ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​នេះ​មិន​ទាន់​រក​ឃើញ​សាច់ញាតិ​គាត់​ទេ​អាណោចអាធម៌​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៦​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​បណ្តាល​អោយ​ស្លាប់​បាត់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ទី​១០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៦​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​បណ្តាល​អោយ​ស្លាប់​បាត់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ទី​១០ ស្ថិត​នៅ​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​​​​អត្តសញ្ញាណ​វ័យ​ជាង​50​ឆ្នាំ​បាន​ដើរ​ឆ្លងផ្លូវ​មិន​បាន​ប្រយ័ត្ន​ហើយ​ផ្លូវ​នោះ​រៀង​ស្ងាត់​ផង​នោះ​​​​ហើយ​អត់​មាន​ដាក់​ភ្លើង​បំភ្លឺ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ដាច់​ភ្លើង​មួយ​ចំហៀង​បើក​ក្នុង​ល្បឿន​​​​​យ៉ាង​លឿន​ដូច​ហោះ​បុក​បុរស​រង​គ្រោះ​ដែល​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​អោយ​បោក​ក្បាល​​​​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​បង្ក​វិញ​បើក​រត់គេចខ្លូ​ន​បាត់​​​ស្រមោល​​បន្សល់​ទុក​តែ​ជន​រង​គ្រោះ​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​នៅ​មិន​ទាន់​មិន​ស្គាល់​អត្តសញ្ញាណ​នឹង​រក​សាច់ញាតិ​ឃើញ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង​ចាំ​សាច់ញាតិ​មក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ