ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កើត​កម​នៅ​ស្បែក​ក្បាល​គួរតែ​ទៅ​ជួប​ពេទ្យ​ពេល​ណា ?

5 ឆ្នាំ មុន

ពាក្យ​ថា​កើត​កម​លើ​ស្បែក​ក្បាល មក​ពី​ពាក្យ​បច្ចេកទេស Cradle Cap ដែល​ជា​ការ​រលាក​ក្រពេញ​សេ​បូម​លើ​ក្បាល​ទារក​ទើបនឹង​កើត តែ​វា​ច្រើន​តែ​មិន​មាន​អ្វី​គ្រោះថ្នាក់​ឡើយ ដោយ​វា​អាច​បង្ក​ជា ក្រមរ​ៗ​លើ​ស្បែក ដែល​ខ្មែរ​យើង​ហៅ​ថា កម​នោះ​ឯង…

ពាក្យ​ថា​កើត​កម​លើ​ស្បែក​ក្បាល មក​ពី​ពាក្យ​បច្ចេកទេស Cradle Cap ដែល​ជា​ការ​រលាក​ក្រពេញ​សេ​បូម​លើ​ក្បាល​ទារក​ទើបនឹង​កើត តែ​វា​ច្រើន​តែ​មិន​មាន​អ្វី​គ្រោះថ្នាក់​ឡើយ ដោយ​វា​អាច​បង្ក​ជា ក្រមរ​ៗ​លើ​ស្បែក ដែល​ខ្មែរ​យើង​ហៅ​ថា កម​នោះ​ឯង ។

ស្ថានភាព​បែប​នេះ​មិនមែន​ជា​ជំងឺឆ្លង​ឡើយ ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់ ។ យ៉ាងណាមិញ​គួរតែ​នាំ​កូន​ទៅ​ជួប​ពេទ្យ​បើសិនជា​គេ​មាន​អាការ​ដូច​ខាងក្រោម​នេះ​៖

​អ្នក​កំពុង​តែ​ព្យាបាល​ការ​កើត​កម​លើ​ស្បែក​ក្បាល​ជា​លើក​ដំបូង ។ ​កូន​អ្នកមាន​អាការ​នេះ​នៅ​កន្លែង​ជា​ច្រើន​ដែល​មិន​មាន​ដុះ​សក់ ។ ​អ្នក​មិន​មើលឃើញ​លទ្ធផល​នៃ​ការ​ព្យាបាល​ដោយ​ខ្លួនឯង ។ ​កន្ទួល​រមាស់​កាន់តែ ខ្លាំង​ទៅ​ៗ ឬ​គ្របដណ្តប់​លើ​ផ្នែក ធំ​ៗ​លើ​រាង​កាយ ។ ​កន្ទួល​រមាស់​កំពុង​តែ​ធ្វើ​ឲ្យ​ជ្រុះ​សក់ ឬ​រមាស់​កាន់តែ​ខ្លាំង ។ ​ស្បែក​ដែល​រង​ការ​ប៉ះពាល់​ទៅ​ជា​ក្រហម ចាប់ផ្តើម​ហូរ​ទឹក ឬ​មាន​អារម្មណ៍​ក្តៅ ដែល​វា​សុទ្ធសឹងតែ​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ ។  ​កូន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ