ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ដែរ​ថា​បំពាន ទីបំផុត​បរាជ័យ​រុះរើ​ស្ងាត់​ៗ​ទាំង​យប់​ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំណង់​រំលោភ​ដី​ចំណី​ផ្លូវ​មួយ​កន្លែង​ត្រូវ​ម្ចាស់​ប្រើប្រាស់​គ្រឿងចក្រ​កាយ​កម្ទេច​វិញ​ទាំង​យប់​ក្រោយ​ពី​រង​ការ​រិះគន់​ជុំ​ទិស ហើយ​ត្រូវ​អាជ្ញាធរ​ប្រាប់​ឲ្យ​រុះរើ ។ សំណង់​បំពាន​ដី​ចំណី​ផ្លូវ​នេះ​នៅ​ជាប់​បណ្តោយ​ផ្លូវលំ​អតីត​ផ្លូវ​សូ​អា ZOA ស្ថិត​ក្នុងភូមិ​មិត្តភាព​សង្កាត់​-​ក្រុង​ប៉ោយ​​ប៉ែ​ត ដែល​ម្ចាស់​ឈ្មោះ មៀង…

ខេត្តបន្ទាយមានជ័យ ៖ សំណង់​រំលោភ​ដី​ចំណី​ផ្លូវ​មួយ​កន្លែង​ត្រូវ​ម្ចាស់​ប្រើប្រាស់​គ្រឿងចក្រ​កាយ​កម្ទេច​វិញ​ទាំង​យប់​ក្រោយ​ពី​រង​ការ​រិះគន់​ជុំ​ទិស ហើយ​ត្រូវ​អាជ្ញាធរ​ប្រាប់​ឲ្យ​រុះរើ ។ សំណង់​បំពាន​ដី​ចំណី​ផ្លូវ​នេះ​នៅ​ជាប់​បណ្តោយ​ផ្លូវលំ​អតីត​ផ្លូវ​សូ​អា ZOA ស្ថិត​ក្នុងភូមិ​មិត្តភាព​សង្កាត់​-​ក្រុង​ប៉ោយ​​ប៉ែ​ត ដែល​ម្ចាស់​ឈ្មោះ មៀង ហៃ ហៅ​ ហៃប៉ា​គី ។

ក្រោយ​មាន​បទបញ្ជា​ពី​អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​លោក ទូច មុន្នី បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ដល់​​​ទី​តាំង​កើតហេតុ​ជួប​ជាមួយ​ម្ចាស់​ដី​កាលពី​រសៀល​ថ្ងៃ​ទី​25 មិថុនា អាជ្ញាធរ​បាន​ស្នើរ​សុំ​ឲ្យ​ម្ចាស់​ដី​រុះរើ​របង​ថ្មី​ចេញ​វិញ​ក្នុង​រយៈពេល​7​ថ្ងៃ បើ​លើស និង​មាន​វិធានការ​ផ្លូវច្បាប់ ។

ដឹង​អី​នៅ​យប់​ថ្ងៃ​ដដែល​ទីតាំង​កើតហេតុ​គេ​ឃើញ​មាន​គ្រឿងចក្រ​កាយ​កម្ទេចរ​បងអស់​វិញ​ទាំង​ស្រុង​​ហើយ​ព្រឹក​ឡើង​ថ្ងៃ​26 មិថុនា នេះ​សូ​ម្បី​តែ​កាក​សំណល់​ក៏​មិនឃើញ​មាន​1​ដុំ​ដែរ ។ ក្នុង​ឯក​សារ​​ម្ចាស់​ដី​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​របង​ពង្រីក​លើ​ដី​ចំណី​ផ្លូវ​បន្ថែម​4​ម៉ែត្រ​មែន ។

វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ក្រុង​ពលរដ្ឋ​សម្តែង​ការ​ត្រេកអរ ប៉ុន្តែ​ពលរដ្ឋ​ក៏​សំណូម​ពរ​អាជ្ញាធរ​បន្ត​វិធានការ​លើ​ទីតាំង​មួយ​ចំនួន​ទៀត​ដូច​ជា​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ផង​ដោយ​ពួក​គាត់​លើក​ឡើង​ថា ផ្លូវ​3​ទៅ​4​ខ្សែ​ក្នុងភូមិ​មួយ​នេះ​កន្លែង​ខ្លះ​គេ​បិទ​យក​ធ្វើ​កម្ម​សិទ្ធ និង​កន្លែង​ខ្លះ​គេ​រំលោភ​បោះបង្គោល​យក​អស់​មួយ​ចំហៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ