ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំព័រទុយហ្គាល់ប្រកាសក្តែងៗថា ត្រៀមអាវុធសម្រាប់កម្ទេចអ៊ុយរូហ្គាយរួចហើយ

5 ឆ្នាំ មុន

ក្រោយ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល B បាន​បញ្ចប់​ទៅ​សព្វគ្រប់ ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​នឹង​ត្រូវ​ប្រកួត​ប៉ះ​ក្រុម​លេខ​១​ពូ​ល​A អ៊ុយ​រូ​ហ្គា​យ នៅ​វគ្គ​១៦​ក្រុម​ធ្វើ​ឱ្យ​គ្រូបង្វឹក​ក្រុម​បញ្ច​ខែល​លោក Fernando Santos បោះពាក្យ​ទាំង​អំនួត​ថា លោក​មាន​យុត្តិសាស្ត្រ​បំបែកក្បួនទ័ព​អ៊ុយ​រូ​ហ្គា​យ…

ក្រោយ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល B បាន​បញ្ចប់​ទៅ​សព្វគ្រប់ ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​នឹង​ត្រូវ​ប្រកួត​ប៉ះ​ក្រុម​លេខ​១​ពូ​ល​A អ៊ុយ​រូ​ហ្គា​យ នៅ​វគ្គ​១៦​ក្រុម​ធ្វើ​ឱ្យ​គ្រូបង្វឹក​ក្រុម​បញ្ច​ខែល​លោក Fernando Santos បោះពាក្យ​ទាំង​អំនួត​ថា លោក​មាន​យុត្តិសាស្ត្រ​បំបែកក្បួនទ័ព​អ៊ុយ​រូ​ហ្គា​យ ហើយ ។

គ្រូបង្វឹក​វ័យ​៦៣​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា «​អ្វី​ដែល​សំខាន់​នោះ​គឺ​ផ្តោត​លើ​ការ​ប្រកួត​ស្គាល់​ឱ្យ​ច្បាស់​ពី​សត្រូវ​ខ្លួនឯង​បន្ទាប់​មក​ត្រៀមខ្លួន​ប្រយុទ្ធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ មិន​ថា​យើង​ប៉ះ​អ៊ុយ​រូ​ហ្គា​យ ឬ​ក៏​ម្ទា​ស់​ផ្ទះ​រុ​ស្ស៊ី​នោះ​ទេ​» ។

លោក Fernando បន្ថែម​ថា «​ពិត​ណាស់ វា​នឹង​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​ព្រោះថា​អ៊ុយ​រូ​ហ្គា​យ​ជា​ក្រុម​ខ្លាំង​មួយ ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​មិន​មាន​ន័យ​ព័រ​ទុ​យ​ហ្គា​ល់​ជា​ក្រុម​អន់​ឡើយ ព្រោះ​យើង​មាន​អាវុធ និង​យុត្តិសាស្ត្រ ដែល​យើង​នឹង​ព្យាយាម​ប្រើប្រាស់​ដើម្បី​ដណ្តើម​ជ័យជម្នះ​» ។

គួរ​បញ្ជាក់​ថា ព័រ​ទុ​យ​ហ្គា​ល់​នឹង​ត្រូវ​ប៉ះ​ក្រុម​អុ​យ​រូ​ហ្គា​យ​នៅ​ថ្ងៃ​សៅរ៍ រីឯ​ក្រុម​លេខ​១​ពូ​ល B អេ​ស្ប៉ា​ញ ប៉ះ​ក្រុម​លេខ​២​ពូ​ល B រុ​ស្ស៊ី​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ