ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហាត់ប្រាណ និង​ផឹកស្រា​ម្តងម្កាល​មាន​ប្រយោជន៍​អ្វី​ចំពោះ​ភ្នែក

5 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​ការ​ផឹកស្រា​ម្តងម្កាល​អាច​ជា​រឿង​ល្អ​សម្រាប់​ភ្នែក​របស់​អ្នក ។ អ្នក​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​ពេញវ័យ​ជិត​៥.០០០​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៤៣​ឆ្នាំទៅ​៨៤​ឆ្នាំ ។ ជាង​២០​ឆ្នាំ​, ៥,៤% ​នៃ​ពួក​គេ​បាន​វិ​វ​ឌ្ឍ​ទៅ​ជា​ការ​ប៉ះពាល់​នៃ​គំហើញ…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​ការ​ផឹកស្រា​ម្តងម្កាល​អាច​ជា​រឿង​ល្អ​សម្រាប់​ភ្នែក​របស់​អ្នក ។ អ្នក​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​ពេញវ័យ​ជិត​៥.០០០​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​៤៣​ឆ្នាំទៅ​៨៤​ឆ្នាំ ។ ជាង​២០​ឆ្នាំ​, ៥,៤% ​នៃ​ពួក​គេ​បាន​វិ​វ​ឌ្ឍ​ទៅ​ជា​ការ​ប៉ះពាល់​នៃ​គំហើញ ។

ការ​ប៉ះពាល់​គំហើញ​ត្រូវ​បាន​គេ​កំណត់​ថា ការ​ថយ​ចុះ​គំហើញ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​​ជំងឺ​ភ្នែក​, គ្រោះថ្នាក់ ឬ​បញ្ហា​សុខភាព​ដែល​មិន​អាច​ត្រូវ​បាន​កែតម្រូវ​ដោយ​ការ​ពាក់​​វ៉ែនតា ឬ​ពាក់​កញ្ចក់ភ្នែក ។ ករណី​នេះ​បាន​កើត​មាន​៦,៧%​នៃ​អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ និង​២%​នៃ​អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ លើស​ពី​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍។ ក្រោយ​ពី​បាន​មើល​ពី​អាយុ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់​ប្រាណ​ទៀងទាត់ គឺ​មាន​៥៨%​ហាក់ដូចជា​វិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​នៃ​គំហើញ​ជាង​អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ប៉ះពាល់​គំហើញ​បាន​វិ​វ​ឍ្ឍ​១១%​នៃ​អ្នក​មិន​ផឹកស្រា និង​៤,៨%​នៃ​អ្នក​ដែល​ផឹកស្រា​ម្តងម្កាល ដែល​ការ​ផឹកស្រា​ម្តងម្កាល​នេះ​ត្រូវ​បាន​គេ​កំណត់​​ថា ​ផឹក​តិច​ជាង​មួយ​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍​ជា​មធ្យម ។ ក្រោយ​ពី​មើល​ពី​អាយុ​, អ្នក​ផឹកស្រា​ម្តងម្កាល​គឺ​មាន​៤៩%​ហាក់ដូចជា​មិនសូវ​វិ​វ​ឍ្ឍ​ទៅ​ជា​បញ្ហា​ភ្នែក បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បាន​ផឹក ។

អ្នក​ផឹកស្រា​ច្រើន និង​អ្នក​ជក់បារី​ច្រើន​ហាក់ដូចជា​ងាយ​នឹង​វិ​វ​ឍ្ឍ​ទៅ​នឹង​ការ​ប៉ះពាល់​គំហើញ​ជាង​អ្នក​ដែល​មិន​ផឹក និង​ជក់បារី​សោះ​, នេះ​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Ophthalmology​។ វេជ្ជបណ្ឌិត​រ៉ូ​ណា​ល់ គ្លី​ន (Ronald Klein) បាន​និយាយ​ថា ខណៈ​ពេល​ដែល​អាយុ​ជា​ធម្មតា​គឺជា​កត្តា​មួយ​នៃ​កត្តា ធំ​ៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ចំពោះ​ជំងឺ​ភ្នែក​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​នោះ​, វា​គឺជា​កត្តា​ដែល​យើង​មិន​អាច​ផ្លាស់​ប្តូរ​បាន ។

គាត់​បាន​បន្ថែម​ថា របៀប​នៃ​ការ​រស់នៅ​ដូច​ជា ការ​ជក់បារី​, ការ​ផឹកស្រា និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ត្រូវ​បាន​ទាក់ទង ។ ដូចនេះ​ក្នុង​ន័យ​នៃ​ការ​ការពារ​, របៀប​នេះ​ការ​រស់នៅ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​ការ​ប៉ះពាល់​គំហើញ ។

Klein បាន​និយាយ​ថា ការ​ស្រាវជ្រាវ​ថ្ងៃក្រោយ គឺ​ចាំបាច់​ដើម្បី​កំនត់​ថា​តើ​ការ​ប្រែប្រួល​របៀប​រស់នៅ​នឹង​មាន​ឥទ្ធិពល​ផ្ទាល់​លើ​ការ​ថយ​ចុះ​ការ​បាត់បង់​គំហើញ ឬ​យ៉ាងណា ។​ចំនួន​​ប្រជាជន​ជនជាតិ​អា​មេ​រិ​ក​ដែល​ប៉ះពាល់​គំហើញ​ត្រូវ​បាន​គេ​រំពឹង​ថា​កើនឡើង​យ៉ាង​ហោច​ណាស់​៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២០, ដែល​កើនឡើង​៧០%​ពី​ឆ្នាំ​២០០០​មក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ