តារាសម្តែងដ៏ល្បីនៅក្នុងរឿង «Game of Thrones» រៀបការហើយ
«AP» កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ឃីត ហារីងតុន (Kit Harington) និងនាងរ៉ូស ឡេស្ល៊ី (Rose…
«AP» កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ឃីត ហារីងតុន (Kit Harington) និងនាងរ៉ូស ឡេស្ល៊ី (Rose…
«AP» កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ឃីត ហារីងតុន (Kit Harington) និងនាងរ៉ូស ឡេស្ល៊ី (Rose Leslie) តារាសម្តែងដ៏ល្បីនៅក្នុងរឿង «Game of Thrones» បានរៀបការកាលពីថ្ងៃទី២៣ មិថុនា ២០១៨ ។ ពិធីនោះបានរៀបចំឡើងនៅក្នុងវិហារមួយយ៉ាងស្ងប់ស្ងាត់ ស្ថិតនៅភាគខាងកើតឆៀងខាងជើង ប្រទេសស្កុតលែន ជាស្រុកកំណើតរបស់ក្រុមគ្រួសារកូនក្រមុំ ។
លោក ហារីងតុន និងនាង ឡេស្ល៊ី មានអាយុ៣១ឆ្នាំដូចគ្នា បានជួបគ្នាជាលើកដំបូងនៅពេលថតរឿង«Game of Thrones» កាលពីឆ្នាំ២០១២ ដោយលោកហារីងតុនដើរតួជា Jon Snow ចំណែកឡេស្ល៊ីបានដើរតួជា Ygritte បានរស់នៅរួមគ្នាមួយរយៈពេល ក្រោយមកពួកគេក៏ប្រកាសចងសម្ព័ន្ធភាពគ្នាជាធ្លុងមួយ កាលពីខែកញ្ញាកន្លងមក ។
ពិធីរៀបអាពាហ៍ពិពាហ៍នេះលោក ហារីងតុន ស្ថិតក្នុងឈុតអាវធំពណ៌ខ្មៅ អាវក្នុងពណ៌ស ខណៈពេលនាង ឡេស្ល៊ី ស្ថិតក្នុងឈុតពណ៌សវែង រួមទាំងមានតារាសម្តែង ល្បីៗចូលរួមយ៉ាងច្រើនកុះករ ។ ក្រោយពីអាពាហ៍ពិពាហ៍បានបញ្ចប់កូនកំលោះ-ក្រមុំទាំង២បានជិះរថយន្ត«Land Rover» ចាកចេញ ៕
ចែករំលែកព័តមាននេះ