ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លា.ប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បើក​ម៉ូតូ​បត់​ឆ្លង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បើក​ពីក្រោយ ជាន់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​ស្លាប់ ក្រោយ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បើក​ម៉ូតូ​បត់​ឆ្លង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បើក​ពីក្រោយ ជាន់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​ស្លាប់ ក្រោយ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១​បេ ក្នុងភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជាវ ឆិះ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានមុខរ​បរជា​កសិករ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​គូប​ជ្រុង C-90 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1AO-3119​។ ចំណែក​រថយន្ត​ដែល​ជ្រុល​ទៅ​បុក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7538 អ្នកបើកបរ​ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​។

នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ និង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ អ្នក​បើក​ម៉ូតូ​បើក​បត់​ឆ្វេង​ក្នុង​គោលបំណង​ផ្លូវ​មក​ឆ្វេង​ដៃ​របស់​ខ្លួន ពេល​អ្នក​បើករថយន្ត ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។ ក្រោយ​កើតហេតុ​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ប៉ុន្តែ​ជា​អកុសល​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​។ ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​ពីរ​គ្រឿង​ត្រូវ​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ