ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្របាក់ម៉ូតូ​គេពីក្រោយដល់ទៅ​២គ្រឿង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ជា​បន្តបន្ទាប់ ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ គ្រោះថ្នាក់​នេះ បណ្ដាល​ឱ្យ​បុរស​ម្នាក់ជា​រដ្ឋបាល​រោងចក្រ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​បុរស​-​ស្ត្រី​២​នាក់​ដែល​ជា​ប្ដី​ប្រពន្ធ​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ជា​បន្តបន្ទាប់ ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។

គ្រោះថ្នាក់​នេះ បណ្ដាល​ឱ្យ​បុរស​ម្នាក់ជា​រដ្ឋបាល​រោងចក្រ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​បុរស​-​ស្ត្រី​២​នាក់​ដែល​ជា​ប្ដី​ប្រពន្ធ​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​លាយ​បេតុង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧបទ្ទវហេតុ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​សួន​វឌ្ឍនៈ​២ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ង៉ាំ ស្រៀ​ង អាយុ អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ចក​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ដតាកែវ និង​ស្នាក់​នៅ​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BU-៥០៧០ ។ ចំណែក​អ្នក​រង​របួស​២​នាក់​ប្ដី​ប្រពន្ធ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៨ ពាក់​ផ្លា​ក​លេខ តាកែវ ១C-៨៥៥១ ។ ដោយឡែក រថយន្ត​លាយ​បេតុង​ម៉ាក​ហ៊ី​ណូ​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៥A-០៣៣៩​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន រត់គេច​ខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ