ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ពេល​ឮដំណឹង​នេះ​សម្រាប់​ក្រុម​អេ​ហ្ស៊ី​ប​ក្រោយ​ធ្លាក់​ចេញពី World Cup

5 ឆ្នាំ មុន

ក្រោយ​ចាញ់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​លទ្ធផល ២-១ អេ​ហ្ស៊ី​ប​បាន​ធ្លាក់​ដល់​បាត​តារាង​នៃ​ពូ​ល A មាន​ន័យ​ថា ក្រុមព្រះ​ចៅ​ផា​រ៉ា​អុង​មួយ​នេះ​ត្រូវ​ទៅ​សង់​ពីរ៉ាមីត​វិញ​ក្រោយ​ចាញ់​ទាំង​បី​ប្រកួត​ជាប់​ៗ​គ្នា​នៅ​វគ្គ​ជម្រុះ ។ ពាក់ព័ន្ធ​នឹង​បរាជ័យ​របស់​អេ​ហ្ស៊ី​ប​នេះ​ដែរ​ក៏​មានរឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ជា អ្នកចាំទី​កីឡាករ Essam…

ក្រោយ​ចាញ់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​លទ្ធផល ២-១ អេ​ហ្ស៊ី​ប​បាន​ធ្លាក់​ដល់​បាត​តារាង​នៃ​ពូ​ល A មាន​ន័យ​ថា ក្រុមព្រះ​ចៅ​ផា​រ៉ា​អុង​មួយ​នេះ​ត្រូវ​ទៅ​សង់​ពីរ៉ាមីត​វិញ​ក្រោយ​ចាញ់​ទាំង​បី​ប្រកួត​ជាប់​ៗ​គ្នា​នៅ​វគ្គ​ជម្រុះ ។ ពាក់ព័ន្ធ​នឹង​បរាជ័យ​របស់​អេ​ហ្ស៊ី​ប​នេះ​ដែរ​ក៏​មានរឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ជា អ្នកចាំទី​កីឡាករ Essam El Hadary និង​កីឡាករ Mohamed Salah ប្រកាស​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្រោយ​លទ្ធផល​នៅ World Cup មិន​សមបំណង ។

El Hadary គឺជា​កីឡាករ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ World Cup នៅ​អាយុ​៤៥​ឆ្នាំ និង​១៦១​ថ្ងៃ បាន​សុំ​ទោស​ដល់​អ្នកគាំទ្រ​អេ​ហ្ស៊ី​ប​ទាំងអស់​ចំពោះ​ការ​ចាកចេញ​នេះ​ទោះបី​រូបគេ​បាន​ជួយ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​តង់​ទី​មួយ​ប៉ះ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​យប់មិញ​នេះ​ក៏​ដោយ ។

កីឡាករ El Hadary និយាយ​ថា «​ខ្ញុំ​សុំ​ទោស​ដល់​ប្រជាជន​អេ​ហ្ស៊ី​ប​ទាំងអស់​ក្នុង​នាម​ខ្ញុំ​ជា​កីឡា​ករ​​អេ​ហ្ស៊ី​ប​បន្ទាប់​ពី​ចាញ់​ទាំង​បី​ប្រកួត ។ ខ្ញុំ​មាន​មោទនភាព​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​សមិទ្ធិ​ផល​នេះ​​មាន​តម្លៃ​មិន​អាច​កាត់​តម្លៃ​បាន​សម្រាប់​ប្រទេស​អេ​ហ្ស៊ី​ប​ទាំងមូល ។ យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​តែ​មិន​មានសំណាង​ដូច​ក្រុម​ជម្រើសជាតិ​ផ្សេង​ទៀត​» ។

ដោយឡែក​កីឡាករ Salah វិញ​ក៏​កំពុង​ពិចារណា​ឈប់​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ដែរ​ដោយសារ​លទ្ធផល​មិន​សមបំណង ខណៈ​ហ្វេ​ន​នាំ​គ្នា​លួង​គេ​កុំឱ្យ​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ ។ កាលពី​រដូវ​កាល​មុន Salah ក្លាយជា​កីឡាករ​ល្បី​អន្តរជាតិ​មួយ​រូប និង​បាន​ជាប់​ចំណាត់ថ្នាក់​ដូច Ronaldo, Messi និង​កីឡាករ Neymar បន្ទាប់​ពី​រក​គ្រាប់​បាល់​ឱ្យ​ក្លិប​ហ្ស​ង​ក្រហម Liverpool ច្រើន​ជាងគេ​ព្រមទាំង​ជួយ​ក្លិប​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី UEFA Champions League (UCL) ដែល​រូបគេ​រង​របួស​ស្មា​ក្នុង​ការ​ប្រកួត​នោះ ។

តប​នឹង​បរាជ័យ​នឹក​ស្មាន​មិន​ដល់​នេះ​គ្រូបង្វឹក​អេ​ហ្ស៊ី​បលោក Hector Cuper និយាយ​ថា «​រូប​លោក​សង្ឃឹមថា​កីឡាករ​ម្នាក់​ៗ​នៅ​តែ​ជា​វីរបុរស​ឱ្យ​ក្រុម​អេ​ហ្ស៊ី​ប ទោះបី​មិន​បាន​កាន់​ដៃ​គ្នា​ចូល​សមរភូមិ​បន្ត​ទៀត​ក៏​ដោយ​» ។ គួរ​បញ្ជាក់​ថា ក្រុម​អេ​ហ្ស៊ី​ប​បាន​បោះ​ជំហាន​ចូល​ទីលាន World Cup ២០១៨ ក្រោយ​ខកខាន​រយៈពេល ២៨ ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ