ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ផ្ទួនៗ ខំប្រឹង​ដើម្បីរស់​មួយ​ថ្ងៃៗ ពេល​នេះ​ពស់​ចឹ​ក​ទៀត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ គ្មាន​អ្វី​ជាទី​ពឹង​សូ​ម្បី​តែ​ដីស្រែ​ក៏​គ្មាន​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត​ដោយ​ច្រូត​ស្បូវ​ក្រង​លក់​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ស្រាប់តែ​ត្រូវ​ពស់​ពភ្លាក់​ចឹក​ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។…

ខេត្តកំពត ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ គ្មាន​អ្វី​ជាទី​ពឹង​សូ​ម្បី​តែ​ដីស្រែ​ក៏​គ្មាន​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត​ដោយ​ច្រូត​ស្បូវ​ក្រង​លក់​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ស្រាប់តែ​ត្រូវ​ពស់​ពភ្លាក់​ចឹក​ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាន់ ចាន់​ណា​រ៉ា អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​​ដងទង់ មាន​ប្តី​ឈ្មោះ ស៊ិ​ន ចិន អាយុ​៣៣​ឆ្នាំ និង​មានកូន​ក្នុង​បន្ទុក​៤​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ស្រី​២​នាក់ ហើយ​កូនស្រី​បង​ទើប​អាយុ​១៦​ឆ្នាំ​។

តាម​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​កណ្តាល​ព្រៃ​ក្បែរ​ជើងភ្នំ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​ផង ខណៈ​ពេល​កំពុង​តែ​ច្រូត​ស្បូវ​ដើម្បី​យក​មក​ក្រង​លក់ ស្រាប់តែ​ពស់​ពភ្លា​ក់មក​ចឹក​ចំ​មេជើង​ខាង​ឆ្វេង​របស់​នាង​ហើម​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ពស់​នោះ​ខ្លួន​វា​ប៉ុន​ចង្អុលដៃ​តែ​ប៉ុណ្ណោះ ក្រោយ​មក​ប្តី​របស់​នាង​ក៏​វាយ​វា​ងាប់​ដែរ ។ ដោយសារ​ឈឺ​ខ្លាំង​ពេក​ក៏​បោច​ស្បូវ​មួយ​សរសៃ​​មក​ចង​ចំ​មុខរបួស ដើម្បី​កុំ​ឲ្យ​ពិស​ជ្រាប​ចូល​បេះដូង ហើយ​ប្រើ​ប្តី​ឲ្យ​ដក​ដើម​ទ្រាំង​ទាំង​ឬ​សយ​កមក​ទំពារ​រួច​លេប​វា ទើប​អន់​ចុកចាប់ ភ្លាម​ៗ​នោះ​ប្តី​នាង​ក៏​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក​កូន​ៗ​ទាំងអស់​មិន​បាន​រៀនសូត្រ​នឹង​គេ​ទេ សព្វ​ថ្ងៃនេះ​គ្រួសារ​គាត់​មាន​ប័ណ្ណ​ក្រីក្រ ពេល​នេះ​គាត់​ជួប​គ្រោះ​ដោយសារ​តែ​ពស់​ចឹក​ទៀត​មិនដឹង​កូន​ៗ​បាន​អ្វី​សម្រាប់​ហូប​ចុក​នោះ​ទេ ហើយ​គាត់​មក​ព្យាបាល​នេះ​មិន​ត្រូវ​បាន​ឲ្យ​បង់ថ្លៃ​សេវា​ព្យាបាល​ទេ ថែម​ទាំង​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ និង​តាម​ដាន​ជំងឺ​ថែម​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ គ្រួសារ​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក​ខាងលើ សូម​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​គាត់​ផង ដើម្បី​សំរួល​ជីវភាព​គ្រួសារ​កំពុង​តែ​ជួប​ការ​លំបាក​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ