ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ និស្សិត​សាលា​បច្ចេកទេស ដុន​បូ​ស្កូ ក្រុមហ៊ុន ISI STEEL ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​សហការ និង​អនុញ្ញាត​អោយ​និស្សិត​​ឆ្នាំ​ទី​២ ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី…

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​សហការ និង​អនុញ្ញាត​អោយ​និស្សិត​​ឆ្នាំ​ទី​២ ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី និង​មេកានិច មក​ពី​សាលា​បច្ចេកទេស ដុន​បូ​ស្កូ ភ្នំពេញ ចំនួន ៨២ នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​កែ​ច្នៃ​ដែក​របស់​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ។

ទស្សនកិច្ច​សិក្សា​នេះ ជា​ការ​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​សិស្ស និ​សិ​ត្ស​ដែល​ត្រៀម​បញ្ចប់​ការ​សិក្សា​ធ្វើការ​ស្វែង​យល់​ដោយ​ផ្ទាល់​នូវ​ស្ថានភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង​ក្នុង​​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​លើ​ចំណេះ ដឹង និង​ជំនាញ​របស់​ខ្លួន​។ លើស​ពី​នេះ​ទៅ​ទៀត សិស្ស និស្សិត​ក៏​បាន​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​លើ​វិស័យ​​ឧស្សាហកម្ម ដែក​ដោយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ការងារ​ជាក់ស្តែង​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​ការ​ស្វែងរក​ការ​ងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា​។ ទស្សនកិច្ច​សិក្សា​នេះ​ក៏​បាន​បង្កើន​ទំនាក់ទំនង​កាន់​តែ​ល្អ​ផង​ដែរ រវាង​និស្សិត ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL ថែម​ទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​បាន​ស្វែង​យល់​លម្អិត​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​ជាក់​ស្តែង​​មុន​ពេល​ចេញ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សាហកម្ម ផ្សេង​ៗ ។

កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL រួម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផង​ដែរ ហើយ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខ​ខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​ក្រុមហ៊ុន ការ​ណែនាំ​អំពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដែក និង​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព ស​៥ (5S) សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ ISI STEEL ផង​ដែរ ។

សូម​ជំរាប​ផង​ដែរ​ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បាន​ក៏​កើតឡើង​នៅ​​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ដែក​ធំ​ជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត រហូត​ដល់​១៥,០០០​តោន​ក្នុង​​មួយ​ខែ ហើយ​ផលិតផល​ទាំងនោះ​រួម​មាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក U ដែក Z ដែក​កំរាលព្រំ IDECK ស័ង្កសី​ញូ​ម ស័ង្កសី​ពណ៌ និង ស័ង្កសី​បិទ​ស្នោរ PU​។ គ្រប់​ផលិត​ផល ISI STEEL ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់ ជឿជាក់ និង​ទុកចិត្ត​ពី​សំណាក់​អតិថិជន​ដោយសារ​ផលិតផល​មានគុណ​ភាព​ខ្ពស់ ដែល​ទាំងនេះ​ស្តែង​ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រតិបត្តិការ អាជិ​វ​កម្ម​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ