេល​ណា​នោះ​ទេ​ព្រោះ​ជាង​១​ឆ្នាំ​ហើយ សូ​ម្បី​តែ​ផ្ទះ​អ្នក​ជិតខាង​គាត់​ក៏​មិន​មាន​ភ្លើងអគ្គិសនី​ប្រើ
ប្រាស់​ដែរ ។ នៅ​ពេល​ដែល​មាន​ភ្ញៀវ​មក​ចូល​ហូប​កាហ្វេ​នៅផ្ទះ​របស់​គាត់​បាន​រអ៊ូ​ទាំង​ក្តៅ ព្រោះតែ​មិន​មាន​អគ្គិសនី​ចាប់​កង្ហារ​ឲ្យ ហើយ​សមាជិក​ក្រុម​គ្រួសារ​គាត់​នៅ​ក្នុងផ្ទះ ពិតជា​មានការ​លំបាក​ដោយសារ
តែ​មិន​មាន​ភ្លើង​អគ្គី​ស​នី​ប្រើ​តែ​គាត់​មានកូន​ម៉ាស៊ីន​តូច​មួយ​សម្រាប់​បូមទឹក​អណ្តូង​ប្រើ​តែ​ប៉ុណ្ណោះ ។
នៅ​ចំហៀង​មុខ​ផ្ទះ​មាន​តែ​បង្គោល​ភ្លើង​បេតុង​អគ្គិសនី​មិន​ទាន់​ត​បណ្តាញ​នូវឡើយ មិនដឹង​ពេល​ណា
ទើប​គេ​ត​ឲ្យ​នោះ​ទេ ។

ចំណែក​តំណាង​ក្រុមហ៊ុន​អគ្គិសនី​មួយ​ដែល​មា​នទី​តាំងនៅ​ស្រុក​ពញាក្រែក​ប្រាប់​តាម​ទូរស័ព្ទ​នៅ​លា្ង​ច​ថ្ងៃ​ទី​២៦ មិថុនា​ឲ្យ​ដឹង​ថា ជុំវិញ​ករណី​ខាងលើ​នេះ​នឹង​បំភ្លឺ​ជូន​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ