ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​តារា​ម៉ូ​ឌែ​ល​ដែល​ហ៊ាន​ដោះ​អាវ​ក្នុង​ចេញ​ក្រុម​ប៉េ​រូ​ស៊ុត​ចូល​នៅ World Cup

5 ឆ្នាំ មុន

តារា​ម៉ូ​ឌែ​ល​ប៉េ​រូ​នាង Nissu Cauti បាន​ក្លាយជា​អ្នកគាំទ្រ​បាល់ទាត់​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ស្រប​ពេល​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​មនុស្ស​ពិសេស​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​របស់​នាង​មិន​ថា ប្រកួត​តូច​ឬ​ធំ​នោះ​ទេ ។ បាន​ជាប់​ឈ្មោះ​ជា «​ស្រី​ស្នេហ៍​» របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ Cauti…

តារា​ម៉ូ​ឌែ​ល​ប៉េ​រូ​នាង Nissu Cauti បាន​ក្លាយជា​អ្នកគាំទ្រ​បាល់ទាត់​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ស្រប​ពេល​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​មនុស្ស​ពិសេស​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​របស់​នាង​មិន​ថា ប្រកួត​តូច​ឬ​ធំ​នោះ​ទេ ។

បាន​ជាប់​ឈ្មោះ​ជា «​ស្រី​ស្នេហ៍​» របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ Cauti ត្រូវ​មហាជន​ស្គាល់​តាម​រយៈ​សម្រស់​ស៊ិ​ច​ស៊ី ដើមទ្រូង​ទ្រលុកទ្រលន់ និង​សកម្មភាព​ស៊ី​អារម្មណ៍​ពេល​នាង​ដោះ​សម្លៀក​បំពាក់​ចេញ​ពេល​ក្រុម​ប៉េ​រូ​ស៊ុត​ចូល​ទី​គូប្រកួត​ម្តង​ៗ ។

ប្រជាប្រិយភាព​របស់​នាង​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​បន្ទាប់​ពី​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Copa America នៅ​ប្រទេស​ស៊ី​លី​កាលពី​៣​ឆ្នាំ​មុន​ម្លេះ​ដែល​ពេល​នោះ​ក្រុម​ស៊ី​ស៊ី​ជាប់​លេខ​៣ ។ ចាប់តាំងពី​ពេល​នោះ​មក Cauti ត្រូវ​បាន​កាមេរ៉ា​ចាប់​យក​ស្ទើ​តែ​គ្រប់​សកម្មភាព​ទាំង​អស់ហើយ​បើ​និយាយ​ពី​ក្រុម​ប៉េ​រូ​មហាជន​គិតដល់​នាង​មុនគេ ។

Cauti បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុ​ស្ស៊ី​ដើម្បី​លើកទឹកចិត្ត​ក្រុម​ប៉េ​រូ​ខណៈ​នាង​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ដោះ​សម្លៀក​បំពាក់​ទាំងអស់​បើសិនជា​ក្រុម​ប៉េ​រូ​ឈ្នះ​មាន់គក​បារាំង​ក្នុង​ការ​ប្រកួត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២១ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ