ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ទន់ភ្លន់​តែ​ម៉ឹង​ម៉ាត់​ជា​អ្នកដឹកនាំ​រឹង​មាំ

5 ឆ្នាំ មុន

ចំណុច​ខាងក្រោម​នេះ​បើ​មាននៅ​ក្នុង​អ្នកដឹកនាំ​ណា អ្នកដឹកនាំ​នោះ​នឹង​បានជា​មេដឹកនាំ​ដ៏​ល្អ ជា​គំរូ​ដល់​ជនានុជន​ក្រោយ​ៗ​យ៉ាង​ជាក់ច្បាស់ សង្គម​ជាតិ​ក៏​មាន​សន្តិភាព រាស្ត្រប្រជា​ក៏​រស់នៅ​ដោយ​ភាព​សុខសាន្ត ។ ចំណុច​ស្នូល​ទាំង​បី​ប្រការ​នោះ​គឺៈ ១-​អាជ្ជវៈ គឺ​ការ​ទៀងត្រង់ ការ​មិន​វៀច​ក្រ​ឡិ​ក​ក្រ​ឡុ​ច…

ចំណុច​ខាងក្រោម​នេះ​បើ​មាននៅ​ក្នុង​អ្នកដឹកនាំ​ណា អ្នកដឹកនាំ​នោះ​នឹង​បានជា​មេដឹកនាំ​ដ៏​ល្អ ជា​គំរូ​ដល់​ជនានុជន​ក្រោយ​ៗ​យ៉ាង​ជាក់ច្បាស់ សង្គម​ជាតិ​ក៏​មាន​សន្តិភាព រាស្ត្រប្រជា​ក៏​រស់នៅ​ដោយ​ភាព​សុខសាន្ត ។ ចំណុច​ស្នូល​ទាំង​បី​ប្រការ​នោះ​គឺៈ

១-​អាជ្ជវៈ គឺ​ការ​ទៀងត្រង់ ការ​មិន​វៀច​ក្រ​ឡិ​ក​ក្រ​ឡុ​ច មានចិត្ត​សុចរិត​ប្រាកដប្រជា​។ ត្រង់​ក្នុង​មុខ​នាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះ​បុគ្គល ចំពោះ​រាស្ត្រប្រជា និង​ត្រង់​ចំពោះ​សេចក្តី​ល្អ​។ អាជ្ជវៈ ធ្វើ​ឱ្យ​រយៈពេល​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​រក​គោលដៅ​ខ្លឺ​ឆាប់ ព្រោះ​ជា​ផ្លូវត្រង់ ព្រមទាំង​អាច​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​កើតការ​ទុកចិត្ត កើតការ​គោរព យក​ជា​គំរូ ទាំង មិន​ហ៊ាន​ប្រព្រឹត្ត​ផ្តេសផ្តាស ។

២-​ម​ទ្ទ​វៈ គឺ​ការ​ទន់ភ្លន់ មិន​រឹងរូស មិន​ចចេស គោរព​ទៅ​តាម​មតិ​របស់​រាស្ត្រ បត់បែន​ទៅ​តាម​ស្ថានការណ៍​ជាក់ស្តែង​បាន ធ្វើ​ឱ្យ​សង្គម ឬ​ក្រុម​សហការី​កើត​ទស្សនៈ ចូល​គ្នា​ឆាប់រហ័ស ធ្វើ​ឱ្យ​កើត​សាមគ្គី​យ៉ាង​រឹង​មាំ​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​នៅ​តែ​រឹង​មាំ​។ ដូច​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​ខ្លាំង ក៏​ទោរ​ទៅ​តាម​ខ្យល់ តែ​នៅ​ពេល​ស្ងប់ខ្យល់​ក៏​ត្រឡប់​មក​រក​សភាព​រឹងប៉ឹង​វិញ​ដដែល ។

៣-​តបៈ គឺ​ការ​ដុត​កម្តៅ​អំពើអាក្រក់ ដុត​កម្លោច​ជន​អាក្រក់​កុំឱ្យ​មាន​ក្នុង​ខ្លួន និង​ក្នុង​សង្គម ធ្វើ​ឱ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើបាប​តទៅ​ទៀត ធ្វើ​ឱ្យ​ជន​ល្អ​មានចិត្ត​ចង់​ធ្វើ​ល្អ​ដើម្បី​ជា​ប្រយោជន៍​រួម ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រួបរួម​កម្លាំង​គ្នា​ជា​បាច់ មាន​អ្នកដឹកនាំ​សុទ្ធតែ​ជា​មនុស្ស​ល្អ ។