ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ម្ល៉ឹង​ៗ! ដុត​បំផ្លាញ​ជាង​៦៤​គីឡូក្រាម​ក្នុង​ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​បាន​អះអាង​ថា សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៨.១៧៣ ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២. ៨០០​នាក់ តែ​ចំនួន​អ្នក​ប្រើប្រាស់​មានការ ថយ​ចុះ​ប្រមាណ​១២,២០%…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​បាន​អះអាង​ថា សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៨.១៧៣ ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២. ៨០០​នាក់ តែ​ចំនួន​អ្នក​ប្រើប្រាស់​មានការ ថយ​ចុះ​ប្រមាណ​១២,២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ។

គ្រឿងញៀន​ចំនួន​ជាង​៦៤​គីឡូក្រាម​ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្ថិត​ក្នុង​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ព​ង​ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ស្នងការ​រាជធានី​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី មន្ដ្រី​ពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ពិធី​នេះ ប្រមាណ​ជាង​៤០០០​នាក់ ។

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​សាលា​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​«​ផែនការ​យុទ្ធសាស្ត្រ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន គឺ​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចំនួន​៩.៦៤០.០២១​នាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​ក៏​ដូច​ជា​ដើម្បី​ឲ្យ​មានការ​ភ្ញាក់​រំលឹក​បញ្ជូន​កូនចៅ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទៅ​រក​សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា​ឲ្យ​បាន​ទាន់​ពេលវេលា ។ បាន​រក​ឃើញ និង​កត់ត្រា​ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​ចំនួន​១៨.១០៤​នាក់ ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ​ប្រមាណ ១២,២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ។ បាន​ផ្តល់​ការ​ព្យាបាល និង​ស្តារ​នីតិ​សប្ប​ទា​ដល់​អ្នក​ញៀន​គ្រឿងញៀន ចំនួន​១៥.៧៩៦​នាក់ គឺ​ស្មើនឹង​៨៧,២៥% នៃ​អ្នក​ប្រើប្រាស់ និង​អ្នក​ញៀន​គ្រឿងញៀន​ដែល​យើង​បាន​រក​ឃើញ ។ បាន​បង្ក្រាប​បទល្មើស​ដែល​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន ៨.១៧៣ ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២. ៨០០​នាក់ និង​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​(​រួម​ទាំង​ក​ញ្ជា​ក្រៀម​) បាន​ចំនួន​២៩៦​គីឡូ និង​៥២១​ក្រាម ។

លោក​បាន​បន្ត​ថា គណៈកម្មការ និង​អនុ​គណៈកម្មការ​ជំនាញ​ចំនួន​៩ បាន​ចាត់ចែង​ដឹកនាំ និង​សម្របសម្រួល​ដោយ​អនុវត្ត​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨ កន្លង​មកនេះ សម្រេច​បាន​នូវ លទ្ធផល​គួរ​ជាទី​មោ​ទ​ន ។ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​ទាំង​អស់នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទាំង​បទ​ល្មើ ស ចរាចរណ៍ បទល្មើស​ឧក្រិដ្ឋ​មានការ​ថយ​ចុះ​ផង​ដែរ ។ នាយ​ឧត្តមសេនីយ៍​ក្នុង​ឱកាស​នោះ​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​វិស័យ សាសនា វិស័យ​ឯកជន និង​សប្បុរសជន ចូលរួម និង​គាំទ្រ​ជា​ថវិកា​សម្ភារ ដើម្បី​រួម​គ្នា​លើកកម្ពស់ ប្រសិទ្ធភាព ការងារ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​ដូច​ជា កសាង​មជ្ឈមណ្ឌល​ព្យាបាល និង​ស្តារ​នីតិសម្បទា​របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ គណៈកម្មការ​ធ្លាប់​បាន​ធ្វើការ​ដុត​បំផ្លាញ គ្រឿងញៀន​អស់​មួយ​ចំនួន​ធំ វត្ថុ​តាង​គ្រឿងញៀន​ដ៏​ច្រើន ដែល​នឹង​ត្រូវ​ដុត​បំផ្លាញ​ក្នុង​ពេល​នេះ គឺជា​លទ្ធផល​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប និង​ចាប់​យក​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក៏​ជា​លទ្ធផល​នៃ​ការ​អនុវត្ត ផែនការ​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២ និង​ទី​៣ ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ។ សកម្មភាព​ទាំង​អស់នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​លើក​ទី​៣ ដែល​បង្ហាញ​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​បានឃើញ​ថា សមត្ថកិច្ច​បាន​ធ្វើការ​ដុត​បំផ្លាញ វត្ថុ​តាង​ជា​ច្រើន​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ