ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្សៅ​ទឹកដោះគោ​ បើ​ក្រពឹត ប៉ោង ឬ​ច្រែះ កុំ​ទិញឱ្យសោះ

5 ឆ្នាំ មុន

សម្រាប់​អ្នក​ម្តាយ​ភាគច្រើន ការ​បំបៅ​កូន​ដោយ​ទឹកដោះគោ​កំប៉ុង គឺជា​រឿង​ចៀស​មិន​រួច​នោះ​ឡើយ ហើយ​ការ​ជ្រើសរើស​ផលិតផល​ដែល​ស​កិ្ត​សម​នឹង​កូន​របស់​អ្នក ក៏​ពិបាក​នឹង​សម្រេចចិត្ត​ដែរ ។ប្រសិនបើ​អ្នក​បាន​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ណាមួយ​ក៏​ដោយ សូម​ណែ​នាំ​អ្នក​អំពី​បញ្ហា​ធំ​មួយ ដែល​អ្នក​មនុស្ស​ភាគច្រើន​បាន​មើល​រំលង ។ ចូរ​ចៀសវាង​ការ​វេច​ខ្ចប់​ដែល​ខូច…

សម្រាប់​អ្នក​ម្តាយ​ភាគច្រើន ការ​បំបៅ​កូន​ដោយ​ទឹកដោះគោ​កំប៉ុង គឺជា​រឿង​ចៀស​មិន​រួច​នោះ​ឡើយ ហើយ​ការ​ជ្រើសរើស​ផលិតផល​ដែល​ស​កិ្ត​សម​នឹង​កូន​របស់​អ្នក ក៏​ពិបាក​នឹង​សម្រេចចិត្ត​ដែរ ។ប្រសិនបើ​អ្នក​បាន​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ណាមួយ​ក៏​ដោយ សូម​ណែ​នាំ​អ្នក​អំពី​បញ្ហា​ធំ​មួយ ដែល​អ្នក​មនុស្ស​ភាគច្រើន​បាន​មើល​រំលង ។

ចូរ​ចៀសវាង​ការ​វេច​ខ្ចប់​ដែល​ខូច ឬ​ក្រពឹត ៖ នៅ​ពេល​អ្នក​ដើរ​ទិញ​ទឹកដោះគោ​ឲ្យ​កូន ចូរ​​ពិនិត្យ​មើល​កំប៉ុង នីមួយ​ៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ប្រាកដ​ថា វា​មិន​ខូចខាត ក្រពឹត ឬ​ច្រែះ​ស៊ី​ឡើយ ។ សូ​ម្បី​តែ​កំហុសឆ្គង តូច​ៗ ចំពោះ​ការ​វេច​ខ្ចប់ ឬ​ការ​ធ្លាក់​ក្រពឹត ក៏​អាច​ធ្វើ​ឲ្យ​បាក់តេរី​បង្ក​គ្រោះថ្នាក់​កើត​មាននៅ​ក្នុង​កំប៉ុង​ទឹកដោះគោ​ដែរ ។

ប្រសិនបើ​វា​ជា​ទឹកដោះគោ​កំប៉ុង​ក្រដាស​វិញ កុំ​ទិញ​របស់​ណា​ដែល​អ្នក​សង្ស័យ​ថា ​ប៉ោង ហៀរ​ទឹក ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ